ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូ​២​គ្រឿង​បុក​គ្នា របួសធ្ងន់​អ្នកបើកបរ​២​នាក់ ក្នុង​នោះ​ស្រី​ម្នាក់​មាន​ផ្ទៃពោះ​៦​ខែ

9 ឆ្នាំ មុន

​ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ​ចំនួន​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​អ្នកបើកបរ​ទាំង​សងខាង​របួសធ្ងន់ និង​ស្ត្រី​អ្នក​រួម​ដំណើរ​មាន​ផ្ទែ​ពោះ​៦​ខែ មិនដឹង​ថា មាន​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដែរ​ឬ​អត់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២២ ធ្នូ ២០១៤ នៅ​លើ​ផ្លូវលំ​ពី

​ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ​ចំនួន​២​គ្រឿង​បុក​គ្នា​បណ្តាល​ឲ្យ​អ្នកបើកបរ​ទាំង​សងខាង​របួសធ្ងន់ និង​ស្ត្រី​អ្នក​រួម​ដំណើរ​មាន​ផ្ទែ​ពោះ​៦​ខែ មិនដឹង​ថា មាន​ប៉ះពាល់​ដល់​ទារក​ក្នុង​ផ្ទៃ​ដែរ​ឬ​អត់​។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​នៅ​ម៉ោង​៦​និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២២ ធ្នូ ២០១៤ នៅ​លើ​ផ្លូវលំ​ពី ភូមិ​អូ​ស្ងួត​ទៅ​ភូមិ​សំបួរ ស្ថិត​ក្នុងភូមិ​អូរ​អណ្តូង​លិច ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ។

លោក​អនុសេនីយ៍ឯក ហ៊ីង  ហាន អធិការរង​នគរបាល​ស្រុក​មង្គល​បូ​រី ទទួល​ផ្នែក​សណ្តាប់ធ្នាប់​ចរាចរណ៍ បាន​ឲ្យ​ដឹង​ថា អ្នកបើកបរ​ម៉ូតូ​ទាំង​២​គ្រឿង​ដែល​រង​របួសធ្ងន់ ម្នាក់​ឈ្មោះ​កង  ហឿ​ម ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ នៅ​ភូមិ​អូរ​អណ្តូង​កើត ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ធុន សេ​១១០ ពណ៌​ក្រហម​-​ខ្មៅ ស្លាក​លេខ​ប​.​មាន​ជ័យ 1H.0176 ជិៈ​ម្នាក់ឯង​។ ចំណែក​អ្នកបើកបរ​ម៉ូតូ​១​គ្រឿង ទៀត ឈ្មោះ​កែ  សា​រ៉ាត់ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ នៅ​ភូមិ​ថ្មី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល ខេត្តបាត់ដំបង បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ធុន​សេ​១២៥ សេរី​២០០៧ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​បាត់ដំបង 1D.2564 ឌុ​ប​ប្រពន្ធ​ពីក្រោយ​។

លោក​អធិការរង​បាន​បញ្ជាក់​ថា តាម​សាក្សី​នៅ​កន្លែង​កើតហេតុ​បាន​ប្រាប់​សមត្ថកិច្ច​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​ម៉ូតូ​របស់​ឈ្មោះ​កង ហឿ​ម បាន​បើក​មក​ពី​ទិស​ខាងកើត​ទៅ​លិច ពេល​ដល់​ចំណុច​កើតហេតុ​បត់​ឆ្វេង  ស្រប​ពេល​នោះ​មាន​ម៉ូតូ​១​គ្រឿង​ទៀត បើកបរ​ដោយ​ឈ្មោះ​កែ  សា​រ៉ាត់ ឌុ​ប​ប្រពន្ធ​ពីក្រោយ​បើក​ស្រប​ទិស​គ្នា​បាន​បុក​ចំ​ឈ្នាន់ បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ទាំង​២​គ្រឿង ឈ្មោះ​កង ហឿ​ម បាក់ឆ្អឹង​ស្មងជើង​ឆ្វេង ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង  ចំណែក​ឈ្មោះ​កង សា​រ៉ាត់ បាក់ឆ្អឹង​ដងកាំបិត​ឆ្វេង និង ប្រពន្ធ​មាន​ផ្ទៃពោះ​៦​ខែ ជិៈ​ពីក្រោយ​រង​របួសស្រាល ប៉ុន្តែ​មិនដឹង​ទារក​ក្នុង​ផ្ទៃ​យ៉ាងណា​នោះ​ទេ ទាំង​២​នាក់​ប្តី​ប្រពន្ធ​ក៏​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង​ផង​ដែរ ។ បច្ចុប្បន្ន វត្ថុ​តាង​សមត្ថកិច្ច​ជំនាញ បាន​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក រង់ចាំ​ធ្វើការ​ដោះស្រាយ​ពេល​ក្រោយ​៕