ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​ជាតិ​អាល្លឺម៉ង់ម្នាក់​​ដេក​សន្លប់​ក្នុង​បន្ទប់​​​​​​​​​​ស្នាក់​នៅ​ ពេល​ដឹក​ទៅ​ពេទ្យ​ដល់​កណ្តាល​ផ្លូវ​ស្លា.ប់

9 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហនុ​ ៖ ជនជាតិ​អាល្លឺ​ម៉ង់ ​ឈ្មោះ HELGE BRUMMER ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិអា​ល្លឺ​ម៉​ង់ ជា​អ្នក​ទេសចរ​ កាន់​លិខិតឆ្លងដែន​លេខ C1T1WWT5C ស្នាក់​នៅ​បណ្តោះអាសន្ន​ផ្ទះសំណាក់​យីហោ ហូ លី​ដេ បាន​ដេក​សន្លប់​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅ

ខេត្ត​ព្រះ​សីហនុ​ ៖ ជនជាតិ​អាល្លឺ​ម៉ង់ ​ឈ្មោះ HELGE BRUMMER ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិអា​ល្លឺ​ម៉​ង់ ជា​អ្នក​ទេសចរ​ កាន់​លិខិតឆ្លងដែន​លេខ C1T1WWT5C ស្នាក់​នៅ​បណ្តោះអាសន្ន​ផ្ទះសំណាក់​យីហោ សាន់ដេ បាន​ដេក​សន្លប់​នៅ​ក្នុង​បន្ទប់​ស្នាក់​នៅបង្ក​ឱ្យ​មានការ​ភ្ញាក់​ផ្អើល​ កាលពី​ថ្ងៃ​ទី២៤ ​ធ្នូ ​២០១៤​។

បើ​តាម​ការ​អះអាង​របស់​មន្ទីរ​សំរាក​ព្យាបាល​រស្មី​កំពង់សោម​បានឱ្យ​ដឹង​ថា នៅ​ពេលវេលា​ខាងលើ ម្ចាស់ផ្ទះ​សំណាក់​យីហោ​ខាងលើបាន​ទូរស័ព្ទ​មក​មន្ទីរ​សំរាក​ព្យាបាល​រស្មី​កំពង់សោម​ឱ្យ​យក​រថយន្ត​សង្គ្រោះ​ដឹក​ចេញពីផ្ទះ​សំណាក់​ដោយ​ជន​រង​គ្រោះ​ខាងលើ​មាន​ជំងឺ ​ដេក​សន្លប់​នៅ​ក្នុង​បន្ទប់​ជួល​។

បន្ទាប់​ពី​ដឹក​មក​ដល់​មន្ទីរ​សំរាក​ព្យាបាល​អ្នកជំងឺ​បាន​សន្លប់​ស្តូកស្តឹង​ទៅ​ហើយ ក្រុម​គ្រូពេទ្យ​បាន​បញ្ចូល​ខ្យល់អុក​ស៊ី​សែនដើម្បី​ធ្វើការ​សង្គ្រោះ បន្ទាប់​មក​ដោយ​ពិនិត្យ​ឃើញ​ស្ថានភាព​ជំងឺកាន់តែ​ដុនដាប​ទៅ ក្រុម​គ្រូពេទ្យ​ក៏​សំរេចចិត្ត​បញ្ជូន​ជន​រង​គ្រោះ​ខាងលើមក​រាជធានី​ភ្នំពេញ ប៉ុន្តែ​ខណៈ​ដែល​ធ្វើ​ដំណើរ​មកដល់​ជញ្ជីង​ថ្លឹង​រថយន្ត​ទី​២ ជន​រង​គ្រោះ​ក៏​បាន​ដាច់ខ្យល់​ស្លាប់​នៅ​តាម​​​ផ្លូវ​។

បន្ទាប់​មក​ទៀត​ក្រុម​គ្រូពេទ្យ​ដែល​បញ្ជូន​ជន​រង​គ្រោះ​ខាងលើក៏​ដឹក​ជន​រង​គ្រោះ​វិល​ត្រឡប់​មក​កាន់​មន្ទីរពេទ្យ​វិញ លុះ​ព្រឹក​ឡើង​ថ្ងៃ​ទី២៥ ធ្នូ ២០១៤ ក៏​បាន​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ពិនិត្យ​សាកសព​ជន​រង​គ្រោះ​។ តាម​ការ​សន្និដ្ឋាន​ជំហាន​ដំបូង​របស់​សមត្ថកិច្ច និងក្រុម​គ្រូពេទ្យបាន​បញ្ជាក់​ថា ជន​រង​គ្រោះ​ជនជាតិ​បរទេស​ខាងលើ​នេះ ស្លាប់​ដោយសារ​ជំងឺ​គាំងបេះដូង ។ បច្ចុប្បន្ន​សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​តំកល់​ទុក​នៅ​វត្ត​ឥ​ន្ត​ញាណ (​ហៅ​វត្ត​ក្រោម​) ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​រង់ចាំ​ប្រគល់​ជូន​ស្ថានទូតអា​ល្លឺ​ម៉​ង់ ៕