ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប៉ូ​លិ​សម្នាក់​ទៀត​ត្រូវ​សម្លា.ប់​នៅ​សហរដ្ឋអាមេរិក

9 ឆ្នាំ មុន

អាជ្ញាធរ​មូលដ្ឋាន​នៃ​រដ្ឋ​ផ្ល​រី​ដា​អា​មេ​រិ​ក អះអាង​កាលពី​ថ្ងៃ​ទី​២១ ធ្នូ​ថា ប៉ូលិស​ម្នាក់​បាន​ត្រូវ​គេ​បា.ញ់​សម្លា.ប់​នៅ TARPON SPRINGS ជាទី​ក្រុង​មួយ​នៅ​ជាប់​ឆ្នេរសមុទ្រ​ខាងលិច​នៃ​រដ្ឋ​នោះ បន្ទាប់​ពី​រូបគេ​ឆ្លើយ​តប​ចំពោះ​ការ​ហៅ​បន្ទាន់​មួយ​នា​វេលា​រំលង​អធ្រាត្រ ។

អាជ្ញាធរ​មូលដ្ឋាន​នៃ​រដ្ឋ​ផ្ល​រី​ដា​អា​មេ​រិ​ក អះអាង​កាលពី​ថ្ងៃ​ទី​២១ ធ្នូ​ថា ប៉ូលិស​ម្នាក់​បាន​ត្រូវ​គេ​បាញ់​សម្លាប់​នៅ TARPON SPRINGS ជាទី​ក្រុង​មួយ​នៅ​ជាប់​ឆ្នេរសមុទ្រ​ខាងលិច​នៃ​រដ្ឋ​នោះ បន្ទាប់​ពី​រូបគេ​ឆ្លើយ​តប​ចំពោះ​ការ​ហៅ​បន្ទាន់​មួយ​នា​វេលា​រំលង​អធ្រាត្រ ។

ក្នុង​សេចក្តី​ប្រកាស​មួយ​ផ្នែក​ប៉ូលិស​តំបន់ PINELLAS គូសបញ្ជាក់​ថា ប៉ូលិស​ឈ្មោះ CHARLES KONDEK អាយុ​៤៥​ឆ្នាំ ត្រូវ​គេ​បាញ់​ស្លាប់​ក្រោយ​ម៉ោង​២​រំលង​អធ្រាត្រ​ម៉ោង​ក្នុងស្រុក ពេល​លោក​ឆ្លើយ​តប​ចំពោះ​ការ​ចេញ​ជួយ​ធ្វើ​អន្តរាគមន៍​បន្ទាន់​មួយ​មក ។

លោក KONDEK ដែល​ធ្វើ​ប៉ូលិស​១៧​ឆ្នាំ​មក​ហើយ បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ដោយសារ​របួសធ្ងន់​ពេក ។ ជនសង្ស័យ​ឈ្មោះ MARCO ANTONIO PARILLA ជា​យុវជន​អាយុ​២៣​ឆ្នាំ​ម្នាក់ ដែល​ប៉ុន​ប៉ង​រត់គេច​ខ្លួន​តាម​រថយន្ត​មួយ​គ្រឿង​មុន​ពេល​បើក​បុក​បង្គោល​មួយ និង​រថយន្ត​មួយ​គ្រឿង​ទៀត​ត្រូវ​ប៉ូលិស​ចាប់ខ្លួន​បាន ហើយ​ទទួល​ការ​ចោទប្រកាន់​ពី​បទ​មនុស្សឃាត ។

ការ​បាញ់​សម្លាប់​ប៉ូលិស​រូប​នេះ កើត​មាន​បន្ទាប់​ពី​ប៉ូលិស​ក្រុង​ញូ​វ​យ៉​ក​២​នាក់​ត្រូវ​បាញ់​សម្លាប់​ក្នុង​សង្កាត់ BROOKLYN កាលពី​រសៀល​ថ្ងៃ​ទី​២០ ធ្នូ ដោយ​បុរស​ស្បែក​ខ្មៅ​ម្នាក់​ដែល​ចង់​សងសឹក​ចំពោះ​ការ​សម្លាប់​បុរស​ស្បែក​ខ្មៅ​២​នាក់​ដោយ​ប៉ូលិស​នៅ​ក្រុង​ញូ​វ​យ៉​ក និង​ក្រុង​ហ្វ័​រ​ហ្គូ​សុ​ន រដ្ឋ​មី​ស៊ូ​រី ៕