ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តា​​គណៈ​កម្មការ​វត្ត​រពិស​មាត់​និយាយ​ពី​រឿង​រួម​រ័ក​កាយា​ក្លាយ​ជា​អ្នក​ទោសចាប់​រំលោ.ភ​

9 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ បុរស​អាយុ​ជាង​៦០​ឆ្នាំ​ម្នាក់​ដែល​ជា​សមាជិក​គណៈកម្មការ​វត្ត ត្រូវ​បាន​ស្ត្រី​ចុងភៅ​ប្រចាំ​វត្ត​ម្នាក់​ប្ដឹង​ចោទប្រកាន់​ពី​បទ​«​រំលោ.ភ​សេពសន្ថវៈ​» ប្រព្រឹត្ត​នៅ​ឃុំ​ស្នឹង ស្រុក​បាណ​ន់ បន្ទាប់​ពី​រឿងអាស្រូវ​នេះ​បែកធ្លាយ​ដោយសារ​តែ​តា​គណៈកម្មការ​វត្ត​រូប​នេះ

ខេត្តបាត់ដំបង ៖ បុរស​អាយុ​ជាង​៦០​ឆ្នាំ​ម្នាក់​ដែល​ជា​សមាជិក​គណៈកម្មការ​វត្ត ត្រូវ​បាន​ស្ត្រី​ចុងភៅ​ប្រចាំ​វត្ត​ម្នាក់​ប្ដឹង​ចោទប្រកាន់​ពី​បទ​«​រំលោភ​សេពសន្ថវៈ​» ប្រព្រឹត្ត​នៅ​ឃុំ​ស្នឹង ស្រុក​បាណ​ន់ បន្ទាប់​ពី​រឿងអាស្រូវ​នេះ​បែកធ្លាយ​ដោយសារ​តែ​តា​គណៈកម្មការ​វត្ត​រូប​នេះ​រពឹសមាត់​ដើរ​និយាយ​ផ្ដេសផ្ដាស​ក្រោយ​ពី​បាន​ឡើងឋានសួគ៌​ជាមួយ​គ្នា​រួច ។ តា​គណៈកម្មការ​វត្ត​រូប​នេះ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​២១ ធ្នូ ក្រោយ​ពី​សមត្ថកិច្ចទទួល​ពាក្យបណ្ដឹង​ពី​ស្ត្រី​រង​គ្រោះ ។

លោក​សន លុ​ច នាយ​រង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ​មិន សា​រុន ហៅ​លន អាយុ​៦៦​ឆ្នាំ ជា​សមាជិក​គណៈកម្មការ​វត្ត​បឹង​ប្រី​ក្នុង​ឃុំ​ខាងលើ រីឯ​ស្ត្រី​ដែល​អះអាង​ថា ជា​ជន​រង​គ្រោះ​មាន​អាយុ​៤៧​ឆ្នាំ ។ ស្ត្រី​ចុងភៅ​រូប​នេះ​អះអាង​ថា ខ្លួន​គាត់​ត្រូវ​តា​លន ចាប់រំលោភ​នៅ​ម៉ោងជាង​១១​យប់​ថ្ងៃ​ទី​១៦ ធ្នូ តែ​មិន​បាន​ប្ដឹង​ទៅ​សមត្ថកិច្ច​ភា្ល​ម​ៗ​ទេ លុះ​ប៉ុន្មាន​ថ្ងៃ​ក្រោយមក​រឿង​នេះ​បែកធ្លាយ​ដល់​ប្ដី និង​បែក​ខ្ចរខ្ចាយ​ស្អុយ​ពេញ​ភូមិ​ទើប​ប្ដឹង​ឲ្យ​សមត្ថកិច្ច​ចាត់ការ​ដោយ​ចោទ​តា​គណៈកម្មការ​វត្ត​នោះ​ថា បាន​ចាប់រំលោភ ។

តាម​របាយការណ៍​របស់​សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ករណី​នេះ​បាន​បែកធ្លាយ​ដោយសារ​ប្ដី​ស្ត្រី​ចុងភៅ​ប្រចាំ​វត្ត​នោះ ប្រទះ​ឃើញ​កាបូប​លុយ​របស់​តា​លន់​នៅ​ក្នុងផ្ទះ​របស់​ខ្លួន ។ លុះ​សួរ​ដេញដោល​អំពី​កាបូប​លុយ​នោះ​ទើប​ប្រពន្ធ​ទម្លាយ​អំពី​រឿង​នេះ​ដោយ​ចោទ​តា​គណៈកម្មការ​វត្ត​ឈ្មោះ​លន ថា បាន​ចាប់រំលោភ​គាត់​តាំងពី​យប់​ថ្ងៃ​ទី​១៦ ធ្នូ នៅ​លើ​គ្រែ​ក្រោមផ្ទះ និង​ដាក់​ពាក្យបណ្ដឹង​តែ​ម្ដង​ទៅ ។ ស្ត្រី​ចុងភៅ​រូប​នេះ​បាន​ឆ្លើយ​នៅ​ក្នុង​កំណត់ហេតុ​ដ៏​ខ្លី​របស់​សមត្ថកិច្ច​ថា តា​គណៈកម្មការ​វត្ត​បឹង​ប្រី​ឈ្មោះ មិន សា​រុន ហៅ​លន បាន​មក​ហៅ​គាត់​ឲ្យ​ចុះ​ពី​ផ្ទះ​នៅ​កណ្ដាល​យប់​ជ្រៅ ដោយ​ចង់​និយាយ​ប្រាប់​ពី​រឿ​ប្ដី​គាត់​មិន​បាន​មក​ផ្ទះ ។ លុះ​នៅ​ពេល​គាត់​ចុះ​មក​ដល់​ដី​ស្រាប់តែ​តា​លន ចាប់​គាត់​រំលោភ​នៅ​លើ​គ្រែ​ក្រោមផ្ទះ​តែ​ម្ដង ។

ទោះជា​យ៉ាងណា តា​គណៈកម្មការ​វត្ត​បឹង​ប្រី​ឈ្មោះ​មិន សា​រុន ហៅ​លន បាន​បដិសេធ​ការ​ចោទប្រកាន់​ខាងលើ​នេះ​ដែល​ថា គាត់​បាន​ចាប់បង្ខំ​រំលោភ​សេពសន្ថវៈ ប៉ុន្តែ​សារភាព​ថា ពិតជា​បាន​រួមមេត្រី​ជាមួយ​មីង​ចុងភៅ​នោះ​មែន តែ​ជា​ការ​ព្រមព្រៀង​គ្នា​ជា​មុន ។ តា​លន​បាន​បញ្ជាក់​ដដែល​ៗ​ថា​«​ខ្ញុំ​មិន​បាន​ចាប់រំលោភ​ស្ត្រី​ចុងភៅ​នៅ​ក្នុង​វត្ត​ជាមួយ​គ្នា​នោះ​ទេ គឺជា​ការ​ព្រមព្រៀង​គ្នា​» ។ បើ​តាម​ប្រភព​ក្រៅផ្លូវការ​ឲ្យ​ដឹង​ថា សំណុំរឿង​ដ៏​អាស្រូវ​របស់​តា​គណៈកម្មការ​វត្ត​ចាប់រំលោភ​មីង​ចុងភៅ​ដែល​មាន​ភារកិច្ច​នៅ​ក្នុង​វត្ត​ជាមួយ​គ្នា​នេះ បាន​បែកធ្លាយ​ស្អុយ​ពេញ​ភូមិ​បន្ទាប់​ពី​ប្ដី​ស្ត្រី​ចុងភៅ​ប្រទះ​ឃើញ​កាបូប​លុយ​របស់​តា​លន់​នៅផ្ទះ​របស់​ខ្លួន និង​ដោយសារ​តែ​តា​គណៈកម្មការ​វត្ត​មាត់ដាច​រូប​នេះ​ដើរ​និយាយ​ខ្សឹបខ្សៀវ​ប្រាប់​គេឯង ក្រោយ​ពី​ខ្លួន​បាន​ឡើងឋានសួគ៌​ជាមួយ​មីង​ចុងភៅ ទើប​ធ្វើ​ឲ្យ​មីង​ចុងភៅ​ក្ដៅ​មុខ​ក៏​សម្រេច​ប្ដឹង​ទៅ​សមត្ថកិច្ច​ឲ្យ​ចាត់ការ​តែ​ម្ដង ។

ជុំវិញ​សំណុំរឿង​នេះ ក្រោយ​ពី​បញ្ចប់​ការ​សួរនាំ​និង​កសាង​សំណុំរឿង អធិការរង​នគរបាល​ស្រុក​បាណ​ន់​លោក​ថោ​ង ថិ​ន បាន​ធ្វើការសន្និដ្ឋាន​ដោយ​ផ្អែក​លើ​កំណត់ហេតុ​បំភ្លឺ​ពី​គ្រប់​ភាគី​ថា ករណី​នេះ​អាច​កើតឡើង​ដោយសារ​ការ​ព្រមព្រៀង​គ្នា​ជា​មុន ប៉ុន្តែ​ក្រោយ​ពី​ប្ដី​សួរ​ដេញដោល​ពី​រឿង​កាបូប​លុយ​តា​គណៈកម្មការ​វត្ត ទើប​ប្ដឹង​ចោទ​ថា ជា​រឿង​ចាប់រ​លោភ​តែ​ម្ដង ។ ទោះជា​យ៉ាងណា តា​គណៈកម្មការ​វត្ត​មាត់ដាច​ដែល​រង​ការ​ប្ដឹង​ចោទប្រកាន់​ពី​មីង​ចុងភៅ​នោះ ត្រូវ​សមត្ថកិច្ច​បញ្ជូន​ខ្លួន​ទៅ​កាន់​សាលាដំបូង​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ តែ​មិន​ទាន់​ដឹង​ថា តុលាការ​ចាត់ការ​បែប​ណា​នោះ​ទេ ៕