ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​កា​រ៉ា​តេ​ដូ​សូ​តូ​កង់​កម្ពុជា រៀបចំ​បង្ហាញ​បច្ចេកទេស ការ​ប្រកួត​មិត្តភាព និង​ប្រគល់​សញ្ញាបត្រ​ថ្នាក់​ដាន់​ដល់​មន្ត្រីជាន់ខ្ពស់

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​កា​រ៉ា​តេ​ដូ​នៅ​កម្ពុជា និង​ដើម្បី​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​កីឡា ឆ្ពោះទៅ SEA Games ឆ្នាំ​២០២៣ របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា សាលា​កា​រ៉ា​តេ​ដូ សូ​តូ​កង់​កម្ពុជា បាន​រៀបចំ​កម្មវិធី​បង្ហាញ​បច្ចេកទេស កីឡា​កា​រ៉ាតេ​ដូ សូ​តូ​កង់ និង​ការ​ប្រកួត​

រាជធានី​ភ្នំពេញ ៖ ដើម្បី​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​កា​រ៉ា​តេ​ដូ​នៅ​កម្ពុជា និង​ដើម្បី​សម្រេច​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​កីឡា ឆ្ពោះទៅ SEA Games ឆ្នាំ​២០២៣ របស់​ក្រសួង​អប់រំ​យុវជន និង​កីឡា សាលា​កា​រ៉ា​តេ​ដូ សូ​តូ​កង់​កម្ពុជា បាន​រៀបចំ​កម្មវិធី​បង្ហាញ​បច្ចេកទេស កីឡា​កា​រ៉ាតេ​ដូ សូ​តូ​កង់ និង​ការ​ប្រកួត​មិត្តភាព ព្រមទាំង​រៀបចំ​ប្រគល់​សញ្ញាបត្រ​ថ្នាក់​ដាន់​ដល់​មន្ត្រី​កីឡា ក្រោម​វត្តមាន​ចូលរួម​ពី​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា លោក ខៀវ កា​ញា​រី​ទ្ធ រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក យូ​ជី​គូ​ម៉ា ម៉ារុ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក SHIBUYA TAKASHI គ្រូធំ​ប្រចាំ​សហព័ន្ធ​កីឡា​កា​រ៉ាតេ​ដូ​ជប៉ុន ព្រមទាំង​មន្ត្រី​កីឡា​សំខាន់​ៗ និង​កីឡាករ​-​កីឡាការិនី​ជា​ច្រើន​រយ​នាក់​ទៀត ។

ពិធី​នេះ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​វិមាន​នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ ដោយ​មាន​សិស្សានុសិស្ស កីឡាករ​-​កីឡាការិនី មក​ពី​ក្លិប​ចំនួន​២០ ប្រមាណ​៣០០​នាក់​ចូលរួម​សម្តែង​និង​អបអរសាទរ ។

ក្រៅពី​ការ​ប្រកួត និង​សម្តែង​របស់​កីឡាករ​-​កីឡាការិនី​អាយុ​ក្រោម​១០​ឆ្នាំ​, ក្មេង​ជំទង់ និង​មនុស្ស​ពេញវ័យ លើ​ប្រភេទ​វិញ្ញាសា​សម្តែង​កា​តា តិច​គី​សូ​ដាន់​, កា​តា​ជា​ក្រុម​, កា​តា​ហ្ស៊ី​យ៉ុ​ង​, កា​តា​ហ្គ​ង់​កា​គូ​, កា​តា​សូ​ជី​ន​, កា​តា​បាស់​សៃ​ដៃ​, កា​តា​អ៊ែ​ម​ពី​, និង​កា​តា​ប្រយុទ្ធ​ជាដើម​នោះ ក៏​មាន​ពិធី​ប្រគល់​សញ្ញាបត្រ​ថ្នាក់​ដាន់ និង​កា​រ៉ា​តេ​ហ្គី (​ខោអាវ​កា​រ៉ា​តេ​) ដល់​រដ្ឋមន្ត្រី​សំខាន់​ៗ​ដូច​ជា លោក សុខ ស៊ី​ផា​ន់​ណា ទីប្រឹក្សា​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​សញ្ញាបត្រ​៥​ដាន់ និង​លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា ទទួល​បាន​សញ្ញាបត្រ​២​ដាន់ និង​សម្លៀក​បំពាក់​កីឡា​កា​រ៉ា​តេ​ដូ ឯ​មនុស្ស​១៥​នាក់​ទៀត​ក៏​ទទួល​បាន​ផង​ដែរ ។

លោក​បណ្ឌិត ហង់ ជួនណា​រ៉ុ​ន មាន​ប្រសាសន៍​ថា សព្វ​ថ្ងៃនេះ​វិស័យ​កីឡា​ក្នុង​ប្រទេស​កម្ពុជា​កំពុង​មានការ​រីក​ចម្រើន​គួរ​ឱ្យ​កត់សម្គាល់ ជា​ពិសេស​វិស័យ​កីឡា​កា​រា​៉​តេ​ដូ​នេះ ជា​កីឡា​ដែល​មាន​ភាព​ពេញ​និយម​ពី​សំណាក់​ប្រជាជន​កម្ពុ​ជាយា​៉​ង​ច្រើន​ទៀត​ផង ។

លោក​រដ្ឋមន្ត្រី​បាន​បន្ថែម​ទៀត​ថា ដើម្បី​ធ្វើ​ឱ្យ​វិស័យ​កីឡា​ក្នុង​ប្រទេស​កម្ពុជា​កាន់តែ​មាន​ភាព​រីក​ចម្រើន​ទាំង​បរិមាណ និង​គុណភាព លោក​សូម​ផ្តាំផ្ញើ​ដល់​គ្រប់​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ត្រូវ​ពង្រឹងសមត្ថភាព​អាជ្ញាកណ្តាល ជំរុញ​ឱ្យ​មាន​សកម្មភាព​ប្រកួត​ឱ្យ​បាន​ច្រើន​, ពង្រឹង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ផ្ទៃក្នុង​សហព័ន្ធ​ឬ​ក្លិប ។ បន្ថែម​ពី​នោះ​ត្រូវ​ស្វែងរក​ដៃគូ​ឧបត្ថម្ភ​ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡា​ឱ្យ​មាន​ដំណើរការ​កាន់តែ​ល្អ​ថែម​ទៀត ៕