ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បណ្តា​ភេសជ្ជៈ​ផ្អែម​ដោយ​ស្ករ​ធ្វើ​ឱ្យ​រាង​កាយ​ឆាប់​ចាស់​រហ័ស​ដូច​ការ​ជក់បារី

9 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ​កាលី​ហ្វ័​រ​ញ៉ា ទីក្រុង​សាន់​ហ្វ្រា​ន​ស៊ី​ស្កូ សហរដ្ឋអាមេរិក​បង្ហាញ​ថា ទទួលទាន​ជា​ប្រចាំ​បណ្តា​ភេសជ្ជៈ​ផ្អែម​ៗ​ជា​កំប៉ុង​ឬ​ដប​អាច​បង្កើន​ល្បឿន​នៃ​ភាព​ចាស់​ជ្រីវជ្រួញ​យ៉ាង​រហ័ស​ដូច ការ​ជក់បារី​បន្តកន្ទុយ​ដែរ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ

ការ​ស្រាវជ្រាវ​ថ្មី​មួយ​របស់​ក្រុម​អ្នក​ស្រាវជ្រាវ​សាកលវិទ្យាល័យ​កាលី​ហ្វ័​រ​ញ៉ា ទីក្រុង​សាន់​ហ្វ្រា​ន​ស៊ី​ស្កូ សហរដ្ឋអាមេរិក​បង្ហាញ​ថា ទទួលទាន​ជា​ប្រចាំ​បណ្តា​ភេសជ្ជៈ​ផ្អែម​ៗ​ជា​កំប៉ុង​ឬ​ដប​អាច​បង្កើន​ល្បឿន​នៃ​ភាព​ចាស់​ជ្រីវជ្រួញ​យ៉ាង​រហ័ស​ដូច ការ​ជក់បារី​បន្តកន្ទុយ​ដែរ ។ ក្រុម​អ្នក​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា ការ​បំផ្លាញ​ទៅ​លើ​សុខភាព​របស់​បណ្តា​ភេសជ្ជៈ​មាន​ដូច​ជា បណ្តាល​ឱ្យ​ធាត់​លើស​ទម្ងន់ និង​បង្កើន​ល្បឿន​ចាស់ជរា​ដល់​បណ្តា​កោសិកា ។ ពួក​គេ​បន្ត​ថា ការ​ទទួលទាន​មួយ​ថ្ងៃ​២​កំប៉ុង នឹង​ធ្វើ​ឱ្យ​កោសិកា​DNA ផ្លាស់​ប្តូរ​ដោយ​ចាស់​ជាង​មុន​៤,៦​ឆ្នាំ ។

គួរ​រំលឹក​ថា ការ​សិក្សា​កន្លង​មក​គឺ​ពិនិត្យ​មើល​តែ​លើ​ផល​ប៉ះពាល់​ហានិភ័យ​ធាត់​លើស​ទម្ងន់​និង​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​-២​ប៉ុណ្ណោះ​ទេ ។ ដូច្នេះ នេះ​ជា​ការ​សិក្សា​លើក​ដំបូង​ដែល​ពិនិត្យ​មើល​ផល​ប៉ះពាល់​នៃ​ភាព​ឆាប់​ចាស់​មុន​អាយុ ។

ការ​វិភាគ​លើ​សំណាក DNA​របស់​មនុស្ស​រាប់​ពាន់​នាក់​រក​ឃើញ​ថា បុគ្គល​ដែល​និយម​ទទួលទាន​បណ្តា​ភេសជ្ជៈ​ពពុះ Telomeres​មាន​ប្រវែង​ខ្លី​ទៅ​ៗ ។ Telomeres​ជា​រចនាសម្ព័ន្ធ​ដ៏​តូច​បំផុត​ជួយ​ការពារ DNA​ពី​ការ​បំផ្លាញ និង​ជា​ភ្នាក់ងារ​វាស់​សុខភាព ។ វា​ស្ថិត​នៅ​ចុង​នៃ​ក្រូម៉ូសូម ។

ខណៈ​បុគ្គល​ណា​ម្នាក់​មាន​វ័យ​កាន់តែ​ចាស់​ទៅ ប្រវែង Telomeres​របស់​គេ​ក៏​ចេះ​តែ​រួញ​ខ្លី​ផង​ដែរ នាំ​ឱ្យ DNA​ត្រូវ​បាន​បំផ្លាញ ។ ស្រប​ពេល​ជាមួយ​គ្នា​នោះ ហានិភ័យ​កើត​មាន​ជំងឺ​ផ្សេង​ៗ​ពាក់ព័ន្ធ​នឹង​អាយុ តួយ៉ាង​ដូច​ជា ជំងឺ​ទឹកនោមផ្អែម ជំងឺ​បេះដូង​និង​ជំងឺ​ភ្លេចភ្លាំង​បាន​កើតឡើង ។ បណ្តា​បុគ្គល​ដែល Telomeres​មាន​ប្រវែង​ខ្លី​ខ្លាំង​ពេក​គឺជា​សញ្ញា​ប្រកាស​អាសន្ន​បញ្ហា​សុខភាព ក៏​ដូច​ជា ការ​ស្លាប់​មុន​អាយុ ។

សាស្ត្រាចារ្យ Elissa Epel​ថ្លែង​ថា​៖«​ការ​ទទួលទាន​ភេសជ្ជៈ​ពពុះ​ផ្អែម​ដោយ​ស្ករ​ទៀងទាត់​អាច​បង្កើន​ឥទ្ធិពល​កើត​មាន​ជំងឺ​មួយ​ចំនួន ហើយ​វា​មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មាន​សម្ពាធ​លើ​ការ​គ្រប់គ្រង​ការ​រំលាយ​សារធាតុ​ស្ករ​របស់​រាង​កាយ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បង្កើន​ឱកាស​ឆាប់​ងាប់​របស់​ជាលិកា​ទៀត​ផង ។ វា​ជា​របកគំហើញ​ដំបូង​ដែល​ថា ភេសជ្ជៈ​ពពុះ​ផ្អែម​ដោយ​ស្ករ​ជាប់​ពាក់ព័ន្ធ​នឹង​បុព្វហេតុ​នាំ​ឱ្យ Telomeres​រួញ​ខ្លី​។ ការ​ជាប់​ពាក់ព័ន្ធ​នេះ​មិន​គិត​លើ​អាយុ ជាតិ​សាសន៍ កម្រិត​ប្រាក់​ចំណូល​ក៏​ដូច​ជា ការ​អប់រំ​នោះ​ទេ »៕