ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​រី​បា.ញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​អីុ​ស្រា​អែ​ល​មួយ​គ្រឿង

9 ឆ្នាំ មុន

ទូរទស្សន៍​ស៊ី​រី Al-Ekhbairia រាយការណ៍​ថា កងទ័ពអាកាស​ស៊ី​រី បាន​បា.ញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​របស់​អីុស្រា​អែ​ល កាលពី​ថ្ងៃ​ទី​២១ ធ្នូ ក្នុង​ខេត្ត Al Qunaitera ភាគ​ខាងត្បូង​ប្រទេស ។

ទូរទស្សន៍​ស៊ី​រី Al-Ekhbairia រាយការណ៍​ថា កងទ័ពអាកាស​ស៊ី​រី បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​មួយ​គ្រឿង​របស់​អីុស្រា​អែ​ល កាលពី​ថ្ងៃ​ទី​២១ ធ្នូ ក្នុង​ខេត្ត Al Qunaitera ភាគ​ខាងត្បូង​ប្រទេស ។

ដោយ​ដកស្រង់​ប្រភព​យោធា​មួយ​ទូរទស្សន៍​នេះ រៀបរាប់​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​នេះ​ត្រូវ​បាញ់​ធ្លាក់​ជិត​ទីក្រុង​ហា​ដារ ខេត្ត Al-Qunaitera ជាប់​តំបន់​ខ្ពង់រាប​ហ្គោ​ឡង់ ត្រួតត្រា​ដោយ​អុ​ី​ស្រា​អែ​ល ។ នោះ​ជា​យន្តហោះ​ធុន Skylark ។

កងទ័ពអាកាស​អីុស្រា​អែ​ល បាន​វាយប្រហារ​ជា​ញឹកញាប់​លើ​ទីតាំង​នានា​របស់​កងទ័ព​ស៊ី​រី ។ កាលពី​ថ្ងៃ​ទី​៧ ធ្នូ កងទ័ពអាកាស​អីុ​ស្រា​អែ​ល បាន​វាយ​ប្រហារ​ទីតាំង​ស៊ី​រី​២​កន្លែង ជិត​រដ្ឋធានី​ដា​ម៉ាស់ ដោយ​ទម្លាក់​គ្រាប់បែក​លើ​តំបន់​ទាំងឡាយ​ជិត​ព្រ​លាន​យន្តហោះ​អន្តរជាតិ និង​តំបន់​ជនបទ​អាល់​ឌី​ម៉ាស់ បណ្តាល​ឱ្យ​ខូចខាត​សម្ភារ​យ៉ាងច្រើន ។ គ្រាប់​មី​ស៊ីល​អីុ​ស្រា​អែ​ល ក៏​វាយប្រហារ​ផង​ដែរ​លើ​មជ្ឈមណ្ឌល​ស្រាវជ្រាវ​មួយ ស្ថិត​នៅ​ជិត​ក្រុង​ដា​ម៉ាស់ កាលពី​ខែឧសភា ឆ្នាំ​២០១៣ ហើយ​ក្នុង​ខែមករា ឆ្នាំ​២០១៣​នេះ​ដែរ វាយប្រហារ​ទីតាំង​មួយទៀត ៕