ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​បញ្ជូន​​ជនសង្ស័យ​​ពាក់ព័ន្ធ​​​ករណី​ឃាត​កម្ម​ទៅ​សាលា​ដំបូងខេត្ត​រតនគិរី​

9 ឆ្នាំ មុន

ខេត្ត​រតនគិរី ៖ កម្លាំង​​ប៉ូលិស​ការិយាល័យ​​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់​​នៃ​ស្នងការដ្ឋាន​ខេ​ត្តរតន​គិរី បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​​ពាក់ព័ន្ធ​​​ករណី​ឃាត​កម្ម​កា.ប់​និង​កាំបិត​​​ខ្វែវ​​ ​​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​ ។

ខេត្ត​រតនគិរី ៖ កម្លាំង​​ប៉ូលិស​ការិយាល័យ​​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់​​នៃ​ស្នងការដ្ឋាន​ខេ​ត្តរតន​គិរី បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​​ពាក់ព័ន្ធ​​​ករណី​ឃាត​កម្ម​កាប់​និង​កាំបិត​​​ខ្វែវ​​ ​​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​បន្ត​ ។

​លោក​វរ​សេនីយ៍ឯក​ ផែន ឌី​ណា ស្នងការ​រង​ទទួល​​ផ្នែក​ព្រហ្មទណ្ឌ​​កម្រិត​​ធ្ងន់ឱ្យ​ដឹង​ថា ដោយ​លោក​​ទទួល​បាន​បទ​បញ្ជា​​ពី​លោក​ស្នង​ការ ​ក៏​ដូច​ជា​ការ​យោង​​ទៅ​តាម​ដីកា​​បង្គាប់​ឱ្យ​​ចាប់ខ្លួន​​លេខ​​20/14 ​ចុះ​ថ្ងៃ​​ទី​២៥ ​សីហា ​២០១៤ ចេញ​ដោយ​​លោក ​ឡុ​ច ឡៅ ចៅក្រម​ស៊ើបសួរ​​នៃ​សាលាដំបូង​ខេត្តរត​នគិរី​ ។

ហេតុ​ដូច្នេះ​ហើយ ​ទើប​លោក​ដាក់​កម្លាំង​ធ្វើការ​ស្រាវជ្រាវ​​ជា​បន្តបន្ទាប់ ​ចំពោះ​ករណី​ខាងលើ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​២២ ​ធ្នូ ២០១៤ ​នេះ លោក​​ទទួល​បាន​ព័​​ត៌​មាន​ពី​កម្លាំង​​សំងាត់ថា​ ជនសង្ស័យ​​ដែល​ពាក់ព័ន្ធ​ករណី​​ឃាតកម្ម​ខាងលើ រ​ត់ទៅ​ពួន​សំងំ​លាក់ខ្លួន​​នៅ​ក្នុង​ទឹកដី​ខេត្ត​កោះ​កុង​ ។

ដូច្នេះ​ហើយ​ លោក​ក៏​បាន​​បញ្ជា​​ឱ្យ​​កម្លាំង​ជំនាញ​នគរបាល​ព្រហ្មទណ្ឌ​​ខេត្តរតនគិរី​ ចុះ​សហការ​ជាមួយ​កម្លាំង​ជំនាញ​កម្រិត​ធ្ងន់​ខេត្ត​កោះកុង​ ​​ធ្វើការ​ស្រាវជ្រាវ​អនុវត្ត​តាម​ដីកា​​បង្គាប់​ឱ្យ​ចាប់ខ្លួន​​ឈ្មោះ​​ផាត ពឿ​ន ​(​ហៅ​វ៉ា​) ភេទ​ប្រុស ​អាយុ​​៣​៦​ឆ្នាំ ជនជាតិ​ខ្មែរ នៅ​ចំណុច​ទឹកដី​ថៃ​​ជាប់​ព្រំប្រទល់​ខេត្តកោះកុង​នៅ​ថ្ងៃ​ទី​២២​ ធ្នូ ​​២០១៤ ​នេះ​ តែ​ម្តង ​ព្រមទាំង​បាន​ធ្វើការ​នាំ​ខ្លួន​ជនសង្ស័យ​​ជា​ជន​ដៃដល់​រូប​នេះ ​មក​ខេត្តរតនគិរី​វិញ ​កាលពី​​យប់​ថ្ងៃ​ទី​២៤ រហូត​ដល់​ព្រឹក​ថ្ងៃ​ទី​​២៥ ​​​កម្លាំង​ជំនាញ​ក៏​បាន​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត ​ដើម្បី​ចាត់ការ​ជា​បន្ត​ទៀត​ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព