ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ស្នងការខេត្ត​ចុះ​ទៅ​ស៊ើប​អង្កេត​នូវជីវប្រវត្តិ​របស់គ្រូពេទ្យ​យ៉ែម ជ្រិន ដែលបង្ក​ឱ្យ​ប្រជាពលរដ្ឋ​ក្នុងឃុំរកា​ឆ្លង​ជំងឺ​អេដស៍

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តី​រាយការណ៍​ពីបាត់​ដំបង​បានឱ្យដឹងថា​ សមត្ថកិច្ច​របស់ស្នង​ការខេត្ត​​បាន​ចុះ​ទៅធ្វើការ​​ស្រា​វជ្រាវ និង​សាកសួរ​ពី​​ប្រជាពលរដ្ឋ​នូវ​ជីវប្រវត្តិ​របស់​​គ្រូពេទ្យ​​​យ៉ែម ជ្រិន ដែលបាន​​បង្កឱ្យប្រជាពល

ខេត្តបាត់ដំបង ៖ សេចក្តី​រាយការណ៍​ពីបាត់​ដំបង​បានឱ្យដឹងថា​ សមត្ថកិច្ច​របស់ស្នង​ការខេត្ត​​បាន​ចុះ​ទៅធ្វើការ​​ស្រា​វជ្រាវ និង​សាកសួរ​ពី​​ប្រជាពលរដ្ឋ​នូវ​ជីវប្រវត្តិ​របស់​​គ្រូពេទ្យ​​​យ៉ែម ជ្រិន ដែលបាន​​បង្កឱ្យប្រជាពលរដ្ឋ​ក្នុងឃុំ​រការឆ្លង​ជំងឺអេដស៍​​​​ ដែលការចុះទៅនេះ​គឺ​ធ្វើ​ឡើង​តាំងពីថ្ងៃទី​២៤ និង​២៥ ធ្នូ​ ២០១៤ នេះ ។

ប្រភព​បាន​ឱ្យ​ដឹងថា ​ការចុះទៅស៊ើបសួរ​របស់​សមត្ថកិច្ច​នោះ គឺ​ចង់ដឹងថា​ គ្រូពេទ្យ​យ៉ែម ជ្រិន បាន​ធ្វើមាតុភូមិនិវត្តន៍​ក្នុង​អំឡុង​ឆ្នាំ​១៩៩២ រហូត​មកទល់​ពេល​នេះ គឺ​បានទទួល​ព្យា​បាល​ប្រជាពលរដ្ឋ​មានចំនួន​ប៉ុន្មាននាក់? ស្លាប់ប៉ុន្មាន? និង​ដោយ​សារ​រោគអ្វី​ខ្លះ​?

ប្រភពបន្តថា ​យើង​ទទួលបាន​តួលេខ​ក្រៅ​ផ្លូវការរបស់សមត្ថកិច្ច​​ថា គឺ​មានប្រជាពលរដ្ឋ​ជាង​១០នាក់​ហើយ​ ដែល​បាន​​ស្លាប់​ដោយ​សារ​ការព្យាបាល​របស់គ្រូពេទ្យ​ ​យ៉ែម ជ្រិន ក្នុង​នោះ​មាន​អ្នក​កើ​តជំងឺអេដស៍ដែរ ហើយក៏​មាន​មនុស្ស​៣នាក់​ដែល​មក​ពី​ជំរុំ​ជាមួយ​គ្រូពេទ្យ​នោះ​ក៏​ស្លាប់​៣នាក់​​ដែរ ។

មូល​ហេតុដែល​សមត្ថកិច្ច​​ស្នងការ​ខេត្ត​ចុះ​ទៅធ្វើការ​សួរនាំ​នោះ គឺយោងតាម​ចម្លើយ​​របស់​គ្រូពេទ្យ​យ៉ែម ជ្រិន ដែលបាន​សារភាពថា គឺរូបគាត់​​​បាន​ទទួលការ​ព្យាបាល​ប្រជាពលរដ្ឋ​​ស្លាប់ប្រហែល​ជាង​២០នាក់​​ ។ ​ក្នុងនោះ​គ្រូពេទ្យ​យ៉ែន​ ជ្រិន បញ្ជាក់ថា មិនមានតែ​រូប​គាត់​ទេ ដែលទទួល​ការ​​ព្យា​បាលនោះ​​ គឺ​មានគ្រូពេទ្យ​ផ្សេងៗ​ទៀត ក៏​ទទួលការ​ព្យាបាលផង​ដែរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព