ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ចម្រុះ​ ចុះឆែកឆេររោង​សិប្បកម្ម​កែ​ឆ្នៃ​ឈើ​​​មួយ​កន្លែង

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក​កែវ សុ​ជាតិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ​អ៊ុ​ន វ​ណ្ណា​រិ​ទ្ធ នាយ​រង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ

រាជធានីភ្នំពេញ ៖ កម្លាំង​រដ្ឋបាល​ព្រៃឈើ​ចម្រុះ​ដែល​ដឹកនាំ​ដោយ​លោក​កែវ សុ​ជាតិ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក ​អ៊ុ​ន វ​ណ្ណា​រិ​ទ្ធ នាយ​រង​សង្កាត់​រដ្ឋបាល​ព្រៃឈើ​រាជធានី​ភ្នំពេញ បាន​ចុះ​ទៅ​ធ្វើការ​ដកហូត​យក​វត្ថុ​តាង​ដែល​ជា​បទល្មើស​ព្រៃឈើ​ មួយ​ចំនួន​ធំ​ ពី​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​មួយ​កន្លែង ​ដែល​បើក​អាជីវកម្ម ​ដោយ​គ្មាន​ការ​ប្រកាស​ពី​ក្រសួងកសិកម្ម ​និង​រុក្ខា​ប្រ​ម៉ា​ញ់​ ។ ក្នុង​ប្រតិបត្តិការ​នេះ​ដែរ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​៩​ និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែធ្នូ នៅ​រោង​សិប្បកម្ម​កែ​ច្នៃឈើ​ក្នុង​ដី​ឡូត៍​លេខ​៧៧ ផ្លូវ​លេខ​១០៥A ក្រុម​ទី​២៧ ភូមិ​៨ ក្នុង​សង្កាត់​បឹង​ត្របែក ខណ្ឌចំការមន​ ។

​គួររំលឹកថា ក្នុងភូមិ​សាស្ត្រ​ខណ្ឌចំការមន ជា​ពិសេស​នៅ​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ​និង​សង្កាត់​បឹង​ត្របែក​ គឺ​មាន​រោង​សិប្បកម្ម​កែ​ច្នៃ​ឈើ​ទាំង​តូច​ និង​ធំ​ ស្របច្បាប់ និង​អត់​ច្បាប់​ជា​ច្រើន ​កំពុង​តែ​លួចលាក់​សម្ងំ​ប្រកប​របរ​អាជីវកម្ម​យ៉ាង​ពេញទំហឹង​ផង​ដែរ ​។
ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព