ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៤​ថ្ងៃ​៤​យប់​ក្រោយ​ស្លា.ប់​ហើយ​រស់​ឡើង​វិញ នាង ចាន់ ស្រីរ​ត្ន័ បាន​ស្លា.ប់​ជា​លើក​ទី​២

9 ឆ្នាំ មុន

ខេត្ត​ព្រៃវែង ៖ ជុំវិញ​ការ​ស្លា.ប់​ហើយ​រស់​ឡើង​វិញ​របស់​នារី​ឈ្មោះ ចាន់ ស្រីរ​ត្ន័ ដែល​ត្រូវ​បាន​កោះសន្តិភាព​ចុះ​ផ្សាយ​ចំនួន​២​លេខ​រួម​មក​ហើយ​នោះ បាន​បន្សល់​ទុក​នូវ​ចម្ងល់​ជា​ច្រើន​ដែល​សាធារណជន​ទូទៅ​ចង់​ដឹង​បំផុត ថា​តើ​នាង ចាន់ ស្រីរ​ត្ន័

ខេត្ត​ព្រៃវែង ៖ ជុំវិញ​ការ​ស្លាប់​ហើយ​រស់​ឡើង​វិញ​របស់​នារី​ឈ្មោះ ចាន់ ស្រីរ​ត្ន័ ដែល​ត្រូវ​បាន​កោះសន្តិភាព​ចុះ​ផ្សាយ​ចំនួន​២​លេខ​រួម​មក​ហើយ​នោះ បាន​បន្សល់​ទុក​នូវ​ចម្ងល់​ជា​ច្រើន​ដែល​សាធារណជន​ទូទៅ​ចង់​ដឹង​បំផុត ថា​តើ​នាង ចាន់ ស្រីរ​ត្ន័ មាន​អាកា​រយ៉ាងម៉េច​ទៅ​ហើយ? តើ​នាង​អាច​ជា​សះស្បើយ​វិញ​ដែរ​ឬទេ?

ចម្ងល់ទាំងនេះ​កោះសន្តិភាព​សូម​អនុញ្ញាតធ្វើការ​បកស្រាយ​ជូនតាម​រយៈ​ការ​ជួប​សំភាស​ន៍ក្រុម​គ្រួសារ​នាង ចាន់ ស្រីរ​ត្ន័ នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ​ធ្នូ​ នៅ​នឹង​ផ្ទះ​របស់​នាង​ក្នុងភូមិ​ព្រែក​ខ្សាយ​(​ក​) ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៍ ខេត្តព្រៃវែង​។ ជាមួយនឹង​ទឹកមុខ​ស្រងូត​ស្រ​ងាត់ លាយឡំនឹង​សំឡេង​ខ្សឹកខ្សួល​និយាយ​ស្ទើ​រមិន​ចេញ អ្នកស្រី​ដែល​ជា​ម្តាយ​នាង​ចាន់ ស្រីរ​ត្ន័ បានឱ្យ​ដឹង​ថា ក្រោយ​ពី​បាន​បញ្ចូល​ខ្យល់​អុក​ស៊ី​សែន និង​ដាក់សេរ៉ូម​​បាន​៣​យប់​៣​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​២២ ដល់​ល្ងាច​ថ្ងៃ​ទី​២៤ ​ធ្នូ សភាព​រាង​កាយ​កូនស្រី​របស់​គាត់​បាន​ចាប់ប្រែប្រួល រាង​កាយ​ទាំងមូល​ចាប់ផ្តើម​ហើម​ជាំ​ខ្មៅ មានទឹក និង​ឈាម​ហូរ​ចេញ​តាម​មាត់ ច្រមុះ ​និង​ភ្នែក​។

ដោយ​ឃើញ​អា​ការកូន​បែប​នេះ រូប​គាត់​ក៏​បាន​ហៅ​គ្រូពេទ្យ​មក​ពិនិត្យ តែ​ក្រោយពី​ពិនិត្យ​រួច​គ្រូពេទ្យ​គ្រវីក្បាល​ប្រាប់​ថា អស់សង្ឃឹម​ហើយ​នាង​ឆ្លង​មិន​ផុត​ពី​យប់​នេះ​ទេ ទើប​ក្រុម​គ្រួសារ​នាំ​គ្នា​កាត់ចិត្ត ហើយ​ត្រៀម​រៀបចំ​ធ្វើ​ពិធី​បុណ្យសព​តែ​ម្តង​។

នាង ចាន់ ស្រីរ​ត្ន័ ត្រូវ​បាន​ក្រុម​គ្រួសារ​ដោះ​សេរ៉ូម និងដកខ្យល់​អុក​ស៊ី​សែន​ចេញ ហើយ​គ្រប​ក្រណាត់​ស នៅ​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​២៥​​ ​ធ្នូ​ ដោយ​សន្មត់ថា នាង​បាន​ស្លាប់​បាត់​ទៅ​ហើយ ខណៈ​ដែល​ជីពចរ​និង​បេះដូង​របស់​នាង​នៅ​លោត​នៅឡើយ​។ ម្តាយ​របស់​នាង​បានបញ្ជាក់​ទៀត​ថា នៅ​វេលា​ម៉ោង​១​រសៀល​ ថ្ងៃ​ទី​២៥ ​ធ្នូ​នេះ សាកសព​របស់​នាង​នឹង​ត្រូវ​លាង​សំអាត ហើយ​លើកដាក់​ចូលមឈូស​តម្កល់​ទុក​១​យប់ ស្អែក​ឡើង​ម៉ោង​១២​ថ្ងៃត្រង់ ទើប​ធ្វើ​ពិធី​ដង្ហែសព​ទៅ​កាន់​វត្ត​ឩ​ត្តម​សមាគម​ដើម្បី​ធ្វើ​ពិធី​បូជា​។ ចំណែក​កូនប្រុស​-​ស្រី​ទាំង​២​នាក់ របស់​នាង ត្រូវ​ប្តី​ដើម​របស់​នាង​នាំ​យក​មក​ដល់​ផ្ទះ​វិញ​ហើយ គឺ​កូនស្រី​ពៅ​អាយុ​៣​ឆ្នាំ និង​កូនប្រុស​ច្បង​អាយុ៥​ឆ្នាំ​។

លោក លាង ហ៊ី ជា​ឳ​ពុក​នាង ចាន់ ស្រីរ​ត្ន័ បាន​បញ្ជាក់​ថា ​រូប​គាត់ ​និង​ក្រុម​គ្រួសារមិន​ចង់លើក​នាង​ដាក់​មឈូសទាំង​មាន​ដង្ហើម​បែប​នេះ​ទេ ប៉ុន្តែ​ពួក​គាត់​ត្រូវ​តែ​កាត់ចិត្ត ព្រោះ​រាង​កាយ​នាង​ហើម​ជាំ​ខ្មៅ​ស្ទើរ​ទាំងមូល​ខ្លួន​ទៅ​ហើយ ថែម​ទាំង​មាន​ទឹករងៃ​ និងឈាម​ហូរ​ចេញ​មក​តាម​មាត់ ច្រមុះ​ និង​ភ្នែក​ទៀត ដូច្នេះ​មាន​តែ​រៀបចំ​ដាក់មឈូសបែប​នេះ​ទេ ទើប​ងាយស្រួល ហើយ​គ្មាន​ក្លិន​ចេញ​មក​ក្រៅទំ​រាំ​ដល់​ពេល​ត្រូវ​បូជា​។ ទោះជា​យ៉ាងណា​ក៏​ដោយ​ពួក​គេ​សង្ឃឹមថា នាង​នឹង​ផុតដង្ហើម​ស្លាប់​មុន​ពេល​ដែល​គេ​លើក​នាង​ដាក់​ប៉ា​ឆា​បូជានៅ​ថ្ងៃស្អែក​នេះ​៕