ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​អន្តោ​ប្រវេ​ស​ន៏​ខេត្តសៀមរាប​ចុះ​ផ្អាក​ជនជាតិ​កូរ៉េ រៀប​ការ​អត់​ច្បាប់ទម្លាប់

9 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នគរបាល​អន្តោ​ប្រវេសន៍​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ដែល​ដឹកនាំ​ដោយ​លោក​វ​រៈ​សេនីយ៍​ឯក ចៅ ម៉ៅ​វី​រៈ ស្នងការ​រង​ទទួល​បន្ទុក​ជនបរទេស​ បាន​ធ្វើការ​ចុះ​ផ្អាក​មង្គលការ​អត់​មានច្បាប់​ទម្លាប់​រវាង​បុរស​ជនជាតិ​កូរ៉េ

ខេត្តសៀមរាប ៖ នគរបាល​អន្តោ​ប្រវេសន៍​នៃ​ស្នងការដ្ឋាន​ខេត្តសៀមរាប​ដែល​ដឹកនាំ​ដោយ​លោក​វ​រៈ​សេនីយ៍​ឯក ចៅ ម៉ៅ​វី​រៈ ស្នងការ​រង​ទទួល​បន្ទុក​ជនបរទេស​ បាន​ធ្វើការ​ចុះ​ផ្អាក​មង្គលការ​អត់​មានច្បាប់​ទម្លាប់​រវាង​បុរស​ជនជាតិ​កូរ៉េ ​ជាមួយ​ស្ត្រី​ខ្មែរ​មួយ​កន្លែង បន្ទាប់​ពី​មាន​ព័ត៌មាន​ជា​ច្រើន​លេចឮ​ថា មាន​ជនបរទេស​រៀប​ការ​ជាមួយ​ស្ត្រី​ហើយ​រួច​យក​ទៅ​ប្រទេស​របស់​ខ្លួន​ដើម្បី​លក់ដូរ​ជា​ច្រើន​ករណី​ ។​ ​ហេតុ​ការ​ចុះ​ឃាត់​មង្គលការ​ជា​លើក​ដំបូង​នេះ ​ដែល​មិន​ធ្លាប់​មាននៅ​ក្នុង​ខេត្តសៀមរាប ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​១៩​ខែធ្នូ ​ឆ្នាំ​២០១៤​ ស្ថិត​នៅ​ភូមិ​ព្រៃ​ចាស់ សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ។​

លោក​វ​រៈ​សេនីយ៍​ឯក ចៅ ម៉ៅ​វី​រៈ ​ស្នងការ​រង​ខេត្ត​បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ​ខែធ្នូ​ ឆ្នាំ​២០១៤​នេះ​ថា ជនជាតិ​កូរ៉េ​ដែល​បាន​មក​រៀប​ការ​​ជាមួយ​ស្ត្រី​ខ្មែរ​នៅ​ក្នុងភូមិ​​ចាស់ ​សង្កាត់​ទឹក​វិលនេះ មានឈ្មោះស៊ុន អ៊ិ​ន​យូ ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ ​(​មក​ស្នាក់​នៅ​ជា​ភ្ញៀវ​ទេសចរណ៍) រីឯស្ត្រី​ខ្មែរ​ដែល​បាន​រៀប​ការ​ជាមួយ​ជនជាតិ​កូរ៉េ​នោះ ​មានឈ្មោះសោម សា​វ៉េ​ត ​អាយុ២៤​ឆ្នាំ មុខរបរ​កសិករ រស់នៅ​ភូមិ សង្កាត់​ខាងលើ​ ។ ​

បច្ចុប្បន្នខេត្តសៀមរាប​ជា​តំបន់​ទេសចរណ៍​ត្រូវ​បាន​ជន​បរទេស​​មួយ​ចំនួន​ឃុបឃិត​​គ្នា ​ទៅ​លួច​​រៀប​​ការ​​ដោយ​គ្មាន​​ច្បាប់​ទម្លាប់ និង​មួយ​ចំនួន​ទៀត​រៀប​ការ​រួច​យក​កូនក្រមុំ​ទៅ​ប្រទេស​របស់​គេ ដោយ​មានច្បាប់​ពី​អាជ្ញាធរ​ទើប​អាច​ការ​ទៅ​បាន​យ៉ាងរ​លួច​ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ​ជនបរទេស​មួយ​ចំនួន​បាន​លួច​ការ​យក​កូនក្រមុំ​ ទៅ​ស្នាក់​នៅ​ប្រទេស​គេ​បានរ​លួ​ន ហើយ​ជនបរទេស​មួយ​ចំនួន​ទៀត​ រៀប​ការ​ហើយ បាន​យក​កូនក្រមុំ​ខ្មែរ​ ទៅ​ជួញដូរ​នៅ​ប្រទេស​គេ​ដោយ​ខុសច្បាប់​ ។​ ជាក់ស្តែង កន្លង​មក​ថ្មី​នេះ រ​ដ្ឋា​បាល​ភិ​បាល​បាន​សម្រួល​ជួយ​សង្គ្រោះ​ស្ត្រី​ខ្មែរ​ដែល​រៀប​ការ​ទៅ​នៅ​ប្រទេស​គេ ឲ្យ​ត្រឡប់​មក​ប្រទេស​របស់​ខ្លួន​វិញ​ជា​ច្រើន​នាក់​ផង​ដែរ​ ៕​