ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Victory FC ក្លាយជា​ក្រុម​ជើងឯក​លើក​ពាន Sponsor Futsal-Cup ប្រចាំ​រដូវ​កាល 2014

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​បាល់ទាត់ Sponsor Futsal-Cup 2014 វគ្គ​ផ្តាច់ព្រ័ត្រ​រៀបចំ​ធ្វើ​នៅ​ទីលាន REAL Soccer រាជធានី​ភ្នំពេញ ដែល​មាន​ក្រុម​ខ្លាំង​មក​ពី​មណ្ឌល​៤ ចូលរួម​នោះ​បាន​បញ្ចប់​ហើយ​កាលពី​យប់​ថ្ងៃ​ទី​២១ ធ្នូ ។

រាជធានី​ភ្នំពេញ ៖ ព្រឹត្តិការណ៍​បាល់ទាត់ Sponsor Futsal-Cup 2014 វគ្គ​ផ្តាច់ព្រ័ត្រ​រៀបចំ​ធ្វើ​នៅ​ទីលាន REAL Soccer រាជធានី​ភ្នំពេញ ដែល​មាន​ក្រុម​ខ្លាំង​មក​ពី​មណ្ឌល​៤ ចូលរួម​នោះ​បាន​បញ្ចប់​ហើយ​កាលពី​យប់​ថ្ងៃ​ទី​២១ ធ្នូ ។

ជា​លទ្ធផល​ចុង​ក្រោយ ក្រុម Victory FC មក​ពី​មណ្ឌល​រាជធានី​ភ្នំពេញ ក្លាយជា​ជើងឯក​លើក​ពាន Sponsor Futsal Cup 2014 ទទួល​បាន​ពាន​១ និង​ប្រាក់​រង្វាន់​៨​លាន​រៀល​។ ចំណាត់ថ្នាក់​លេខ​២ បាន​ទៅ​ក្រុម AFB88 មក​ពី​មណ្ឌល​សៀមរាប ទទួល​បាន​ប្រាក់​រង្វាន់​៦​លាន​រៀល និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅ​ក្រុម Daniel A មក​ពី​មណ្ឌល​រាជធានី​ភ្នំពេញ ទទួល​បាន​ប្រាក់​រង្វាន់​៤​លាន​រៀល ។

រីឯ​ពានរង្វាន់ Fair-Play បាន​ទៅ​ក្រុម​អវតារ FC មក​ពី​មណ្ឌល​សៀមរាប ទទួល​បាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​ចំនួន​៥០​ម៉ឺន​រៀល ។ ចំពោះ​ពានរង្វាន់​កីឡាករ​ទាត់​បាល់​បញ្ចូល​ទី​បាន​ច្រើន​ជាងគេ​បាន​ទៅ​កីឡាករ នុ​ត ស៊ីនួន មក​ពី​ក្រុម AFB88 ដែល​មួយ​ព្រឹត្តិការណ៍​នេះ​ទាត់​បាល់​បញ្ចូល​ទី​បាន​រហូត​១៤​គ្រាប់ ទទួល​បាន​ប្រាក់​រង្វាន់​ចំនួន​៩០​ម៉ឺន​រៀល ។

លោក សឹម សាន​ត្រាន អ្នកគ្រប់គ្រង​ព្រឹត្តិការណ៍​ប្រកួត​នេះ​បាន​បញ្ជាក់​ថា យើង​ពិតជា​មាន​មោទនភាព​ណាស់ ដោយ​បាន​រក​ឃើញ​ក្រុម​ជើង​ខ្លាំង​លើក​ពាន Sponsor Futsal Cup2014 នា​ចុងឆ្នាំ​នេះ ។ យើង​ជឿជាក់​ថា សម្រាប់​ឆ្នាំ​ក្រោយ​ព្រឹត្តិការណ៍​នេះ នឹង​កាន់តែ​អស្ចារ្យ​ជាង​នេះ ដោយសារ​ក្រុមបាល់ទាត់​ដែល​គ្រោង​ដាក់​ពាក្យ​ចូលរួម​ប្រកួត​មាន​ចំនួន​កាន់តែ​ច្រើន​ឡើង ៕