ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​មៀ ខាន់ គ្រោង​ទៅ​កាន់​ប៉ា​គី​ស្ថាន​ក្រោយ​ការ​សម្លា.ប់​រង្គាល​មនុស្ស​141​នាក់

9 ឆ្នាំ មុន

កីឡាករ​ប្រដាល់​អង់គ្លេស អា​មៀ ខាន់ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន​មុន​ដំណាច់ឆ្នាំ​នេះ ដើម្បី​បង្ហាញ​នូវ​ការ​គាំទ្រ​ដល់​ជន​រង​គ្រោះ​នៃ​សាលា​បណ្តុះបណ្តាល​កងទ័ព​នៅ Peshawar​។ ម្ចាស់​ខ្សែក្រវាត់​ស្ថាប័ន WBC រូប​នេះ​ដែល​មាន​ឪពុក​ម្តាយ​ជា​ជន​ជនជាតិ​ប៉ា​គី​ស្ថាន​បាន​ធ្វើ​រួច​មក​ហើយ​នូវ​ការ​

កីឡាករ​ប្រដាល់​អង់គ្លេស អា​មៀ ខាន់ នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ប៉ា​គី​ស្ថាន​មុន​ដំណាច់ឆ្នាំ​នេះ ដើម្បី​បង្ហាញ​នូវ​ការ​គាំទ្រ​ដល់​ជន​រង​គ្រោះ​នៃ​សាលា​បណ្តុះបណ្តាល​កងទ័ព​នៅ Peshawar​។ ម្ចាស់​ខ្សែក្រវាត់​ស្ថាប័ន WBC រូប​នេះ​ដែល​មាន​ឪពុក​ម្តាយ​ជា​ជន​ជនជាតិ​ប៉ា​គី​ស្ថាន​បាន​ធ្វើ​រួច​មក​ហើយ​នូវ​ការ​ផ្តល់​ជំនួយ​គិត​ជា​ទឹកប្រាក់​៣​ម៉ឺន​ផោន ។

គេ​និយាយ​ថា ៖ «​ខ្ញុំ​គ្រាន់តែ​ចង់​និយាយ​ពី​ការ​ពិត និង​ប្រាប់​មនុស្ស​ទាំងអស់​គ្នា​ថា អ្វី​ដែល​បាន​កើត​មាន គឺជា​រឿង​មិន​ត្រឹមត្រូវ ។ ខ្ញុំ​គិត​ថា ឥឡូវនេះ វា​ពិតជា​សំខាន់​ជាង​ការ​ធ្វើ​ដំណើរ​ទៅ​ទីនោះ ។ ខ្ញុំ​គិត​ថា ជំនួយ​ជា​ខោ​ប្រដាល់​របស់ខ្ញុំ​នឹង​បញ្ជូន​សារ​ទៅ​កាន់​មនុស្ស​ជា​ច្រើន​ថា អា​មៀ ខាន់ នឹង​ទៅ​ទីនោះ​ដើម្បី​កែប្រែ​អ្វីមួយ ។ ខ្ញុំ​ចង់ឱ្យ​ប៉ា​គី​ស្ថាន​ក្លាយជា​ប្រទេស​ដ៏​ល្អ​ប្រសើរ​មួយ​» ។

អា​មៀ ខាន់ ដែល​ទើប​មានកូន​មួយ​កាលពី​ខែឧសភា គ្រោង​ទៅ​កាន់​ប៉ា​គី​ស្ថាន​ចន្លោះ​បុណ្យ​គ្រី​ស្ត​ស្មើ​ស និង​ឆ្នាំ​ថ្មី ។

កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ​បាន​បន្ត​ថា ៖ «​ព័ត៌មាន​នៃ​ការ​ស្លាប់​ក្មេង​តូច​ៗ​បាន​ធ្វើ​ឱ្យ​ខ្ញុំ​ឈឺចាប់​ជា​ខ្លាំង ។ យើង​សាក​គិត​ថា កូនស្រី​គួរ​ឱ្យ​ស្រឡាញ់​ត្រូវ​គេ​សម្លាប់​ពេល​កំពុង​រៀន តើ​យើង​មាន​អារម្មណ៍​បែប​ណា ? សម្លាប់​ក្មេង​មិនដឹង​អី គឺ​គ្មាន​ន័យ​អ្វី​ទាំងអស់ ។ អ្នក​ប្រព្រឹត្ត​ជា​មនុស្ស​គ្មាន​មេត្តា​បន្តិច​សោះ​» ។

សូម​រំលឹក​ថា កាលពី​ថ្ងៃ​ទី​១៦ ខែ​នេះ មនុស្ស​ចំនួន​១៤១​នាក់ ក្នុង​នោះ​ភាគច្រើន​ជា​កុមារ​ត្រូវ​បាន​ពួក​សកម្មប្រយុទ្ធ​តា​លី​បង់​ប៉ា​គី​ស្ថាន​សម្លាប់​ចោល​ក្នុង​ខណៈ​ពួក​គេ​កំពុង​សិក្សា​ក្នុង​សាលារៀន​មួយ ៕