ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សពបុរសម្នាក់ដែលប្រទះឃើញ​នៅគុម្ពផ្កាក្នុងកាស៊ីណូ «ផ្កាយ៥» គឺជាករណី​ឃាត​កម្ម​

9 ឆ្នាំ មុន

ក្រុងប៉ោយប៉ែត ៖ សពបុរសម្នាក់​ដែលត្រូវ​ក្មេង​ប្រទះឃើញ ​ខណៈ​ទៅបត់​ជើង​តូច​​នៅ​​គុម្ពផ្កាបរិវេណ​កាស៊ីណូ «ផ្កាយប្រាំ» ត្រូវ​សមត្ថកិច្ចធ្វើការ​សន្និដ្ឋានថា ជាករណីឃាតក.ម្ម ព្រោះ​បន្ទាប់ពិនិត្យរួច

ក្រុងប៉ោយប៉ែត ៖ សពបុរសម្នាក់​ដែលត្រូវ​ក្មេង​ប្រទះឃើញ ​ខណៈ​ទៅបត់​ជើង​តូច​​នៅ​​គុម្ពផ្កាបរិវេណ​កាស៊ីណូ «ផ្កាយប្រាំ» ត្រូវ​សមត្ថកិច្ចធ្វើការ​សន្និដ្ឋានថា ជាករណីឃាតកម្ម ព្រោះ​បន្ទាប់ពិនិត្យរួច ​ប្រទះឃើញសព​មាន​ស្នាម​វាយដំ​ និងស្នាម​ចាក់​ផុង​លលាដ៍​ក្បាល​ ដោយនៅ​ជិត​សាកសព​ គេ​ឃើញ​មាន​ប្រអប់ឡាំងស្នាម​ឈាម​ផងដែរ ដែលអាច​សម្លាប់រួច​យកមកបោះចោលទីនោះ ។​

ប្រភពបន្តថា សព​នៅ​មិនស្គាល់អត្តសញ្ញាណ​ដដែល តែ​ត្រូវគេសង្ស័យថា អា​ច​ជាជនជាតិថៃ​ ព្រោះ​នៅ​ក្នុង​ហោប៉ៅ​អាវ​សាកសព​ឃើញ​មាន​សំបុត្រ​រថភ្លើង​​មួយ​សន្លឹក​ពី​ខេត្ត​ឆាក់ឆឺនសៅ​ ស្រុកអារញ្ញ និងនៅលើ​ដៃ​សព​មានពាក់​កង​ដៃដែល​ខាង​ប្រជាពលរដ្ឋ​ថៃ​និយម​​ពាក់​ផងដែរ ។

គួរបញ្ជាក់ថា មានការ​ភ្ញាក់ផ្អើល​មួយ ខណៈ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សព​បុរស​ម្នាក់​នៅ​ក្នុង​គុម្ព​ផ្កា​ក្នុង​បរិវេណ​កាស៊ីណូ «​ផ្កាយ​៥» កាលពី​វេលា​ម៉ោង​០៩​ព្រឹក​ថ្ងៃ​ទី​២៥ ធ្នូ ២០១៤ នេះ ស្ថិត​នៅ​ក្នុង​ភូ​ូ​មិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ទោះបីជា​យ៉ាងណា យើង​នៅ​មិន​ទាន់​បាន​កំណត់​អត្តសញ្ញាណ​បាន​នោះ​ទេ ព្រោះ​សមត្ថកិច្ច​បាន​ធ្វើការ​ព័ទ្ធ​ជុំវិញ​កន្លែង​កើតហេតុ​ដោយ​មិន​អនុញ្ញាត​ឱ្យ​ចូល​ទៅ​ជិត​សាកសព​ឡើយ ដោយ​គ្រាន់តែ​ដឹង​ថា សព​មាន​សភាព​ស្រាត​ននល​គោក ។ ទន្ទឹម​នឹង​នេះ ក៏​មិន​ទាន់​ដឹង​មក​ពី​ករណី​អ្វី​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព