ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ្តីចំណាស់​ជិះ​កង់​រើស​អេត​ចាយ​ត្រូវ​បុរស​នារី២នាក់ស្រវឹង​ស្រា​បើកម៉ូតូ​​មក​បុក​ពីក្រោយ​រង​របួស​ធ្ងន់

9 ឆ្នាំ មុន

រាជធានី​ភ្នំ​ពេញ ៖ ស្រ្តី​ចំណាស់​ជា​អ្នក​រើស​អេតចាយ​ម្នាក់​កំពុង​ជិះ​កង់តាម​ផ្លូវ​ត្រូវ​បាន​ម៉ូតូ​មួយ​គ្រឿង​ដែលជិះ​ដោយ​បុរស​នារី​២នាក់​ស្រវឹង​ជោក​ជាំ​ បើក​មក​បុក​ពី​ក្រោយពេញ​ទំហឹង​បណ្តាល​ឱ្យ​ដួល​ទាំង​កង់និង​បោក​ស្រ្តី​ចំណាស់​ទៅ​លើ​ថ្នល់​សន្លប់នៅ​នឹង​កន្លែង​កើត​ហេតុ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១២ និង

រាជធានី​ភ្នំ​ពេញ ៖ ស្រ្តី​ចំណាស់​ជា​អ្នក​រើស​អេតចាយ​ម្នាក់​កំពុង​ជិះ​កង់តាម​ផ្លូវ​ត្រូវ​បាន​ម៉ូតូ​មួយ​គ្រឿង​ដែលជិះ​ដោយ​បុរស​នារី​២នាក់​ស្រវឹង​ជោក​ជាំ​ បើក​មក​បុក​ពី​ក្រោយពេញ​ទំហឹង​បណ្តាល​ឱ្យ​ដួល​ទាំង​កង់និង​បោក​ស្រ្តី​ចំណាស់​ទៅ​លើ​ថ្នល់​សន្លប់នៅ​នឹង​កន្លែង​កើត​ហេតុ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១២ និង ៥០​នាទី អា​ធ្រាត្រឈាន​ចូល ថ្ងៃ​ទី ២៤ ធ្នូ ២០១៤ នៅ​ចំណុច​ក្បែរ​វិមាន​ឯក​រាជ្យ នៅ​លើ​កំណាត់​ផ្លូវ​ព្រះ​សីហនុ ​ស្ថិត​ក្នុង​សង្កាត់ចតុមុខ ខណ្ឌ​ដូន​ពេញ ។​

ប្រ​ភព​ព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​បាន​ឱ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​ម៉ូតូ​ឃ្លីក​ពណ៌​ក្រហម មួយ​គ្រឿង​ពាក់ស្លាក​លេខ​ភ្នំ​ពេញ 1CF-5813 ជិះដោយ​បុរស​នារី​ពីរ​នាក់​ក្នុង​ស្ថាន​ភាព​ស្រវឹង​ជោក​ជាំ បាន​ប់ើក​បរ​ឌុប​គ្នា តាម​ផ្លូវ​ព្រះ​សីហនុ ក្នុង​ទិសដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ក៏​បាន​បើក​ទៅ​បុក​ពី​ក្រោយ​​ស្រ្តី​ចំណាស់​រើស​អេត​ចាយ​ម្នាក់​កំពុង​ជិះ​កង់ស្រប​ទិសគ្នា​ បណ្តាល​ឱ្យ​​ស្រ្តី​ចំណាស់​ដួលបោក​ទៅ​លើ​ថ្នល់​សន្លប់នៅ​នឹង​កន្លែង​កើត​ហេតុ ។

ក្រោយ​ពេល​កើត​ហេតុ​បុរស​នារីទាំង​២​នាក់មិន​បាន​បើក​ម៉ូតូ​គេច​ទៅ​ណា​ទេ ហើយ​សមត្ថកិច្ច​ក៏បាន​ចុះមក​អន្តរា​គមន៍​ផង​ដែរ ។ ស្រ្តីរង​គ្រោះ​ត្រូវ​បុរស​នារី​ដែល​បើកម៉ូតូ​បង្កនាំ​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​។