ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប្រដាល់​ថៃ វ៉ា​សៃ លត់ ឌុន រ​ដ្ឋា យ៉ាង​ចាស់ដៃ​ក្នុង​ព្រឹត្តិការណ៍ Ganburg Top Fighter

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​ទោះជា​កីឡាករ​កម្ពុជា ហ៊ុន ឈុ​ន​ហេង ត្រូវ​បរាជ័យ​ក្រោម​ដៃ​កីឡាករ​ថៃ​ក្នុង​ទឹក​ទី​៤ ក៏​កីឡាករ​កម្ពុជា ឌុន រ​ដ្ឋា ត្រូវ​គេ​ឃើញ​ថា ត្រូវ​ភាគី​ថៃ​លត់​ខ្លាំង​ជាង ទម្រាំ​ទទួល​បាន​លទ្ធផល​ចាញ់​ឈ្នះ​ដោយ​ពិន្ទុ ។ គូ​នេះ កីឡាករ​កម្ពុជា​ទ្រម​ខ្លួន​យ៉ាង​ខ្លាំង បើ​ធៀប​នឹង​កីឡាករ​កម្ពុជា​២​រូប​ទៀត ។

រាជធានី​ភ្នំពេញ ៖  បើ​ទោះជា​កីឡាករ​កម្ពុជា ហ៊ុន ឈុ​ន​ហេង ត្រូវ​បរាជ័យ​ក្រោម​ដៃ​កីឡាករ​ថៃ​ក្នុង​ទឹក​ទី​៤ ក៏​កីឡាករ​កម្ពុជា ឌុន រ​ដ្ឋា ត្រូវ​គេ​ឃើញ​ថា ត្រូវ​ភាគី​ថៃ​លត់​ខ្លាំង​ជាង ទម្រាំ​ទទួល​បាន​លទ្ធផល​ចាញ់​ឈ្នះ​ដោយ​ពិន្ទុ ។ គូ​នេះ កីឡាករ​កម្ពុជា​ទ្រម​ខ្លួន​យ៉ាង​ខ្លាំង បើ​ធៀប​នឹង​កីឡាករ​កម្ពុជា​២​រូប​ទៀត ។

ក្នុង​ព្រឹត្តិការណ៍ Ganburg Top Fighter កាលពី​ថ្ងៃអាទិត្យ ទី​២១ ធ្នូ កីឡាករ ឌុន រ​ដ្ឋា ដ្បិតតែ​មានសំណាង​ល្អ​ជាង ហ៊ុន ឈុ​ន​ហេង ព្រោះ​មិន​ចាញ់​ដោយ​សន្លប់ ប៉ុន្តែ​លទ្ធផល​នៃ​ការ​ប្រកួត​ជាក់ស្ដែង ត្រូវ​កីឡាករ​ថៃ​លត់​ហួសប្រមាណ ។ តាំងពី​ទឹក​ទី​១ រហូត​ដល់​ចប់ កីឡាករ​ថៃ វ៉ា​សៃ ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម បាន​សម្រុក​វាយលុក​មក​លើ​កីឡាករ​កម្ពុជា តែ​ម្ដង ពិសេស​ក្នុង​ពេល ឌុន រ​ដ្ឋា ដឹង​ថា​ខ្លួន​ចាញ់​ប្រៀប​តាំងពី​ទឹក​ទី​២​ទៅ​ហើយ មិន​ព្រម​បោះបង់​ការ​ប្រកួត ។ ក្នុង​អំឡុង​២​ទឹក​ដំបូង កីឡាករ ឌុន រ​ដ្ឋា នៅ​មិន​ទាន់​ចាញ់​ប្រៀប​ប៉ុន្មាន​ទេ ដោយសារ​តែ​កម្លាំង​ក្នុង​កា​រត​តាំងនៅ​អាច​ប្រដំប្រសង​ជាមួយ​កីឡាករ​ថៃ វ៉ា​សៃ បាន ។ ទោះបី​យ៉ាងណា កម្រិត​វាយលុករ​បស់បង្គោល​ខៀវ​ថៃ កាន់តែ​បំ​បុក​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា ទ្រម​ខ្លួន​ទ្វេ​ដង ដោយសារ​តែ​កីឡាករ​ថៃ​រូប​នេះ ល្អ​ទាំង​ម៉ាត់ កែង ទាត់ និង​កម្លាំង​ព្រម​គ្នា ។ ឌុន រ​ដ្ឋា ក៏​ជា​កីឡាករ​ល្អ​ដែរ ប៉ុន្តែ​មក​ពី​លោក​ចាញ់​កម្លាំង ទើប​ការ​វាយលុក​ហាក់​ចូល​មិន​ចុះ​គូប្រកួត ហើយ​បែរជា​កីឡាករ​ថៃ វ៉ា​សៃ តបត​មក​វិញ​យ៉ាង​ចាស់ដៃ​រហូត​ដល់​ទ្រម​ខ្លួន ។ កីឡាករ​ថៃ​កាន់តែ​មាន​ប្រៀប​ក្នុង​ការ​ប្រកួត ចាប់ពី​ទឹក​ទី​៣​ឡើង​ទៅ ។ បើ​ទោះជា ឌុន រ​ដ្ឋា ព្យាយាម​ទប់​ជំហរ និង​ប្ដូរ​ការ​វាយលុក តាម​ការ​បោះ​ព្រី​យ៉ុ​ង​របស់​អ្នក​ឲ្យ​ទឹក និង​គ្រូបង្វឹក ក៏​កីឡាករ​រូប​នេះ​នៅ​តែ​ចាប់​មិន​ជាប់​ពី​ចំណុចខ្សោយ​របស់​គូបដិបក្ខ ។ ទាំង​ផ្ទៃមុខ និង​ដងខ្លួន ស្ទើរ​មិន​មាន​ផ្នែក​នៃ​សរីរាង្គ​ណាមួយ គេច​ផុត​ពី​កណ្ដាប់ដៃ កែង និង​រន្ទះ​ជើង​របស់​កីឡាករ​ថៃ​នោះ​ទេ ដោយ​ចាប់ពី​ទឹក​ទី​៣​មក ស្ថានភាព​នៃ​ការ​ប្រកួត គឺ​កាន់តែ​អាក្រក់​សម្រាប់​ភាគី​កម្ពុជា ។ ក្នុង​ទឹក​ទី​៤ និង​ទី​៥ កីឡាករ​រូប​នេះ ថែម​ទាំង​ត្រូវ​កីឡាករ​ថៃ​វាយ​បោក​ដូច​បាល់​រហូត​ទប់​ជំហរ​មិន​បាន​ទៅ​ទៀត​។ ធៀប​នឹង​កីឡាករ ហ៊ុន ឈុ​ន​ហេង ដែល​ត្រូវ​កីឡាករ​ថៃ សេន​ថា​ណុ​ង វាយ​ឲ្យ​បោះបង់​ការ​ប្រកួត​ក្នុង​ទឹក​ទី​៤ កីឡាករ​រូប​នេះ​ក៏​មិនសូវ​ទ្រម​ខ្លួន​ដល់​ម្ល៉ឹង​នោះ​ដែរ ដោយសារ​តែ​កា​រត​តាំងនៅ​អំឡុង​៣​ទឹក​ដំបូង គឺ​ហ៊ុន ឈុ​ន​ហេង និង​កីឡាករ​ថៃ​មាន​ប្រៀប​ម្យ៉ាង​ម្នាក់ លុះដល់​ទឹក​ទី​៤ មក​ពី​កីឡាករ​ថៃ មានឱកាស​ទាត់​ត្រូវ​សរសៃពួរ​របស់​កីឡាករ​ហ៊ុន ឈុ​ន​ហេង ទើប​ធ្វើ​ឲ្យ​កីឡាករ​កម្ពុជា​រូប​នេះ​រមួល​ជើង​បន្ត​ការ​ប្រកួត​លែង​កើត​។ ងាក​មក​ឌុន រ​ដ្ឋា វិញ គឺ​មិន​ខុស​ពី​បាវ​សាក់ និង​បាល់​នោះ​ទេ ដ្បិត​ទោះជា​ចេញ​ស្នៀត​ណា​ក៏​ត្រូវ វ៉ា​សៃ សង្គ្រុប​ជាប់​ដូច​កណ្ដុរ​ត្រូវ​ទឹក ។ យ៉ាងណា​ក៏​ដោយ ឌុន រ​ដ្ឋា ហាក់​មិន​ខុស​ពី​បុរស​ឆ្អឹង​ដែក​ស្បែក​ស្ពាន់​នោះ​ទេ ដោយសារ​តែ​កាន់តែ​ត្រូវ​កណ្ដាប់ដៃ​គូប្រកួត កាន់តែ​ដើរ​ចូល​ទៅ​មុខ បើ​ទោះជា​សាច់​នៅ​លើ​រាង​កាយ​ទាំងមូល ត្រូវ​សុស​ដោយ​កណ្ដាប់ដៃ និង​ការ​វាយលុក ។ លោក​មិន​ព្រម​បោះបង់​ការ​ប្រកួត​នោះ​ឡើយ ឆ្លើយ​តប​នឹង​ការ​វាយលុក​របស់​កីឡាករ​ថៃ ។ បង្គោល​ក្រហម​កម្ពុជា ត្រូវ​គេ​ឃើញ​ចាញ់​កម្លាំង វ៉ា​សៃ​ខ្លាំង​ពេក ទើប​ការ​ប្រកួត​រក​មិនឃើញ​ចំណុចខ្សោយ​របស់​កីឡាករ​វ៉ា​សៃ ។ ឌុន រ​ដ្ឋា បង្ហាញ​នូវ​អារម្មណ៍​តក់ស្លុត​តាំងពី​ទឹក​ទី​៣​ម្ល៉េះ បន្ទាប់​ពី​រក​ចំណុច​វាយបក​មិន​បាន​ជោគជ័យ ។ ម្យ៉ាង​អាច​មក​ពី​លោក មិន​ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​អ្នកមាន​កណ្ដាប់ដៃ​ល្អ​ដូច​កីឡាករ​វ៉ា​សៃ​នោះ​ផង ទើប​កាន់តែ​ត្រូវ​ប្រឹង​តតាំង​រហូត​ចប់​ទឹក​ទី​៥ បើ​ទោះជា​ជំហរ​ដែល​បាន​ស៊ូ​នោះ ធ្វើ​ឲ្យ​កីឡាករ វ៉ា​សៃ ឆេះដុំ​ហើយ​លត់​ខ្លាំង​ជាង​មុន​នៅ​លើ​សង្វៀន ។ មិន​ថា​ដងខ្លួន នៅ​លើ​ផ្ទៃមុខ ដែល​ត្រូវ​គេ​ឃើញ​រាបស្មើ​នៅ​មុន​ពេល​ប្រកួត បាន​សុស​ដោយ​ស្នាម​ជាំ និង​ពក​ដោយ​កន្លែង​គួរ​ឲ្យ​អាណិត ដោយសារ​តែ​ភាព​ខ្លាំងក្លា​របស់​វ៉ា​សៃ​។ ប៉ុន្តែ ឌុន រ​ដ្ឋា ក៏​មានឱកាស​វាយ​ចូល​កីឡាករ​វ៉ា​សៃ ម្ដង​ៗ​ផង​ដែរ បើ​ទោះជា​ទម្រាំ​វាយ​ចូល​កីឡាករ​ថៃ​មួយ​ស្នៀត​ៗ ក៏​ត្រូវ​ប្ដូរ​មក​វិញ​ដោយ​កណ្តាប់ដៃ​កីឡាករ​ថៃ​យ៉ាង​ចាស់ដៃ​វិញ​ដែរ ។

ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​៣ ដែល​ប៉ះ​ជាមួយ​កីឡាករ​ថៃ​នៅ​ថ្ងៃ​នោះ មាន​តែ ម៉ឺន សុភា ម្នាក់​ប៉ុណ្ណោះ ដែល​ធូរ​ខ្លួន​ជាងគេ ដោយសារ​តែ​ក្រៅពី​អត់​សូវ​ឈឺខ្លួន ក៏​ឈ្នះ​គូប្រកួត​ផង​ដែរ ខុស​ពី​កីឡាករ​កម្ពុជា​២​រូប​ផ្សេង​ទៀត ។ ម៉ឺន សុភា បាន​ចំណាយពេល​ពេញ​៥​ទឹក វាយ​កីឡាករ Than Vallek ឲ្យ​ព្រម​ចុះចាញ់​ដោយ​ពិន្ទុ​នៅ​នាទី​ចុង​ក្រោយ ។ ការ​ប្រកួត​នោះ ម៉ឺន សុភា ត្រូវ​គេ​ឃើញ​ឈ្នះ​ប្រៀប​ម្ចាស់​ខ្សែក្រវាត់​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម​របស់​ថៃ តាំងពី​ទឹក​ទី​៣​ម្ល៉េះ ទើប​មិនសូវ​ទ្រម​ខ្លួន ។ អ្នក​ទស្សនា​ភាគច្រើន​លើក​ឡើង​ថា ដ្បិតថា​អត់​រយះ និង​បែក​ឈាម ប៉ុន្តែ ឌុន រ​ដ្ឋា ពិតជា​ដេក​ឈឺខ្លួន​មិន​តិច​ថ្ងៃ​ទេ បន្ទាប់​ពី​ប្រកួត​ជាមួយ​វ៉ា​សៃ​លើក​នេះ ៕