ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​នៅ​ភាគ​និរតី​ប៉ា​គី​ស្ថាន​ស្លា.ប់​4​នាក់

9 ឆ្នាំ មុន

ប៉ូ​លិ​ស​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​៤​នាក់​បាន​ត្រូវ​ស្លា.ប់ ហើយ​២៩​នាក់​ទៀត​ត្រូវ​របួស​ដោយសារ​ការ​ផ្ទុះ​មួយ​ដែល​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២៤ ធ្នូ នៅ​ទីក្រុង​កេ​តា ភាគ​និរតី​ប៉ា​គី​ស្ថាន ។

ប៉ូ​លិ​ស​គូសបញ្ជាក់​ថា មនុស្ស​យ៉ាងតិច​៤​នាក់​បាន​ត្រូវ​ស្លាប់ ហើយ​២៩​នាក់​ទៀត​ត្រូវ​របួស​ដោយសារ​ការ​ផ្ទុះ​មួយ​ដែល​កើត​មាន​កាលពី​យប់​ថ្ងៃ​ទី​២៤ ធ្នូ នៅ​ទីក្រុង​កេ​តា ភាគ​និរតី​ប៉ា​គី​ស្ថាន ។

ដោយ​ដកស្រង់​ប្រភព​ព័ត៌មាន​ប៉ូលិស​មួយ ទូរទស្សន៍​ក្នុងស្រុក ARY ឱ្យ​ដឹង​ថា នោះ​ជា​ការ​ផ្ទុះ​គ្រាប់បែក​១​គ្រាប់​ដែល​ចុច​ឱ្យ​ផ្ទុះ​ពី​ចម្ងាយ​ដាក់​ជាប់​នឹង​ម៉ូតូ​១​គ្រឿង​ចត​ចោល​ខាង​មុខ​ហាង​លក់​គ្រឿង​ហូប​ចុក​មួយ​ស្ថិត​នៅ​តាម​ដង​វិ​ថី PRINCE នៃ​ក្រុង​កេ​តា ទីប្រជុំជន​ខេត្ត​បា​លូ​ជី​ស្ថាន ។

ខាង​ផ្នែក​ដោះ​មីន​អះ​អង​ថា គ្រឿងផ្ទុះ​រវាង​ពី​៤ ទៅ​៥​គីឡូក្រាម​ត្រូវ​បាន​ប្រើប្រាស់​ក្នុង​ការ​វាយប្រហារ​នេះ ។ ការ​ផ្ទុះ​កើត​មាន​នា​វេលា​ម៉ោង​១៩​និង​៤០​នាទី​ម៉ោង​ក្នុងស្រុក បណ្តាល​ឱ្យ​អគារ និង​រថយន្ត​ជា​ច្រើន​គ្រឿង​រង​ការ​ខូចខាត ។

ក្រុម​អ្នក​ជួយ​សង្គ្រោះ​បាន​លើក​ទៅ​កាន់​កន្លែង​ផ្ទុះ រួច​ពួក​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​របស់​ទីក្រុង ហើយ​អ្នក​ស្លាប់​អាច​កើន​ចំនួន​ទៀត ព្រោះ​អ្នក​របួស​៥​នាក់​ស្ថិត​ក្នុង​ភាព​ដុនដាប​ខ្លាំង ។

ពុំ​ទាន់​មាន​ក្រុម​ណាមួយ​ប្រកាស​ទទួលខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​នេះ​នៅឡើយ ៕