ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​លក់​ភូមិ​គ្រឹះ​ទំនើប​លោក ប ស៊ី​ឡៃ ជិត​7​លាន​អឺ​រ៉ូ

9 ឆ្នាំ មុន

កាសែត GLOBAL TIMES ស្និទ្ធ​រដ្ឋអំណាច​ចិន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ ធ្នូ​ថា ភូមិ​គ្រឹះ​ដ៏​ទំនើប​របស់​លោក ប ស៊ី​ឡៃ អតីត​មេដឹកនាំ​ចិន​ដែល​ជាប់​ឃុំឃាំង ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ជាង​៦,៩៥​លាន​អឺ​រ៉ូ ។

កាសែត GLOBAL TIMES ស្និទ្ធ​រដ្ឋអំណាច​ចិន​រាយការណ៍​កាលពី​ថ្ងៃ​ទី​២២ ធ្នូ​ថា ភូមិ​គ្រឹះ​ដ៏​ទំនើប​របស់​លោក ប ស៊ី​ឡៃ អតីត​មេដឹកនាំ​ចិន​ដែល​ជាប់​ឃុំឃាំង ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ជាង​៦,៩៥​លាន​អឺ​រ៉ូ ។

អតីត​លេខា​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន​ក្រុង​ចុង​គិញ លោក ប ស៊ី​ឡៃ ត្រូវ​គេ​ផ្តួលរំលំ​គួរ​ឱ្យ​ភ្ញាក់ផ្អើល​ពេល​លោក​មាន​បំណង​ចូល​ក្នុង​ជួរ​គណៈកម្មាធិការ​អចិន្ត្រៃយ៍​នៃ​ការិយាល័យ​នយោបាយ​បក្ស​កុំ​មុ​យ​នី​ស្ត​ចិន ។ លោក​ត្រូវ​ចាប់ខ្លួន​កាលពីដើម​ឆ្នាំ​២០១២ ដក​ចេញពី​តំណែង បន្ទាប់​មក​ទទួល​ការ​កាត់ទោស​កាលពី​ខែកញ្ញា ២០១៣ ដាក់គុក​អស់​មួយ​ជីវិត​ពី​បទ​ពុក​រលួយ និង​រំលោភ​បំពាន​អំណាច ដែល​នោះ​ជា​ការ​កាត់ទោស​យ៉ាង​ខ្ទរខ្ទារ​បំផុត​មួយ ។

ភូមិ​គ្រឹះ​នេះ ជា​សមាសភាព​សំខាន់​នៃ​សំណុំរឿង​ចោទប្រកាន់​ប្រឆាំង​លោក ប ស៊ី​ឡៃ ។ យោង​តាម​ឯកសារ​ទាំងឡាយ​ដែល​ប្រើប្រាស់​កាត់ទោស​លោក​ឱ្យ​ដឹង​ថា ភូមិ​គ្រឹះ​នេះ​នៅ​ជាប់​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ ត្រូវ​បាន​សាងសង់​ឱ្យ​គ្រួសារ​មេដឹកនាំ​ចិន​រូប​នេះ​ដោយ​ពាណិជ្ជករ​បរទេស​ម្នាក់​ដែល​ជា​មិត្ត​ជិតដិត ។

ជា​អ្នក​ជំរុញ​ឱ្យ​មាន​យុទ្ធនាការ​ធំ​មួយ​នៃ​ការ​តស៊ូ​ប្រឆាំង​អំពើ​ពុក​រលួយ តាំងពី​លោក​ឡើង​កាន់​អំណាច​ពី​ដើមឆ្នាំ​២០១៣​មក ប្រធានាធិបតី​ចិន លោក​ស៊ី ជិន​ពីង អះអាង​ថា លោក​ប្តេជ្ញា​ចិត្ត​រឹបអូស​បណ្តា​ទ្រព្យសម្បត្តិ​ទទួល​បាន​ពី​ជនបរទេស​ដោយ​បណ្តា​អ្នក​ទទួលខុសត្រូវ​ចិន​។ ចិន​ស្នើ​ឱ្យ​មាន​កិច្ច​សហប្រតិបត្តិការ​របស់​បណ្តា​រដ្ឋាភិបាល​លោក​ខាងលិច ក្នុង​ការ​តាម​ប្រមាញ់​ពួក​អ្នក​ដែល​រដ្ឋាភិបាល​ទាំងនោះ​ចាត់​ទុក​ថា ជា​អ្នក​រត់​ភៀសខ្លួន​ពុក​រលួយ ។

នីតិវិធី​ធ្វើ​បត្យាប័ន​ប្រឆាំង​ជនជាតិ​ចិន​ប្រភេទ​នេះ ត្រូវ​លើក​ឡើង​នា​ពេល​ឆាប់​ៗ​នៅ​បារាំង​ដែល​នៅ​ទីនោះ​មាន​អ្នក​ភៀសខ្លួន​ពុក​រលួយ​២ ឬ​៣​នាក់ ៕