ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឆេះ​ហាង​លក់​បាយ​មួយ​កន្លែង​នៅ​ស្ពាន​ទី​១ អាង​ទឹក​ត្រពាំង​ថ្ម

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ហាង​លក់​បាយ​១​កន្លែង​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល នៅ​ម៉ោង​៣​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២១ ធ្នូ ២០១៤ នៅ​ចំណុច​ស្ពាន​ទី​១ អាង​ទឹក​ត្រពាំង​ថ្ម ស្ថិត​ក្នុងភូមិ​ត្រពាំង​ថ្ម ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ។

បើ​តាម​នគរបាល​ស្រុក​ភ្នំស្រុក​បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២ ធ្នូ ២០១៤ នេះ​ថា ហាង​លក់​បាយ​មាន​ម្ចាស់​ឈ្មោះ​នួន  ជិត ភេទ​ប្រុស អាយុ​៤២​ឆ្នាំ នៅ​ភូមិ​ត្រ​ពាំ​ថ្ម​ត្បូង ឃុំ​ប៉ោយ​ចារ ស្រុក​ភ្នំស្រុក ។ នៅ​ពេល​កើត​មាន​ភ្លើង​ឆាបឆេះ​ត្រូវ​បាន​កម្លាំង​នគរបាល និង​ប្រជាពលរដ្ឋ​បាន​ជួយ​ធ្វើ​អន្តរាគមន៍​ពន្លត់ ដោយ​នាំ​គ្នា​រើ​ស្បូវ និង​ដងទឹក​អាង​ជះ ទើប​រលត់​វិញ មិន​បាន​រាលដាល​ទៅ​ហាង​ផ្សេង​ៗ​ដែល​មាន​ហាង​ត​ភ្ជាប់​គ្នា​មិន​តិច​ជាង​៥​ទៅ​៦​ហាង​នោះ​ទេ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា តាម​ការ​ស្រាវជ្រាវ និង​ពិនិត្យ​មូលហេតុ​ដែល​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នេះ បណ្តាល​មក​ពី​ភ្លើងចង្ក្រាន ម្យ៉ាង​ហាង​លក់​បាយ​នៅ​ទីនោះ គឺ​ច្រើន​ធ្វើ​អំពី​ស្បូវ ជាមួយ​គ្នា​នេះ​ដែរ រដូវ​នេះ​ជា​រដូវរំហើយ​ងាយស្រួល​នឹង​កើត​មាន​អគ្គិភ័យ ប្រសិនណាបើ​មានការ​ឆ្វេស​ប្រហែស​ចំពោះ​ភ្លើងចង្ក្រាន ៕