ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ថែទាំ​អា​គុយ​រថយន្ត​ឱ្យ​កាន់​ថាមពល​ភ្លើង​ប្រើប្រាស់​បាន​យូរអង្វែង

9 ឆ្នាំ មុន

អា​គុយ​គឺជា​គ្រឿង​សុវត្ថិភាព​មួយ​ផ្នែក​ជួយ​ដល់​ការ​បញ្ឆេះ និង​បន្តដំណើរ​របស់​រថយន្ត ។ ថាមពល​ភ្លើង​ជា​កម្លាំង​ចាំបាច់​ដើម្បី​ធ្វើ​ម៉ា​សី​ុ​ន​ដើរ​ស្រួល​ចំពោះ​អា​គុយ​ភាគច្រើន​នឹង​បន្ត​ប្រតិបត្តិការ​បាន​ល្អ​ប្រសើរ​យ៉ាង​ហោច​ក៏​៥​ទៅ​៧​ឆ្នាំ​ដែរ បើ​មានការ​ថែទាំ​វា​បាន​ទៀងទាត់​នោះ​។ ខាងក្រោម​នេះ​គឺជា​បច្ចេកទេស​

អា​គុយ​គឺជា​គ្រឿង​សុវត្ថិភាព​មួយ​ផ្នែក​ជួយ​ដល់​ការ​បញ្ឆេះ និង​បន្តដំណើរ​របស់​រថយន្ត ។ ថាមពល​ភ្លើង​ជា​កម្លាំង​ចាំបាច់​ដើម្បី​ធ្វើ​ម៉ា​សី​ុ​ន​ដើរ​ស្រួល​ចំពោះ​អា​គុយ​ភាគច្រើន​នឹង​បន្ត​ប្រតិបត្តិការ​បាន​ល្អ​ប្រសើរ​យ៉ាង​ហោច​ក៏​៥​ទៅ​៧​ឆ្នាំ​ដែរ បើ​មានការ​ថែទាំ​វា​បាន​ទៀងទាត់​នោះ​។ ខាងក្រោម​នេះ​គឺជា​បច្ចេកទេស​ថែទាំ​អា​គុយ​រថយន្ត​ឱ្យ​ប្រើប្រាស់​បាន​យូរអង្វែង ៖

១-​ពិនិត្យ​កម្រិត​ទឹក​របស់​អា​គុយ​ជា​រៀង​រាល់​២​ឬ​៣​ខែ​ម្ដង ។ ក្នុង​នោះ​កម្រិត​ទឹក​គួរតែ​ស្ថិត​នៅ​ក្រោម​រន្ធ​ចាក់​បំពេញ​របស់​វា ។

-​មួល​គម្រប​សម្រាប់​ចាក់​បំពេញ​ទឹក​អា​សី​ុ​ត​នោះ​ចេញ​ដើម្បី​ពិនិត្យ​កម្រិត​វត្ថុ​រាវ​នោះ ។ ចំពោះ​អា​គុយ​ខ្លះ​គឺ​ពុំ​មាន​គម្រប​បែប​នេះ​ទេ ពីព្រោះ​វា​ជា​ប្រភេទ​អា​គុយ​ស្ងួត ។

២-​សម្អាត​កន្លែង​សម្រាប់​ចម្លង​ចរន្តអគ្គិសនី​ជាមួយនឹង​ប្រដាប់​ដុសខាត់​(​ច្រាស់​)​ជា​រៀង​រាល់​៦​ខែ​ទៅ​៨​ខែ​ម្ដង ។

៣-​លាង​សម្អាត​ទីតាំង​ចម្លង​ចរន្ត​(​បង្គោល​ប៉ូ​លិ​(+)​និង​(-) )​របស់​អា​គុយ​ជាមួយនឹង​ខ្លាញ់គោ​ដែល​ផលិត​ឡើង​ធន់​នឹង​សីតុណ្ហភាព​ខ្ពស់ ។ ការ​ដាក់​ខ្លាញ់គោ​នឹង​ការពារ​តំបន់​ទាំងនោះ​ពី​ការ​ច្រែះ​ចាប់​ឡើង​ស្នឹម​និង​កាត់​សី​ុ ។

៤-​ពិនិត្យ​មើល​វ៉ុល​ភ្លើង​របស់​វា​ជា​រៀង​រាល់ពេល​អ្នក​ផ្លាស់​ប្ដូរ​ប្រេង​ម៉ា​សី​ុ​ន​រថយន្ត​ឬ​ពិនិត្យ​ជួសជុល​ថែទាំ​ចំណុច​ផ្សេង​ៗ ។

ចំពោះ​អា​គុយ​ដែល​សាក​បញ្ចូល​ភ្លើង​ពេញ​គឺ​មាន​កម្រិត​១២,៥​វ៉ុល​ទៅ​១២,៦​វ៉ុល ។

៥-​ពិនិត្យ​មើល​ឧបករណ៍​មិន​ចម្លង​ចរន្ត​របស់​អា​គុយ​ប្រសិនបើ​រថយន្ត​អ្នកមាន​បំពាក់ ។ ចំពោះ​រថយន្ត​មួយ​ចំនួន​ឧបករណ៍​នេះ​ប្រើប្រាស់​ដើម្បី​បង្ការ​ការពារ​អា​គុយ​ទប់ទល់​នឹង​សីតុណ្ហភាព​ខ្ពស់​គឺ​វា​អាច​ស​ម្ងួ​ត​នូវ​វត្ថុ​ធាតុ​រាវ​បាន​យ៉ាង​លឿន ។ ដូច្នេះ​គួរតែ​ត្រូវ​បាន​បំពាក់​ហើយ​ក៏
មិន​គប្បី​ធ្វើ​ឱ្យ​ខូចខាត ។

៦-​ឧស្សាហ៍​យក​រថយន្ត​ទៅ​កន្លែង​សេវា​ថែទាំ​ឱ្យ​បាន​ទៀងទាត់​បន្តិច ។ មធ្យោបាយ​ដ៏​ល្អ​បំផុត​នោះ​ដើម្បី​ថែទាំ​អា​គុយ​រថយន្ត​អ្នក​ឱ្យ​ធន់​និង​ប្រើប្រាស់​បាន​យូរ​គឺ​ត្រូវ​ឧស្សាហ៍​ពិនិត្យ​និង​ធ្វើតេស្ត​វា​ជា​រៀង​រាល់​៣​ខែ ឬ​៤.៨០០​គីឡូម៉ែត្រ​ម្ដង​ទើប​ជា​ការ​ប្រសើរ ៕