ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាដំបូង​​​បើក​សវនាការ​លើ​អង្គសេចក្តី​ក្នុង​សំណុំរឿង​លោកមាជ សុ​វ​ណ្ណា​រ៉ា

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​​ទី ២៥ ធ្នូ ២០១៤ នេះ​សាលាដំបូង​រាជធានី​ភ្នំពេញបាន​បើក​សវនាការលើ​អង្គសេចក្តី​ក្នុង​សំណុំរឿង​លោក មាជ សុវណ្ណា​រ៉ា មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ ​​។

រាជ​ធានី​ភ្នំពេញ​ ៖ នៅ​ព្រឹក​ថ្ងៃ​​ទី ២៥ ធ្នូ ២០១៤ នេះ​សាលាដំបូង​រាជធានី​ភ្នំពេញបាន​បើក​សវនាការលើ​អង្គសេចក្តី​ក្នុង​សំណុំរឿង​លោក មាជ សុវណ្ណា​រ៉ា មន្ត្រី​ជាន់​ខ្ពស់​គណ​បក្ស​សង្គ្រោះ​ជាតិ​ ​ ​​។

គួររំលឹកថា ចៅក្រម​ជំនុំជម្រះ​សភា​ស៊ើបសួរ​នៃ​សាលាឧទ្ធរណ៍ កាលពី​ថ្ងៃ​ទី​១២ ធ្នូ  បាន​សម្រេច​បដិសេធ​ការ​សុំ​នៅ​ក្រៅ​ឃុំ​របស់​ជនជាប់ចោទ​ឈ្មោះ មា​ជ សុ​វ​ណ្ណា​រ៉ា និង​ឈ្មោះ អ៊ុ​ក ពេជ្រ​សំណាង បន្ទាប់​ពី​សាលាឧទ្ធរណ៍​បាន​លើកយក​បណ្ដឹងសុំ​នៅ​ក្រៅ​ឃុំ​របស់​ជនជាប់ចោទ​ទាំង​ពីរ​នាក់​មក​បើក​សវនាការ​បិទទ្វារ​ជាង​១​ម៉ោង ។

លោក មា​ជ សុ​វ​ណ្ណា​រ៉ា និង​លោក​អ៊ុ​ក ពេជ្រ​សំណាង ត្រូវ​បាន​សន្តិសុខ​ពន្ធនាគារ​ព្រៃ​ស​នាំ​ខ្លួន​ចូល​សវនាការ​ក្រោម​ការ​រឹត​បន្តឹង​សន្តិសុខ ​និង​មាន​អ្នកគាំទ្រ​ជាង​១០០​នាក់មក​ប្រមូលផ្តុំ​គ្នា​ខាង​ក្រៅ​សាលាសាលា​ដំបូង​ ដោយ​ស្រែក​មី​ក្រូ​ប្រកាស​ទាម​ទារ​ឱ្យ​តុលាការ​ដោះ​លែង​លោក​មាជ​ សុវណ្ណារ៉ា និង​អ្នក​ជាប់ឃុំ​នៅ​ពន្ធ​នា​គារ​ព្រៃ​សសរុប​១៨​នាក់​​។

គួរ​បញ្ជាក់​ថា លោក មា​ជ សុ​វ​ណ្ណា​រ៉ា អនុប្រធាន​ក្រុមការងារ​ចុះ​ជួយ​ខេត្តបន្ទាយមានជ័យ​ផង​នោះ និង លោក ពេជ្រ សំណាង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ បាន​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​តាម​ដីកា​កាលពី​ខែវិច្ឆិកា​កន្លង​ទៅ ពាក់​ព័​ន្ឋ​ករណី​អំពើ​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ កក្កដា ២០១៤ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព