ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​វាយ​ដណ្តើម​យក​វិញ​ក្រុង BAIJI មាន​រោងចក្រ​ចម្រាញ់​ប្រេងកាត​ធំ​របស់​អីុ​រ៉ា​ក់

9 ឆ្នាំ មុន

ប្រភព​ព័ត៌មាន​មួយ​ពី​ខេត្ត​សាឡា ហ៊ី​ដ​ឌី​ន រាយការណ៍​កាលពី​ថ្ងៃ​ទី​២១ ធ្នូ ថា ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម វាយ​ដណ្តើម​កាន់កា.ប់​វិញ​ហើយ​នូវ​ទីក្រុង Baiji ដែល​មាន​រោងចក្រ​ចម្រាញ់​ប្រេងកាត​ធំ​ជាងគេ​របស់​អុ​ី​រ៉ា​ក់​ដែល​ទើប​រំដោះ​បាន​នា​ពេល​ថ្មី​ៗ​នេះ ដោយ​កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់ ។

ប្រភព​ព័ត៌មាន​មួយ​ពី​ខេត្ត​សាឡា ហ៊ី​ដ​ឌី​ន រាយការណ៍​កាលពី​ថ្ងៃ​ទី​២១ ធ្នូ ថា ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម វាយ​ដណ្តើម​កាន់កាប់​វិញ​ហើយ​នូវ​ទីក្រុង Baiji ដែល​មាន​រោងចក្រ​ចម្រាញ់​ប្រេងកាត​ធំ​ជាងគេ​របស់​អុ​ី​រ៉ា​ក់​ដែល​ទើប​រំដោះ​បាន​នា​ពេល​ថ្មី​ៗ​នេះ ដោយ​កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់ ។

ប្រភព​ព័ត៌មាន​នេះ​បន្ត​ថា កាលពី​រសៀល​ថ្ងៃ​ទី​២០ ធ្នូ យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​ជា​ច្រើន​សិប​នាក់​បាន​វាយប្រហារ​លើ​ចំណុច​ជា​ច្រើន​តាម​ផ្លូវថ្នល់​សំខាន់ កាត់​ទីក្រុង Baiji ស្ថិត​នៅ​ចម្ងាយ​ប្រមាណ​ជា​២០០​គីឡូម៉ែត្រ ខាងជើង​ក្រុង​បា​ដា​ដ ហើយ​លុក​ចូល​កាន់កាប់​ប្លុក​អគារ​នានា​របស់​រដ្ឋាភិបាល និង​របស់​កង​កម្លាំង​សន្តិសុខ ។ ពួក​ជ្រុលនិយម​ក៏​ចូល​កាន់កាប់​រោងចក្រ​ចម្រាញ់​ប្រេងកាត ស្ថិត​នៅ​ភាគ​ខាងជើង​ក្រុង​នេះ​ដែរ ដោយ​កង​ទាហាន​និង​ពួក​ជីវពល​ស៊ី​អីុ​ត និង​ស៊ុន​នី​ត ជា​សម្ព័ន្ធមិត្ត​បាន​នាំ​គ្នា​វាយ​ដកថយ​ឆ្ពោះទៅ​កាន់​ភូមិ Al-Mazraa និង​ភូមិ Al-Malha ភាគ​ខាងត្បូង​ក្រុង ។

ព្រឹក​ថ្ងៃ​ទី​២១ ធ្នូ ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម​បាន​បាញ់​ផ្លោង​កាំភ្លើងត្បាល់​ជា​ច្រើន​គ្រាប់​លើ​រោងចក្រ​ចម្រាញ់​ប្រេងកាត ហើយ​ចាប់ផ្តើម​ពង្រឹង​ទីតាំង​ទាំងឡាយ​របស់​ពួក​គេ​ក្នុង​ទីក្រុង ដោយ​ដណ្តើម​ត្រួតត្រា​អគារ​ជា​ច្រើន​នា​ភាគ​កណ្តាល​ក្រុង ។

កងទ័ព​​អីុ​រ៉ា​ក់​យ៉ាងតិច​៣​កងពលតូច ក្នុង​នោះ​មាន​កងពលតូច​រថពាសដែក​ផង កាលពី​យប់​ថ្ងៃ​ទី​២០ ធ្នូ បាន​លើក​មក​ដល់​មូលដ្ឋាន​អាកាសចរណ៍​មួយ ស្ថិត​នៅ​ចម្ងាយ​៣០​គីឡូម៉ែត្រ ខាងត្បូង​ក្រុង Baiji ប្រហែលជា​ក្នុង​បំណង​រៀបចំ​ការ​វាយបក​មួយ​វិញ នា​ប៉ុន្មាន​ម៉ោង ឬ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នោះ ។

អភិបាលខេត្ត លោក Raed Al-Joubouri បាន​ចេញ​សេចក្តី​ប្រកាស​មួយ​ស្នើ​ដល់​រដ្ឋាភិបាល​ក្រុង​បា​ដា​ដ ឱ្យ​ជួយ​ធ្វើ​អន្តរាគមន៍​ជា​បន្ទាន់ ដើម្បី​ជួយ​សង្គ្រោះ​ទីក្រុង Baiji និង​កង​ទាហាន​ដែល​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ដុនដាប ព្រោះតែ​ពួក​យុទ្ធ​ជន​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម មាន​អាវុធ​និង​ឧបករណ៍​យោធា​ទំនើប​ជាង​កងទ័ព ។

កងកម្លាំង​សន្តិសុខ​​អីុ​រ៉ា​ក់ រយៈពេល​ប្រមាណ​ជា​៣​ស​ប្តា​ហ៍ បាន​ធ្វើ​ប្រតិបត្តិការ​នានា​ដែល​អាច​រំដោះ​ទីក្រុង Baiji ហើយ​បញ្ចប់​ការ​ឡោម​ព័ទ្ធ​រោងចក្រ​ចម្រាញ់​ប្រេងកាត ក្រោយ​ពី​វាយ​បណ្តេញ​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ក៏​ប៉ុន្តែ​ចាប់តាំងពី​ពេល​នោះ​មក នៅ​តែ​មានការ​ប៉ះទង្គិច​គ្នា​រប៉េះរប៉ោះ ។

ខេត្ត​សាឡា​ហ៊ី​ដ​ឌី​ន មាន​ពួក​ស៊ុន​នី​ត ភាគច្រើន ហើយ​មាន​ទីក្រុង​ទី​គ្រី​ត ជាទី​ប្រជុំជន ស្ថិត​នៅ​ចម្ងាយ ប្រមាណ​ជា​១៧០​គីឡូម៉ែត្រ ខាងជើង​ក្រុង​បា​ដា​ដ ។ នេះ​ជា​ខេត្ត​កំណើត​របស់​លោក សា​ដាម ហ៊ូ​សេន ។ ការ​វាយ​ដណ្តើម​កាន់កាប់​ខេត្ត​នេះ ដោយ​ក្រុម​រដ្ឋ​អ៊ិ​ស្លា​ម ញ៉ាំ​ង​ឱ្យ​មានការ​ចុះ​ដុនដាប​ខ្លាំង​នៃ​សភាពការណ៍​សន្តិសុខ​ក្នុង​ប្រទេស​អីុ​រ៉ា​ក់ ចាប់តាំងពី​ថ្ងៃ​ទី​១០ មិថុនា ពេល​ជម្លោះ​យ៉ាង​បង្ហូរឈាម​ផ្ទុះ​ឡើង​រវាង​កងកម្លាំង​សន្តិសុខ​អីុ​រ៉ា​ក់ និង​ពួក​រដ្ឋ​អ៊ិ​ស្លា​ម ដែល​ដណ្តើម​ត្រួតត្រា​ទីក្រុង​ម៉ូ​ស​ស៊ុ​ល បន្ទាប់​មក​វាត​កាន់កាប់​ទឹកដី​យ៉ាង​ធំ​នៃ​ខេត្ត​នី​នី​វ និង​ខេត្ត​ឯទៀត​ៗ​មាន​ពួក​ស៊ុន​នី​ត ភាគច្រើន ៕