ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេង​បន្ថយ​កំណើន​បន្តិច​លើ​ការ​ជួញដូរ​ក្រោម​62​ដុល្លារ​ក្នុង​1​ធុង

9 ឆ្នាំ មុន

ក្រុង​ទ្បុ​ង ៖ តម្លៃ​ហាងឆេង​ប្រេង Brent របស់​អង់គ្លេស កាលពី​ថ្ងៃ​សុក្រ ទី​១៩ ធ្នូ បាន​កាត់​បន្ថយ​ការ​កើន​ទ្បើ​ង​លើ​ការ​ជួញដូរ​ក្រោម​៦២​ដុល្លារ ក្នុង​មួយ​ធុង ពោល​គឺ​កើន​៣% នៅ​ទូ​ទាំង​ក្រុង​ទ្បុ​ង ស្រប​ពេល​ដែល​បណ្តា​ឈ្មួញ​ជា​ច្រើន​បាន​ប៉ាន់​ប្រមាណ​ទុក​ពី​ការ​ថយ​ចុះ​នៃ​តម្លៃ​ប្រេង​លើ​ទីផ្សារ ។

ចំណែក​ហាងឆេង កាលពី​ថ្ងៃ​ពុធ បាន​កើន​ទ្បើ​ង​យ៉ាងច្រើន​ក្នុង​មួយ​រយៈពេល​ខ្លី​ប្រមាណ​ជា​៦%​ឯណោះ ខណៈ​អាជីវកម្ម​ក៏​រួសរាន់​ឆ្លើយ​តប​ទៅ​នឹង​អំ​ទ្បុ​ង​ពេល​ដ៏​ខ្លី​នោះ​ដែរ ។ គួរ​រំ​ឮ​កថា ប្រេង Brent សម្រាប់​ចែកចាយ​ក្នុង​ខែកុម្ភៈ​ខ្ពស់​ជាង​មុន​៦៤​សេន ស្មើនឹង​តម្លៃ​៦១,៨២​ដុល្លារ ក្នុង​មួយ​ធុង ធៀប​នឹង​ការ​កើន​ទ្បើ​ង បន្ទាប់​ពី​ការ​វាយលុក​នូវ​អត្រា​ខ្ពស់​ដែល​កើត​មាន​ក្នុង​មួយ​ថ្ងៃ​៦៣,៧០​ដុល្លារ ក្នុង​មួយ​ធុង កាលពី​ពេលមុន ។ រីឯ​ប្រេង​នៅ​អា​មេ​រិ​ក​សម្រាប់​ចែកចាយ​ក្នុង​ខែមករា ដែល​ផុតកំណត់ បន្ទាប់​ពី​ការ​ទូទាត់​ព្រមព្រៀង​នា​ពេល​បច្ចុប្បន្ន គឺ​កើន​ទ្បើ​ង​២៦​សេន ស្មើនឹង​៥៦,៧៣​ដុល្លារ ក្នុង​មួយ​ធុង ។

តម្លៃ​ប្រេង​នៅ​ស​ប្តា​ហ៍​នេះ បាន​បោះពួយ​ចុះ​ក្នុង​កម្រិត​ទាប​៥៨,៥០​ដុល្លារ ក្នុង​មួយ​ធុង ហើយ​ក៏​ស្ទើរតែ​ពាក់កណ្តាល​ដែរ គិត​ចាប់តាំងពី​ការ​កើន​ទ្បើ​ង​យ៉ាង​លឿន​ក្នុង​ខែមិថុនា នៃ​តម្រូវការ​ដ៏​ច្រើន​លើសលប់​ក្នុង​ទិន្នផល​ប្រេង​សហរដ្ឋអាមេរិក ដែល​បង់ខាត​អស់​ច្រើន​នៅ​ក្នុង​ការ​បង្កើន​ទិន្នផល បន្ទាប់​ពី​អង្គការ​ប្រេង OPEC សម្រេចចិត្ត​មិន​កាត់​បន្ថយ​ទិន្នផល​ក្នុង​កិច្ចប្រជុំ​កាលពី​ខែ​មុន​នេះ ៕