ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គណៈសង្ឃ​ព្រះពុទ្ធ​សាសនា​កម្ពុជា​គ្រោង​ធ្វើ​ជា​ម្ចាស់ផ្ទះ​សូត្រ​ព្រះ​ត្រៃ​បិដក​អន្តរជាតិ​បន្ត​ឆ្នាំ​២០១៥

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ហែ​ធម្ម​យាត្រា និង​សូត្រ​ព្រះ​ត្រៃ​បិដក​នៅ​ឥណ្ឌា​ទទួល​បាន​ជោគជ័យ​ពេល​កន្លង​មក​ថ្មី​ៗ​នេះ គណៈសង្ឃ​ព្រះពុទ្ធ​សាសនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គ្រោង​នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​សូត្រ​ព្រះ​ត្រៃ​បិដក​នៅ​កំណើត​ព្រះ​សម្មា​សម្ពុន្ធ​នៅ​ក្នុង​ឆ្នាំ​២០១៥ បន្ត​ទៀត​។

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ហែ​ធម្ម​យាត្រា និង​សូត្រ​ព្រះ​ត្រៃ​បិដក​នៅ​ឥណ្ឌា​ទទួល​បាន​ជោគជ័យ​ពេល​កន្លង​មក​ថ្មី​ៗ​នេះ គណៈសង្ឃ​ព្រះពុទ្ធ​សាសនា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គ្រោង​នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​សូត្រ​ព្រះ​ត្រៃ​បិដក​នៅ​កំណើត​ព្រះ​សម្មា​សម្ពុន្ធ​នៅ​ក្នុង​ឆ្នាំ​២០១៥ បន្ត​ទៀត​។

ព្រះ​អង្គ​ទេវ​ស​ត្ថា​ពឿ​យ មេត្តា​ប្រធាន​គណៈ​ធម្ម​យាត្រា​មាន​សង្ឃដីកា​បន្ទាប់​ត្រឡប់​ពី​ដឹកនាំ​ពុទ្ធបរិស័ទ​ដង្ហែ​ព្រះ​ត្រៃ​បិដក​អន្តរជាតិ​នៅ​កាន់​ប្រទេស​ឥណ្ឌា កាលពី​យប់​ថ្ងៃ​ទី​២៤ ធ្នូ នៅ​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ថា នៅ​ឆ្នាំ​២០១៥ គណៈសង្ឃ​ព្រះពុទ្ធ​សាសនា​គ្រោង​នឹង​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ​ចំ​សូត្រ​ព្រះ​ត្រៃ​បិដក​អន្តរជាតិ នៅ​ឥណ្ឌា​បន្ត​ឆ្នាំ​២០១៤ ខណៈ​ដែល​គណៈសង្ឃ​បាន​ទទួល​ជោគជ័យ​ជា​ស្ថាពរ​ក្នុង​ឆ្នាំ​២០១៤​។ សម្រាប់​ឆ្នាំ​២០១៤ នេះ កម្ពុជា​បាន​ចូលរួម​សូត្រ​ព្រះ​ត្រៃ​បិដក​អន្តរជាតិ​លើក​ទី​១០ ដែល​មាន​គណៈកម្មការ​រៀបចំ​ប្រមាណ​១​ប្រទេស​ចូលរួម  ហើយ​ការសូត្រ​ព្រះ​ត្រៃ​បិដក គឺជា​ប្រវត្តិសាស្ត្រ​សម្រាប់​កម្ពុជា​ដែល​ពុំ​ធ្លាប់​មាន​ពី​មុន​មក ក្នុង​វិស័យ​ព្រះ​សាសនា​។

ព្រះ​អង្គ​មាន​ថេរៈ​ដីកា​បន្ត​ថា សម្រាប់​សូត្រ​ព្រះ​ត្រៃ​បិដក​ក្នុង​ឆ្នាំ​២០១៤ នេះ មាន​ព្រះសង្ឃ​ចូលរួម​ចំនួន​៦​ពាន់​អង្គ  និង​ពុទ្ធបរិស័ទ​ជា​ច្រើន​ពាន់​នាក់ មក​ពី​ប្រទេស​ផ្សេង​ៗ ដោយឡែក​ពុទ្ធបរិស័ទ​កម្ពុជា ដែល​ចូលរួម​ក្នុង​ពិ​ធិ​សូត្រ​ព្រះ​ត្រៃ​បិដក​ជាង​៧៥០​នាក់​។ ចំពោះ​ការ​រៀបចំ​ធ្វើ​ជា ម្ចាស់ផ្ទះ​ព្រះ​អង្គ​រៀបរាប់​ថា ពុទ្ធបរិស័ទ​ត្រូវការ​រៀបចំ​ចង្ហាន់​ព្រះសង្ឃ​ចាប់តាំងពី​ម៉ោង​៤​ព្រឹក  ក្នុង​ការ​រៀបចំ​ទាំង​សន្តិ និង​សម្តែង​សូត្រ​ព្រះ​ត្រៃ​បិដក​ជា​ភាសា​អង់គ្លេស ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព