ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​នៃ​ការ​កើត​មាន​ជំងឺ​អា​ស៊ីត​អ៊ុយ​រិ​ក​នៅ​ក្នុង​រាង​កាយ

9 ឆ្នាំ មុន

កាលពី​លេខ​មុន​លោក​អ្នក​បាន​ជ្រាប​ខ្លះ​ៗ​ហើយពី​ជំងឺ​លើស​ជាតិ​អា​ស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​គឺជា​ជំងឺ​ដែល​បណ្ដាល​មក​ពី​ការ​កើន​លើស​ជាតិ​អា​ស៊ីត​អ៊ុយ​រិ​ក​នៅ​ក្នុង​រាង​កាយ ហើយ​ជំងឺ​នេះ​កើត​លើ​បុរស​ច្រើន​ជាង​ស្ត្រី​ដែល​ជា​ទូទៅ​ចំពោះ​បុរស​ក្រោយ​ពេញវ័យ និង​កើត​ច្រើន​បំផុត​លើ​បុរស​អាយុ​៧៥​ឆ្នាំ ចំណែក​

កាលពី​លេខ​មុន​លោក​អ្នក​បាន​ជ្រាប​ខ្លះ​ៗ​ហើយពី​ជំងឺ​លើស​ជាតិ​អា​ស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម​គឺជា​ជំងឺ​ដែល​បណ្ដាល​មក​ពី​ការ​កើន​លើស​ជាតិ​អា​ស៊ីត​អ៊ុយ​រិ​ក​នៅ​ក្នុង​រាង​កាយ ហើយ​ជំងឺ​នេះ​កើត​លើ​បុរស​ច្រើន​ជាង​ស្ត្រី​ដែល​ជា​ទូទៅ​ចំពោះ​បុរស​ក្រោយ​ពេញវ័យ និង​កើត​ច្រើន​បំផុត​លើ​បុរស​អាយុ​៧៥​ឆ្នាំ ចំណែក​ស្ត្រី​ឃើញ​កើត​ច្រើន​ក្រោយ​ពេល​អស់​រដូវ ។

លោក​សាស្ត្រាចារ្យ វេជ្ជបណ្ឌិត ស៊ិ​ក ធី​រៈ ឯកទេស​ជំងឺ​សន្លាក់ និង​វះកាត់​ឆ្អឹង​បាក់បែក នៃ​គ្លឺ​និក​ឯកទេស​ឆ្អឹង​សំណង់​១២​បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ក្រៅពី​លក្ខណៈ​មិន​ប្រក្រតី​របស់​មនុស្ស​ពី​កំណើត​ក៏​មាន​កត្តា​ប្រឈម​មុខ​ផ្សេង​ទៀត ដែល​បង្ក​ឱ្យ​កើត​មាន​ជំងឺ​នេះ​ផង​ដែរ​ដូច​ជា ធាត់​លើស​ទម្ងន់ សេព​គ្រឿង​ស្រវឹង លើសឈាម​និង​មុខងារ​តម្រងនោម​ខុសធម្មតា ។

ថ្នាំពេទ្យ​មួយ​ចំនួន​ដូច​ជា ថ្នាំ​បញ្ចុះ​ទឹកនោម ថ្នាំ​អាស្ពីរីន ថ្នាំ​ពួក​Cyclosporine ថ្នាំ​របេង និង​បណ្តា​ថ្នាំ​មួយ​ចំនួន​ទៀត ជួយ​បង្កើន​អាស៊ីត​អ៊ុយ​រិ​ក​ក្នុង​ឈាម ដែល​នឹង​នាំ​ទៅ​រក​ការ​កើត​មាន​ជំងឺ​អាស៊ីត​អ៊ុយ​រិ​ក ។

ការ​រលាក​សន្លាក់​ប្រភេទ​លើស​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​នេះ ច្រើន​កើត​នៅ​នឹង​សន្លាក់​ធំ​ក្រ​មែ​ង ត្រង់​មេជើង ប្រអប់ជើង​ឃើញ​ឧស្សាហ៍​កើត​ញឹកញាប់​ជាងគេ ។ ក្រៅពី​នេះ​ក៏​អាច​កើត​មាននៅ​តាម​សន្លាក់​មួយ​ចំនួន​ទៀត​ដូច​ជា កជើង ជង្គង់ កដៃ  ម្រាមដៃ និង​កែងដៃ​ជាដើម ។

ជំងឺ​អាស៊ីត​អ៊ុយ​រិ​ក បាន​ស្តែង​ចេញ​តាម​រយៈ​អាការ​មួយ​ចំនួន​ដូច​ជា ឈឺសន្លាក់​ដែល​កើត​មាន​ភ្លាម​ៗ រួម​ជាមួយ​ការ​ទ្បើ​ង​ក្រហម ហើម ក្តៅ និង​តឹង​នៅ​ត្រង់​សន្លាក់​ដែល​រលាក​។ ការ​តឹង​និង​ឈឺ​នៅ​សន្លាក់​នេះ​មាន​សភាព​ខ្លាំងសូ​ម្បី​ដណ្ដប់ភួយ​ប៉ះ​មិន​បាន​ផង ដែល​ដំណាក់កាល​នេះ​អ្នកជំងឺ​មាន​សភាព​ក្តៅខ្លួន​ផង​ដែរ ។ ស្ថានភាព​រលាក​សន្លាក់​ពោរពេញ​ដោយ​ការ​ឈឺចាប់​នេះ ជា​ទូទៅ​ត្រូវ​បាន​ធូរស្រាល​វិញ​នៅ​ប៉ុន្មាន​ម៉ោង​ឬ​ប៉ុន្មាន​ថ្ងៃក្រោយ បើ​ទោះជា​គ្មាន​ថ្នាំ​ព្យាបាល ។

ចំពោះ​ការ​ព្យាបាល​លោក​អ្នក​គួរតែ​រក​ការពិគ្រោះ​យោបល់​និង​ព្យាបាល​ពី​គ្រូពេទ្យ​ជំនាញ​ឱ្យ​បាន​ច្បាស់លាស់​ចៀសវាង​ទុក​យូរ​វិ​វ​ឌ្ឍ​ទៅ​ជា​កំពីកកំពក​សន្លាក់ ឬ​គាំង​សន្លាក់ ដែល​ជា​បញ្ហា​មួយ​ពិបាក​ក្នុង​ការ​ព្យាបាល ៕