ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្រ្តីនគរបាលស​ក្ដិ៤កន្លះស្រវឹងដល់កំរិតបើករថយន្តទៅបុកគ្នា​ជាមួយ​​រថយន្តដឹកគ្រឿងចក្ររបួសបែកក្បាល​

9 ឆ្នាំ មុន

ខេត្តបា​ត់ដំបង ៖ ​មន្រ្តីនគរបាល​ម្នាក់ទំនង​ជាស្រវឹង​ដល់កំរិត​ បានបើ​ករថយន្ត​​ទៅបុក​គ្នា​ជាមួយ​រថយន្ត​ដឹកគ្រឿង​ចក្រទាំងកំរោលនៅ​កណ្តាល​ទ្រូង​ផ្លូវ​​ ពេលកំពុង​​ធ្វើដំណើរ​ច្រាស​ទិសគ្នា​លើដងផ្លូវលេខ​១៥៧ ត្រង់​ចំនុចភូមិដំណាក់ហ្លូង សង្កាត់វត្តគ ​ក្រុងបាត់ដំបង ​កាលពីវេលាម៉ោង៦និ​ង៣០នាទីយប់ថ្ងៃ ទី២២ធ្នូ ​​២០១៤ ​

ខេត្តបា​ត់ដំបង ៖ ​មន្រ្តីនគរបាល​ម្នាក់ទំនង​ជាស្រវឹង​ដល់កំរិត​ បានបើ​ករថយន្ត​​ទៅបុក​គ្នា​ជាមួយ​រថយន្ត​ដឹកគ្រឿង​ចក្រទាំងកំរោលនៅ​កណ្តាល​ទ្រូង​ផ្លូវ​​ ពេលកំពុង​​ធ្វើដំណើរ​ច្រាស​ទិសគ្នា​លើដងផ្លូវលេខ​១៥៧ ត្រង់​ចំនុចភូមិដំណាក់ហ្លូង សង្កាត់វត្តគ ​ក្រុងបាត់ដំបង ​កាលពីវេលាម៉ោង៦និ​ង៣០នាទីយប់ថ្ងៃ ទី២២ធ្នូ ​​២០១៤ ​បណ្ដាលឲ្យមន្រ្តីរូបនោះរ​ងរបួសបែកក្បាល ​ខណៈរថយន្ត​​ខូចខាតស្ទើរទាំងស្រុងផ្នែ​កខាងមុខ​។

តាម​ប្រភពព័ត៌​មានបាន​ឲ្យដឹងថា ​មន្រ្តីនគរបាល​ដែលជួប​គ្រោះថ្នាក់​នោះឈ្មោះ ដម រ៉ាដា ឋានន្តរសក្ដិ​វរៈ​សេ​នីយ៍​ទោ មានតួនាទី​ជាអនុប្រធាន​​ការិយាល័យកណ្ដាលនគរ​បាលយុត្តិធម៌​ នៃស្នងការដ្ឋា​ននគរបាលខេត្តបា​ត់​ដំបង​ បើករថយន្ត​ម៉ាកកាម​រីពណ៌​ស្លែ​ពាក់ស្លាក​​លេខ ភ្នំពេញ 2B-2699 ​។ ប្រភពដដែលថា ​មន្រ្តីនគរ​បាលរូបនេះ​ទំនងជាស្រវឹង ​ហើយបាន​បើករថយន្តទៅបុក​​​គ្នា​ជា​មួយ​​រថយន្តដឹកគ្រឿងចក្រចំពីមុខពេញទំហឹងនៅ​កណ្តាល​ទ្រូង​ផ្លូវ  បណ្ដាលឲ្យរថយន្ត​មន្រ្តីនគរបាល​រង​ការ​ខូចខា​ត​ចំណែក​មន្រ្តីនគរបាល​ឈ្មោះ ដម រ៉ាដា របួសបែកក្បាល។

បើតាម​សេចក្ដីរាយការណ៍​របស់​សមត្ថកិច្ចថា ​លោក ​​ដម រ៉ាដា បានបើករថយន្ត​ម្នាក់ឯងចេញ​ពីហាងផឹក​ស៊ីនៅម្ដុំក្រវ៉ាត់​ក្រុងផ្លូវជាតិលេ​ខ៥៧ ក្នុងគោល​ដៅត្រឡប់មកផ្ទះ​ លុះដល់ចំណុ​ចកើតហេតុ​ក៏មាន​រថយន្ត​ដឹក​គ្រឿងចក្រមួយ​គ្រឿង​​ដែល​ឈប់​អែប​ផ្លូវ​បាន​បើក​ឡើង​ចំពាក់​កណ្តាល​ផ្លូវបន្ទាប់មក​រថយន្តទាំងពីរ​គ្រឿង​ក៏បាន​បុក​គ្នា​ចំពីមុខពេញ​ទំហឹងតែម្តង ។ សមត្ថកិច្ចចរាចរណ៍​កំពុងចាត់វិធាន​ការនាំយករថយន្ត​នៃភាគីទាំង២​មកកាន់​​ស្នងការខេត្តហើយ ខណៈលោក ដម រ៉ាដា ​ត្រូវគេបញ្ជូនទៅ​កាន់គ្លីនិកឯ​កជនមួយនៅក្បែរនោះ។