ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​យោធា​កម្ពុជា-ថៃ​គ្រោង​លើក​ពី​បញ្ហា​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ​ក្នុង​ជំនួប​ផ្លូវការ​ពីរ​ថ្ងៃ​នៅ​រាជធានី​ភ្នំពេញ​

9 ឆ្នាំ មុន

​រាជធានី​ភ្នំពេញ​៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​ព័ត៌មាន អគ្គ​យោធ​សេវា​នៃ​ក្រសួងការពារជាតិ​ចេញផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ​ធ្នូ ​២០១៤ ​បាន​ឲ្យ​ដឹង​ថា​ នាយក​ដ្ឋាន​ព័ត៌​មាន​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជនជាតិ ​និង​អន្តរជាតិ​ឲ្យ​បាន​ជ្រាប​ថា

​រាជធានី​ភ្នំពេញ​៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​នាយកដ្ឋាន​ព័ត៌មាន អគ្គ​យោធ​សេវា​នៃ​ក្រសួងការពារជាតិ​ចេញផ្សាយ​កាលពី​ព្រឹក​ថ្ងៃ​ទី​២២ ​ធ្នូ ​២០១៤ ​បាន​ឲ្យ​ដឹង​ថា​ នាយក​ដ្ឋាន​ព័ត៌​មាន​សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជនជាតិ ​និង​អន្តរជាតិ​ឲ្យ​បាន​ជ្រាប​ថា តប​តាម​ការ​អញ្ជើញ​របស់​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ លោកនាយ​ឧត្តមសេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​ថៃ​នឹង​ដឹកនាំ​គណៈប្រតិភូ​យោធា​ជាន់ខ្ពស់​នៃ​កងទ័ព​ភូមិន្ទ​ថៃ​មក​បំពេញ​ទស្ស​កិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ពី​ថ្ងៃ​ទី​២៤​ដល់​ថ្ងៃ​ទី​២៥ ​ធ្នូ ​​២០១៤​ ក្នុង​គោលបំណង​ពង្រឹង​និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​ និង​មិត្តភាព​វិស័យ​យោធា​រវាង​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ​។

សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួងការពារជាតិ​បាន​បញ្ជាក់​ថា​ ក្នុង​ឱកាស​នោះ​ដែរ​លោកនាយ​ឧត្តមសេនីយ៍​ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សហ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា-ថៃ​ និង​លោកនាយ​ឧត្តមសេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​នៃ​ព្រះរាជាណាចក្រ​ថៃ ​និង​ជា​សហ​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ថៃ-កម្ពុជា​នឹង​ជួប​ពិភាក្សា​ និង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នៃ​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំ​ដែ​ន​ទូទៅ​(GBC)​លើក​ទី​១០​រវាង​កម្ពុជា-ថៃ​។

កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំ​ដែ​ន​ទូទៅ​(GBC)​លើក​ទី​១០​នេះ​ធ្វើ​ឡើង​ដើម្បី​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​បន្ថែម​ទៀត​ក្នុង​បរិបទ​លើកកម្ពស់​សន្តិភាព សន្តិសុខ​នៅ​តាម​តំបន់​ព្រំដែន ព្រមទាំង​ការ​ជម្រុញ​ឲ្យ​អាជ្ញាធរ​ និង​គណៈកម្មាធិការ​ពាក់ព័ន្ធ អនុវត្ត​លទ្ធផល​នៃ​កិច្ចព្រមព្រៀង​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​ខ្ពស់​។​ ក្នុង​កំឡុង​ពេល​ទស្សនកិច្ច​នេះ​ដែរ​ គណៈប្រតិភូ​យោធា​ថៃ​ដឹកនាំ​ដោយលោកនាយ​ឧត្តមសេនីយ៍ ប្រា​វីត វង្ស​សុវណ្ណ ត្រូវ​បាន​សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អនុញ្ញាត​ឲ្យ​ចូល​ជួប​សំដែង​ការ​គួរសម​នៅ​ថ្ងៃ​ទី​២៥ ​ធ្នូ នៅ​ឯ​វិមាន​សន្តិភាព​មុន​ពេល​ធ្វើ​មាតុភូមិនិវត្តន៍​ទៅ​កាន់​ប្រទេស​ថៃ​វិញ​៕​