ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធៀ​រី ហង់​រី ស្រមៃ​ចង់​ធ្វើ​ជា​គ្រូបង្វឹក​ក្លិប​កាំភ្លើង​ធំ Arsenal

9 ឆ្នាំ មុន

បន្ទាប់​ពី​ប្រកាស​ចូល​និវត្តន៍​ពី​ការ​ប្រកួត​បាល់ទាត់​កាលពី​ស​ប្តា​ហ៍​មុន អតីត​កីឡាករ​ខ្សែប្រយុទ្ធ​ក្លិប​កាំភ្លើង​ធំ Arsenal ធៀ​រី ហង់​រី បាន​បង្ហើប​ឱ្យ​ដឹង​ថា​លោក​មាន​ក្តី​ស្រមៃ​ចង់​ធ្វើ​ជា​គ្រូបង្វឹក​ក្លិប Arsenal នៅ​ពេល​អនាគត ។

កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​បាន​និយាយ​ថា ៖ «​ខ្ញុំ​ត្រូវ​តែ​ប្រឹងប្រែង​បន្ត​ទៀត​ដើម្បី​ឱ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ធ្វើ​ជា​គ្រូបង្វឹក​ក្លិប​បាល់ទាត់ ជា​ពិសេស​ក្លិប Arsenal នេះ​តែ​ម្តង​» ។ កីឡាករ​វ័យ​៣៧​ឆ្នាំ បាន​បន្ត​ទៀត​ថា ៖ ខ្ញុំ​ចង់​រៀនសូត្រ បទ​ពិសោធន៍​េះ​ពី​លោក អា​សេន វែង​ហ្គើ​រ ក្នុង​ការ​ដឹកនាំ​ក្លិប​បាល់ទាត់ ហើយ​ខ្ញុំ​សង្ឃឹម​ខ្ញុំ​នឹង​សម្រេច​មហិច្ឆតា​របស់ខ្ញុំ​នៅ​ថ្ងៃ​ណាមួយ​ចូល​មក​អង្គុយ​កៅអី​គ្រូបង្វឹក ។