ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បារាំង​ម្នាក់​បា.ញ់​សម្លា.ប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ផ្ទះ​សំណាក់​រហូត​ហើម​ស្អុយ​ទើប​ដឹង​

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សមត្ថកិច្ច​និយាយ​ថា បុរស​ជនជាតិ​បារាំង​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លា.ប់​នៅ​លើ​គ្រែ​ដោយ​មាន​កាំភ្លើង​ម៉ាក​កា​៥៤​មួយ​ដើម​នៅ​ក្បែរ​ខ្លួន ហើយ​សព​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​នៅ​ក្នុង​បន្ទប់​លេខ​៣០៤ ដោយ​ចាក់សោ​ជាប់​ពី​ខាងក្នុង ។

រាជធានី​ភ្នំពេញ ៖ មន្ត្រី​សមត្ថកិច្ច​និយាយ​ថា បុរស​ជនជាតិ​បារាំង​ម្នាក់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ស្លាប់​នៅ​លើ​គ្រែ​ដោយ​មាន​កាំភ្លើង​ម៉ាក​កា​៥៤​មួយ​ដើម​នៅ​ក្បែរ​ខ្លួន ហើយ​សព​មាន​សភាព​ហើម​ស្អុយ​ទៅ​ហើយ​នៅ​ក្នុង​បន្ទប់​លេខ​៣០៤ ដោយ​ចាក់សោ​ជាប់​ពី​ខាងក្នុង ។ ករណី​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​កាលពី​វេលាមោ​៉​ង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ធ្នូ នៅផ្ទះ​សំណាក់​«Khmer Stay» មាន​អាសយដ្ឋាន​លេខ​៩៩ ភូមិ​៧ ផ្លូវ​លេខ​៦៣ សង្កាត់​បឹង​រាំង ខណ្ឌដូនពេញ ។

សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀត​ថា បុរស​ជនជាតិ​បារាំង​នេះ​ត្រូវ​បាន​ស្គាល់ឈ្មោះ​តាម​លិខិតឆ្លងដែន​គឺ​ឈ្មោះ CHELKOFF CYRIL VICTOR អាយុ​៤៧​ឆ្នាំ ជា​អ្នកទេសចរ កាន់​លិខិតឆ្លងដែន​លេខ 13C158241 បាន​ចូល​ស្នាក់​នៅផ្ទះ​សំណាក់​ខាងលើ កាលពី​ថ្ងៃ​ទី​២៤ កញ្ញា ឆ្នាំ​២០១៤ ។ អ្នកគ្រប់គ្រង​ផ្ទះសំណាក់​បាន​ឲ្យ​សមត្ថកិច្ច​ដឹង​ថា ដោយសារ​តែ​មិន​បានឃើញ​ជនបរទេស​រូប​នេះ ក៏​ឡើង​ទៅ​មើល​និង​ធុំក្លិន​ស្អុយ​ចេញពី​ក្នុង​បន្ទប់ ទើប​បបួល​អ្នកធ្វើការ​ជាមួយ​នាំ​គ្នា​យក​សោ​ទៅ​ចាក់​បើកទ្វារ​មើល​ស្រាប់តែ​ឃើញ​បុរស​បារាំង​រូប​នេះ​ស្លាប់​មិនដឹង​តាំងពី​អង្កាល់​ហើយ​ក៏​បាន​បិទទ្វារ​រួច​រាយការណ៍​ឲ្យ​សមត្ថកិច្ច ។

ភ្លាម​ៗ​នោះ សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មការ​ចម្រុះ​ចុះ​ពិនិត្យ​ធ្វើ​កោសល្យវិច័យ ហើយ​គ្រូពេទ្យ​ក៏​បាន​ប្រទះ​ឃើញ​កាំភ្លើង​ម៉ាក​កា​៥៤ មួយ​ដើម​ដែល​បាន​បញ្ចូល​គ្រាប់​រួច​ជា​ស្រេច ។ គណៈកម្មការ​ចម្រុះ​សន្និដ្ឋាន​ជា​ជំហាន​ដំបូង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត​បាញ់​សម្លាប់​ខ្លួន​តែ​មិនដឹង​ថា មក​ពី​មូលហេតុ​អ្វី​ទេ ។ តាម​ការ​ធ្វើ​កោសល្យវិច័យ​របស់​នគរបាល​ជំនាញ​និង​ពេទ្យ​ប្រចាំ​តុលាការ​បង្ហាញ​ថា ជនបរទេស​រូប​នេះ​បាញ់​សម្លាប់​ខ្លួនឯង ។ ទោះជា​យ៉ាងណា​ក៏​ដោយ សមត្ថកិច្ច​មិន​បាន​បង្ហាញ​ថា តើ​ជនបរទេស​រូប​នេះ មាន​កាំភ្លើង​ដោយ​របៀប​ណា​នោះ​ឡើយ ។ សព​ត្រូវ​បាន​បញ្ជូន​យក​ទៅ​តម្កល់ នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​ស្វែងរក​ក្រុម​គ្រួសារ និង​ផ្ដល់​ព័ត៌មាន​ដល់​ស្ថានទូត ៕