ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ប្តី-ប្រពន្ធជាមុខ​សញ្ញា​ជួញដូរ​គ្រឿងញៀ.ន​​ដ៏សកម្ម​នៅ​ស្រុក​ស្នួល​

9 ឆ្នាំ មុន

ខេត្ត​ក្រចេះ ​៖ ជនសង្ស័យ២​នាក់​​ប្តី​-ប្រពន្ធ​​​ជា​មុខសញ្ញា​ជួញដូរ​​គ្រឿងញៀ.ន​​នៅ​ស្រុក​ស្នួល ​​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​​ស្រុក​ធ្វើការ​​​​បង្ក្រាប​បាន កាលពី​​រសៀល​ថ្ងៃ​ទី​២២ ​ធ្នូ ២០១៤ ស្ថិតនៅ​ក្នុង​ឃុំ​ស្វាយ​​ជ្រះ

ខេត្ត​ក្រចេះ ​៖ ជនសង្ស័យ២​នាក់​​ប្តី​-ប្រពន្ធ​​​ជា​មុខសញ្ញា​ជួញដូរ​​គ្រឿងញៀន​​នៅ​ស្រុក​ស្នួល ​​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​​ស្រុក​ធ្វើការ​​​​បង្ក្រាប​បាន កាលពី​​រសៀល​ថ្ងៃ​ទី​២២ ​ធ្នូ ២០១៤ ស្ថិតនៅ​ក្នុង​ឃុំ​ស្វាយ​​ជ្រះ ស្រុក​​ស្នួល ​​ហើយ​បា​ន​​បញ្ជូន​​មក​កាន់​ស្នងការ​ដ្ឋា​ននៅ​​ថ្ងៃ​ទី​២៣ ​ធ្នូ ២០១៤ នេះ ​​។

ប្រភព​បាន​​ឱ្យ​ដឹងថា ជន​សង្ស័យ​ជា​​ប្តី​ឈ្មោះ​ជា ខិល អាយុ​២៨​​ឆ្នាំ និង​ប្រ​ព​ន្ធ​ឈ្មោះហេង សូ​ផា អាយុ​៤២​​ឆ្នាំ ​​ស្នាក់​នៅ​ក្នុងភូមិ​ថ្នល់ ឃុំ​ស្វាយ​ជ្រះ ស្រុក​ស្នួល ។ ​

អធិ​ការ​នគរបាល​​ស្រុក​ស្នួល ​លោក​វរ​សេនី​យ៍​​ត្រី ​ចាន់ សុ​​គី​ម បានឱ្យ​​ដឹង​ថា ​ជនសង្ស័យទាំង​២​នាក់​ប្តី-​ប្រ​ពន្ធ​​នេះ ជា​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​​ដ៏​សកម្ម​​ ​ដែល​កម្លាំង​នគរ​បាល​កំពុង​តែ​ប្រ​មាញ់​​​ស្រាវជ្រាវ​ ។ ហើយ​ក្នុង​ការ​ចាប់​ខ្លួននេះ ​គឺ​​​បាន​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ម្ស៉ៅ​ពណ៌​.ស ​​ចំនួន​៩​កញ្ចប់​តូច រួម​ទាំង​សម្ភារ​សម្រាប់​ប្រើ​ប្រាស់​​មួយ​ចំនួន​ទៀត​។​

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព