ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រធានាធិបតី​វៀតណាម​ លោក ជ្រឿង តឹងសាង ​ផ្តើមដំណើរ​ទស្សនកិច្ចផ្លូវរដ្ឋ​នៅកម្ពុជា​ព្រឹកនេះ

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖​ តាមការអញ្ជើញ​របស់ព្រះករុណា​ ព្រះបាទ​ សម្តេចព្រះបរមនាថ ​នរោត្តមសីហមុនី ​ព្រះមហាក្សត្រ​នៃព្រះរាជាណា​ចក្រកម្ពុជា ​លោក ជ្រឿង តឹងសាង ​( TRUONG TAN SANG )​ ​ប្រធានរដ្ឋ​នៃសាធារណរដ្ឋ​សង្គមនិយមវៀតណាម​ ដឹកនំាគណៈប្រតិភូជាន់ខ្ពស់​អញ្ជើញ​មកបំពេញ​ទស្សនកិច្ច​​​​ផ្លូវរដ្ឋ​នៅកម្ពុជា ​នៅព្រឹកថ្ងៃទី២៣​ ​ធ្នូ ​២០១៤ ។

បើតាមសេចក្តីជូនព័ត៌មាន​របស់​ក្រសួងការបរទេស​និងសហប្រតិបត្តិការអន្តរជាតិ​របស់ប្រទេស​កម្ពុជាបានបញ្ជាក់ឲ្យដឹងថា​ អំឡុងពេល​ទស្សនកិច្ច​នៅ​កម្ពុជា ​លោក ជ្រឿង តឹងសាង​ នឹងចូលបង្គំគាល់​ព្រះមហាក្សត្រកម្ពុជា ​នរោត្តមសីហមុនី ​នៅព្រះបរមរាជវំាង ។

ក្រៅពីនេះ​ លោកប្រធានាធិបតីវៀតណាម ​នឹងជួបជាមួយ​សម្តេចអគ្គមហាពញាចក្រី​ ហេង សំរិន​ ប្រធានរដ្ឋសភា ​សម្តេចតេជោ​ ហ៊ុន សែន ​នាយករដ្ឋ​មន្រ្តី​ , លោក សាយ ឈុំ ​អនុប្រធានទី១​ ព្រឹទ្ឋសភា​ និងចូលថ្វាយបង្គំ​សម្តេចអគ្គមហាសង្ឃរាជាធិបតី​ ទេព វង្ស ​ព្រះមហាសង្ឃរាជ​គណៈមហានិកាយ និងសម្តេចព្រះអភិសិរីសុគន្ឋា ​មហាសង្ឃរាជាធិបតី​ បួរ គ្រី​ ព្រះមហាសង្ឃរាជគណៈធម្មយុត្តិកនិកាយ​ នៃព្រះរាជាណាចក្រ​កម្ពុជា​ផងដែរ ។

សេចក្តីជូនព័ត៌មាន​ក៍បានបញ្ជាក់ទៀតថា ​សេចក្តីថ្លែងការណ៍រួម​រវាងព្រះរាជាណាចក្រកម្ពុជា​ និង ​សាធារណរដ្ឋសង្គមនិយម​វៀតណាម នឹងចេញផ្សាយ​នៅចុងបញ្ចប់​នៃដំណើរទស្សនកិច្ច​ នាថ្ងៃទី២៤ធ្នូ​ស្អែកនេះ ៕