ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​រោង​ចក្រ​ខាំ​បូ​ខូថបរំសាយ​ការ​តវ៉ា ​បើក​ផ្លូវ​ជាតិ​លេខ៤វិញ​ហើយ​

9 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយ​ការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា មក​ដល់​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​២២ ធ្នូ​ នេះ​កម្មករ​រោង​ចក្រ​ខាំ​បូ​ខូ​ថប​បាន​នាំ​គ្នា​រំសាយ​ ហើយ​បើក​ផ្លូវ​ជាតិ​លេខ​៤​ឱ្យ​ធ្វើ​ដំណើរ​ឡើង​វិញ​ហើយ

រាជ​ធានី​ភ្នំពេញ​ ៖ សេចក្តី​រាយ​ការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា មក​ដល់​វេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​២២ ធ្នូ​ នេះ​កម្មករ​រោង​ចក្រ​ខាំ​បូ​ខូ​ថប​បាន​នាំ​គ្នា​រំសាយ​ ហើយ​បើក​ផ្លូវ​ជាតិ​លេខ​៤​ឱ្យ​ធ្វើ​ដំណើរ​ឡើង​វិញ​ហើយ​ ដោយ​សារ​ឃើញ​មានការ​កក​ស្ទះ​ចរាចរណ៍​ខ្លាំង​ពេក​។

ការ​បើក​ផ្លូវ​នេះ​គឺ​ពួក​គេ​ធ្វើ​ឡើង​ដោយ​ឯក​ឯង​ ដោយ​មិន​មាន​អាជ្ញា​ធរ ឬ​សមត្ថ​កិច្ច​ណា​មក​អន្តរាគមន៍​ឡើយ​។

គួរ​រំលឹកថា កាល​ពី​​ម៉ោងជាង​១​រសៀល ថ្ងៃ​ទី​២២ ធ្នូ នេះកម្មករ​រោងចក្រ​យីហោ​ខាំ​បូ​ខូ​ថប ស្ថិត​ក្នុងភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ​ប្រហែល​ជាង​៣០០​នាក់​បាន​​ប្រមូលផ្តុំ​គ្នា​ធ្វើ​កូដកម្ម​តវ៉ា​បិទផ្លូវ​ជាតិ​លេខ​៤​បង្ក​ឱ្យ​មានការ​កកស្ទះ​ចរាចរណ៍​ជាង​១​ម៉ោង​​​។

ការ​តវ៉ា​នេះ​បាន​ធ្វើ​ឡើង​​ក្នុង​គោលបំណង​ទាមទារ​ឱ្យ​ថៅកែ​រោងចក្រ​ទទួលយក​តំណាង​ពួក​គេ​៥​នាក់​ចូល​ធ្វើការ​វិញ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព