ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​ករុណា​របស់​តុលាការ​សម្រាប់​លោកស្រី​អតីត​ប្រធានាធិបតី​អា​រ៉ូ​យ៉ូ

9 ឆ្នាំ មុន

តុលាការ​ហ្វ៊ី​លី​ពី​ន កាលពី​ថ្ងៃ​ទី​២២ ធ្នូ បាន​លើក​ឡើង​ពី​ក្តី​ករុណា និង​ការ​លើកមុខ​របស់​សម្តេច​ប៉ាប​កាតូលិក​ហ្វ្រ​ង់​ស្វ័​រ ដែល​ត្រូវ​យាង​មក​កាន់​ប្រទេស​នេះ​នា​ខែមករា ដើម្បី​ជា​ហេតុផល​នៃ​ការ​ដោះ​លែង​បណ្តោះអាសន្ន លោកស្រី​អតីត​ប្រធានាធិបតី ក្លូ​រៀ អា​រ៉ូ​យ៉ូ នា​ឱកាស​បុណ្យ​ណូអែល ។

ជាប់ចោទ​ពី​បទ​ក្លែងបន្លំ​ក្នុង​ការ​បោះ​ឆ្នោត ការ​ពង្វាង​យក​មូលនិធិ និង​ពុក​រលួយ លោកស្រី​អា​រ៉ូ​យ៉ូ អាយុ​៦៧​ឆ្នាំ ចាប់តាំងពី​ឆ្នាំ​២០១១​មក រស់នៅ​ក្រោម​របប​ឃុំឃាំង​បណ្តោះអាសន្ន​ក្នុង​មន្ទីរពេទ្យ​រដ្ឋ​មួយ​ជា​កន្លែង​លោកស្រី​ព្យាបាល​ជំងឺ​ដ៏​កម្រ​មួយ​នៃ​ខួរឆ្អឹងខ្នង ។

ជា​ប្រមុខរដ្ឋ​នៃ​ប្រទេស​កាន់សាសនា​កាតូលិក​ធំ​មួយ​នៅ​អាស៊ី​អាគ្នេយ៍​រវាង​ឆ្នាំ​២០០១ ទៅ​២០១០ លោកស្រី​អា​រ៉ូ​យ៉ូ អាច​មក​កាន់​ផ្ទះ​លោកស្រី រវាង​ថ្ងៃ​ទី​២៣ ទៅ​២៦ ធ្នូ ដើម្បី​ហេតុផល​មនុស្សធម៌ ។ នេះ​ជា​ការ​អះអាង​របស់​ក្រឡាបញ្ជី​ម្នាក់​នៃ​តុលាការ​ប្រឆាំង​អំពើ​ពុក​រលួយ​ក្រុង​ម៉ានីល ។ ក្រឡាបញ្ជី​រូប​នេះ​និយាយ​ថា ការ​អនុញ្ញាត​ពិសេស​នោះ​ត្រូវ​បាន​ផ្តល់​ឱ្យ​មុន​ទស្សនកិច្ច​របស់​សម្តេច​ប៉ាប​ហ្វ្រ​ង់​ស្វ័​រ ព្រមទាំង​ជា​ក្តី​ករុណា និង​លើកមុខ​មួយ ។

សម្តេច​ប៉ាប​ហ្វ្រ​ង់​ស្វ័​រ នឹង​យាង​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នា​ថ្ងៃ​ទី​១៥ ១៦ និង​១៧ មក​រា នៅ​ហ្វ៊ី​លី​ពី​ន ជា​ប្រទេស​មាន​ប្រជាជន​ជិត​១០០​លាន​នាក់ ហើយ​៩០% ជា​អ្នក​កាន់សាសនា​កាតូលិក ៕