ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ទៅ​បុក​គួ​ទ​រថយន្ត​ឈប់​ស្ងៀម​ដួល​បាក់​ក​ស្លា.ប់​នៅ​ស្រុក​ភ្នំព្រឹក

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ​៖ យុវជន​ម្នាក់​​ជិះ​ម៉ូតូ​​​លឿន​ដូច​ហោះ​ទៅ​បុក​គូទ​រថយន្ត​ច្នៃ​មួយ​គ្រឿ​ងដែល​ឈប់​ចតស្ងៀម​បណ្ដាល​ឲ្យ​ដួល​បាក់​ក​ស្លា.ប់​ភ្លាម​ៗ​នៅនឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​២៤​ធ្នូ នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៧B

ខេត្តបាត់ដំបង ​៖ យុវជន​ម្នាក់​​ជិះ​ម៉ូតូ​​​លឿន​ដូច​ហោះ​ទៅ​បុក​គូទ​រថយន្ត​ច្នៃ​មួយ​គ្រឿ​ងដែល​ឈប់​ចតស្ងៀម​បណ្ដាល​ឲ្យ​ដួល​បាក់​ក​ស្លាប់​ភ្លាម​ៗ​នៅនឹង​កន្លែង​កើតហេតុ កាលពី​វេលា​ម៉ោង​៧​យប់​ ថ្ងៃ​ទី​២៤​ធ្នូ នៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៥៧B ត្រង់​​ចំណុច​ភូមិ​ស្នូល ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក​។

មន្ត្រី​នគរបាល​ស្រុក​ភ្នំព្រឹក​បាន​ឲ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ឈ្មោះ​ម៉ៅ យូ​ណា​ន់ អាយុ​២០​ឆ្នាំ មាន​ទី​លំនៅ​ភូមិ​សំរោង ឃុំ​អូរ​រំដួល ស្រុក​ភ្នំព្រឹក​។ សមត្ថកិច្ច​និយាយ​ថា ម្ចាស់​រថយន្ត​ច្នៃ​​នេះ​ឈ្មោះ​ធឿ​ន ធូ ភេទប្រុស​អាយុ​២១​ឆ្នាំ​ នៅ​ភូមិ​សាមគ្គី ឃុំ​ពេជ្រ​ចិន្តា ស្រុក​ភ្នំព្រឹក បាន​បើករថយន្ត​មក​ឈប់​នៅ​លើ​ចិញ្ចើមថ្នល់ មិន​បាន​ដាក់​បង្ហាញ​ស្លាក​សញ្ញា​ ឬ​ចំណាំងផ្លាត​សម្គាល់​ឡើយ ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​យុវជន​ខាងលើ ខណៈ​យុវជន​រូប​នេះ​បាន​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ដូច​គ្នា​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព