ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សង្ស័យ​ងោក​ជិះ​ម៉ូតូ​បុក​គូទ​រថយន្ត​ស្លា.ប់​

9 ឆ្នាំ មុន

ខេត្តកំពង់ចាម​ ៖ ​បុរស​ម្នាក់​​បាន​ស្លា.ប់​ភ្លាមៗ​នៅ​នឹង​កន្លែង ខណៈជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ អត់​ស្លាក​លេខ ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​​ពី​​ក្រោយ​ពេញទំហឹងកាល​ពីវេលា​ម៉ោង​៦​ និង​១៥​នាទី​ល្ងាច​ ថ្ងៃទី​២៤ ធ្នូ ២០១៤

ខេត្តកំពង់ចាម​ ៖  ​បុរស​ម្នាក់​​បាន​ស្លាប់​ភ្លាមៗ​នៅ​នឹង​កន្លែង ខណៈជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​វ៉េវ អត់​ស្លាក​លេខ ទៅ​បុក​គូទ​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​​ពី​​ក្រោយ​ពេញទំហឹងកាល​ពីវេលា​ម៉ោង​៦​ និង​១៥​នាទី​ល្ងាច​ ថ្ងៃទី​២៤ ធ្នូ ២០១៤ ​​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​​ភូមិស​ង្កើ​ប ឃុំ​សំបូរ ស្រុក​បា​ធា​យ ។

​តាម​មន្ត្រី​នគរបាល​ចរាចរ​ស្រុក​បា​ធា​យប្រាប់​ឲ្យ​ដឹង​ថា បុរស​ដែល​ស្លាប់​នោះ ត្រូវ​បាន​គេ​ស្គាល់ឈ្មោះឃាន ហុ​ន អាយុ​៤៦​ឆ្នាំ នៅ​ភូមិ​ដូង ឃុំ​ថ្ម​ពេជ្រ ស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ ​។

មន្ត្រី​នគរបាល​ចរាចរ​ស្រុក​បា​ធា​យបាន​ប្រាប់​បន្ត​ថា បុរស​រង​គ្រោះ​នៅ​ពេល​មុន​កើតហេតុ​បាន​ជិះ​ម៉ូតូចេញមក​ពី​​ខាង​ព្រែក​ក្តាមក្នុង​គោលបំណង​ត្រឡប់​ទៅ​ផ្ទះ​នៅ​ស្រុក​ត្បូងឃ្មុំក្នុង​ទិសដៅពីលិច​ទៅ​កើត លុះ​​​មក​ដល់​ត្រង់​កន្លែង​កើតហេតុ ទំនងជា​ងោក​មួយ​ភាំងក៏​ជ្រុល​ទៅ​បុកគូទ​រថយន្ត​ធំ​ពី​​ក្រោយ​បណ្តាល​ឲ្យ​ស្លាប់ភ្លាមៗតែ​ម្តង​​ ចំណែក​អ្នក​បើក​រថយន្ត​បាន​រត់​គេច​ខ្លួន​បាត់​ស្រមោល​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព