ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អត្ថ​ប្រយោជន៍​នៃ​ផ្សារ​ហ៊ុន​ចំពោះ​វិនិយោគិន

9 ឆ្នាំ មុន

​គោលដៅ​សំខាន់​មួយ​នៃ​ការ​បង្កើត​ផ្សារ​ហ៊ុន​នៅ​កម្ពុជា គឺ​ដើម្បី​ប្រមែប្រមូល​លុយ​ទំនេរ​របស់​ប្រជាជន​ទូទៅ យក​ទៅ​ឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​នានា​ប្រើប្រាស់​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​។ ចរាចរណ៍​កើនឡើង​នៃ​លុយ​ទាំងនេះ នឹង​ធ្វើ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​កើនឡើង ។

​គោលដៅ​សំខាន់​មួយ​នៃ​ការ​បង្កើត​ផ្សារ​ហ៊ុន​នៅ​កម្ពុជា គឺ​ដើម្បី​ប្រមែប្រមូល​លុយ​ទំនេរ​របស់​ប្រជាជន​ទូទៅ យក​ទៅ​ឱ្យ​ក្រុមហ៊ុន​អាជីវកម្ម​នានា​ប្រើប្រាស់​ដើម្បី​ពង្រីក​អាជីវកម្ម​របស់​ខ្លួន​។ ចរាចរណ៍​កើនឡើង​នៃ​លុយ​ទាំងនេះ នឹង​ធ្វើ​ឱ្យ​សកម្មភាព​សេដ្ឋកិច្ច​កើនឡើង ។ នេះ​ជា​សារ​ប្រយោជន៍​មួយ​សម្រាប់​ម៉ាក្រូសេដ្ឋកិច្ច ។

ប្រសិនបើ​យើង​និយាយ​មួយ​បែប​ផ្សេង​សម្រាប់​ប្រជាជន​ម្នាក់​ៗ​ជា​វិនិយោគិន​វិញ កា​រប​ងើ្ក​ត​ផ្សារ​ហ៊ុន គឺ​ផ្តល់​ឱ្យ​ពួក​គាត់​នូវ​ឱកាស​យក​លុយ​ទំនេរ​របស់​ខ្លួន (​សល់​ពី​ការ​ចាយវាយ​និង​វិនិយោគ​ដទៃ​ទៀត​) មក​ចូលរួម​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​អាជីវកម្ម​ដែល​ចុះបញ្ជី​នៅ​លើ​ផ្សារ​ហ៊ុន ។ ឱកាស និង​ផលប្រយោជន៍​នានា​សម្រាប់​វិនិយោគិន ៖

-​ឱកាស​វិនិយោគ​មួយ​បន្ថែម​ទៀត (​ជាមួយ​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន​) បន្ថែម​លើ​ការ​បើក​អាជីវកម្ម​រកស៊ី​ខ្លួនឯង ឬ​ចូល​ហ៊ុន​ធ្វើ​អាជីវកម្ម​ជាមួយ​បងប្អូន ឬ​មិត្តភក្តិ ។-​ឱកាស​ក្លាយជា​ម្ចាស់​ម្នាក់​នៃ​ក្រុមហ៊ុន​ចុះបញ្ជី (​ដែល​សុទ្ធ​សឹង​ជា​ក្រុមហ៊ុន​ធំ​ៗ) ដោយ​មិន​ចាំបាច់​មាន​ប្រាក់​ច្រើន និង​មិន​ចាំបាច់​ចំណាយ​ពេលវេលា​ច្រើន​ដូច​ការ​គ្រប់គ្រង​អាជីវកម្ម​ផ្ទាល់ខ្លួន ។ -​ជា​ប្រភព​ចំណូល​ទី​ពីរ​បន្ថែម​លើ​ប្រាក់បៀវត្ស (​ឬ​ក៏​ប្រាក់​ចំណេញ​ពី​អាជីវកម្ម​ដែល​មាន​ស្រាប់​) ក្នុង​ទម្រង់​ជា​ភាគលាភ ឬ​ប្រាក់​ចំណេញ​ពី​ការ​ទិញ​លក់​ភាគហ៊ុន ។-​ជា​ជម្រើស​មួយ​បន្ថែម​ទៀត​សម្រាប់​ការ​ធ្វើ​ពិពិធ​កម្ម​សំណុំ​វិនិយោគ​ដែល​មាន​ស្រាប់ គឺ​បន្ថែម​លើ​ការ​វិនិយោគ​លើ​វិស័យ​អចលនទ្រព្យ ឬ​ការ​សន្សំ​មាន​កាលកំណត់​នៅ​ធនាគារ​ជាដើម​។-​មាន​ភាព​ងាយស្រួល និង​រហ័ស​ក្នុង​ការ​ចូល​វិនិយោគ (​ទិញ​ហ៊ុន​) ក៏​ដូច​ជា​ការ​ដកខ្លួន​ចេញ​វិញ (​លក់​ហ៊ុន​) នៅ​ពេល​ដែល​ត្រូវការ​សាច់ប្រាក់​វិញ ។
-​មិន​មាន​ពន្ធ​ប្រថាប់ត្រា​លើ​ការ​ជួញដូរ​ហ៊ុន​នៅ​លើ​ផ្សារ​ហ៊ុន​ទេ ។

-​មិន​មាន​ពន្ធ​កាត់​ទុក​លើ​ភាគលាភ​ដែល​ទទួល​ដោយ​និវេសន​ជន​កម្ពុជា​ទេ (​រួម​ទាំង​ជនបរទេស​ផង​ដែរ​) ហើយ​មានការ​បន្ធូរបន្ថយ​៥០% លើ​ពន្ធ​កាត់​ទុក (១៤%) លើ​ភាគលាភ​ទទួល​ដោយ​អ​និវេសន​ជន​សម្រាប់​រយៈពេល​បី​ឆ្នាំ​ដំបូង ដោយ​រាប់​ចាប់ពី​កាលបរិច្ឆេទ​ប្រតិបត្តិការ​ដំបូង​របស់​ផ្សា​រមូល​ប​ត្រ​កម្ពុជា ។

ការ​វិនិយោគ​ភាគហ៊ុន​នៅ​ផ្សា​រមូល​ប​ត្រ​កម្ពុជា ក៏​មិន​ខុស​ពី​ការ​វិនិយោគ​ដទៃ​ទៀត​ដែរ គឺ​តែង​មាន​ហានិភ័យ ។ ហានិភ័យ​នានា​នៃ​ការ​ចូលរួម​វិនិយោគ​ជាមួយ​ក្រុមហ៊ុន​ចុះបញ្ជី ៖

-​ហានិភ័យ​ទាក់ទង​នឹង​ការ​ធ្វើ​អាជីវកម្ម​ទូទៅ​៖ ហានិភ័យ​នៃ​ការ​បាត់បង់​ចំណែក​ទីផ្សារ​ទៅ​គូប្រកួត​ប្រជែង ហានិភ័យ​នៃ​ការ​មិន​ទូទាត់​សង​ពី​អតិថិជន ហានិភ័យ​នៃ​ការ​ធ្វើ​បាតុកម្ម​/​កូដកម្ម​របស់​បុគ្គលិក ។​ល​។ ដែល​សុទ្ធសឹងតែ​ជា​កត្តា​ដែល​អាច​កើតឡើង និង​ធ្វើ​ឱ្យ​ក្រុមហ៊ុន​ខាតបង់​។ -​ហានិភ័យ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ជំនួស​៖ ការ​ក្លែងបន្លំ​បញ្ជី​គណនេយ្យ ការ​រាយការណ៍​មិន​ពេញលេញ​ឬ​ធ្វើ​ឱ្យ​យល់​ច្រឡំ ការ​ប្រើប្រាស់​ព័ត៌មាន​ផ្ទៃក្នុង​ដើម្បី​ផលប្រយោជន៍​ផ្ទាល់ខ្លួន ។​ល​។

ការ​គ្រប់គ្រង​ហានិភ័យ​ទាក់ទង​នឹង​ការ​គ្រប់គ្រង​ជំនួស ៖

-​រាជរដ្ឋាភិបាល​តាម​រយៈ​គណៈកម្មការ​មូល​ប​ត្រ​កម្ពុជា​បាន​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារ​ហ៊ុន រៀបចំ និង​ផ្សព្វផ្សាយ​របាយការណ៍​ហិរញ្ញវត្ថុ​ដែល​បាន​ធ្វើ​សវន​កម្ម​រួច និង​ព័ត៌មាន​សំខាន់​ៗ​ទាំងឡាយ​របស់​ក្រុមហ៊ុន​ឱ្យ​បាន​ត្រឹមត្រូវ និង​ទាន់​ពេលវេលា​ទៅ​កាន់​វិនិយោគិន​សាធារណៈ តាម​រយៈ​ក្រុមហ៊ុន​ផ្សា​រមូល​ប​ត្រ​កម្ពុជា (www.csx.com.kh) ។​ -​ក្នុង​នាម​ជា​ម្ចាស់​ភាគហ៊ុន​មួយ​រូប​នៃ​ក្រុមហ៊ុន​ចុះបញ្ជី គឺ​ដូច​ជា​ម្ចាស់​ក្រុមហ៊ុន​អាជីវកម្ម​ដទៃ​ទៀត​ដែរ វិនិយោគិន​ត្រូវ​តាមដាន​ដំណើរការ​អាជីវកម្ម​របស់​ក្រុមហ៊ុន​ចុះបញ្ជី សមត្ថភាព​គ្រប់គ្រង និង​សុចរិត​ភាព​របស់​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​ជាដើម ដើម្បី​វាយតម្លៃ​អំពី​គុណភាព​អាជីវកម្ម​របស់​ក្រុមហ៊ុន វាយតម្លៃ​អំពី​ថ្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន និង​សម្រេចចិត្ត​ថា​គួរ​ទិញ​បន្ថែម លក់​ចេញ ឬ​ក៏​រក្សា​ទុក​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នោះ ។ តទៅ​ស​ប្តា​ហ៍​ក្រោយ