ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិន​បង្កើន​ការ​នាំ​ចូល​ឱសថ​ពី​សហរដ្ឋអាមេរិក

9 ឆ្នាំ មុន

ជី​កា​ហ្គោ ៖ កាលពី​ពេល​ថ្មី​ៗ​នេះ​ប្រទេស​ចិន​បាន​បង្ហើប​ឱ្យ​ដឹង​ថា ខ្លួន​នឹង​បង្កើន​ការ​នាំ​ចូល​បរិក្ខា​វេជ្ជសាស្ត្រ​និង​ឱសថ​ពី​សហរដ្ឋអាមេរិក​ហើយ​ថែម​ទាំង​បង្ខំចិត្ត​ប្រតិបត្តិការ​ប្រឆាំង​នឹង​សិទ្ធិ​ផ្តាច់មុខ​របស់​ខ្លួន​ដើម្បី​ឱ្យ​មាន​តុល្យភាព​រវាង​បណ្តា​ក្រុមហ៊ុន​ចិន និង​បរទេស ។

ការ​ប្តេជ្ញា​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​រវាង​ប្រទេស​ទាំង​ពីរ​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ទីក្រុង​ជី​កា​ហ្គោ សហរដ្ឋអាមេរិក​។ ការ​សន្យា​ពង្រីក​ការ​នាំ​ចូល​មុខទំនិញ​នេះ​របស់​ភាគី​ចិន គួរតែ​នាំ​មក​នូវ​កំណើន​នៃ​វិស័យ​សំខាន់​ៗ​ចំនួន​២​របស់​សហរដ្ឋអាមេរិក គឺ​ការ​នាំ​ចេញ​និង​ការងារ​របស់​ពលរដ្ឋ​ក្នុង​ប្រទេស ។

ទោះជា​យ៉ាងណា​ក៏​ដោយ ក្រុម​ធុរជន​បាន​សម្តែង​ក្តី​បារម្ភ​អំពី​រលក​នៃ​ការ​ពិនិត្យពិច័យ​នៅ​ក្នុង​ច្បាប់​ប្រឆាំង​សិទ្ធិ​ផ្តាច់មុខ​របស់​ចិន​ដែល​ជា​ការ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េ​កាំ​ង​ស៊ើបអង្កេត​នូវ​ភាព​មិន​ត្រឹមត្រូវ ឬ​មិន​ប្រក្រតី​ដែល​ដាក់​សម្ពាធ​ដល់​ក្រុមហ៊ុន​បរទេស​ដើម្បី​កាត់​បន្ថយ​តម្លៃ ឬ​ផ្លាស់​ប្តូរ​ការ​អនុវត្ត​គោលការណ៍​ផ្សេង​ៗ​លើ​មុខ​ជំនួញ ៕