ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​ទឹកដោះគោ​ច្រើន​អំឡុង​ពពោះ​អាច​នាំ​ឱ្យ​កូន​ខ្វះ​សារធាតុ​ដែក

9 ឆ្នាំ មុន

ក្រុម​អ្នក​ស្រាវជ្រាវ​នូ​វែ​ល​សេ​ឡង់​បាន​និយាយ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ផឹក​ទឹកដោះគោ​ច្រើន​អាច​នាំ​ឱ្យ​កូន​របស់​ពួក​គេ​ប្រឈម​នឹង​កង្វះ​សារធាតុ​ដែក​ខណៈ​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍ ។

ក្រុម​អ្នក​ស្រាវជ្រាវ​នូ​វែ​ល​សេ​ឡង់​បាន​និយាយ​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ផឹក​ទឹកដោះគោ​ច្រើន​អាច​នាំ​ឱ្យ​កូន​របស់​ពួក​គេ​ប្រឈម​នឹង​កង្វះ​សារធាតុ​ដែក​ខណៈ​ស្ថិត​ក្នុង​ដំណាក់កាល​ដ៏​សំខាន់​នៃ​ការ​អភិវឌ្ឍ ។

យោង​តាម​ការ​សិក្សា​ពី​សាកលវិទ្យាល័យ Auckland​បាន​បង្ហាញ​ថា ជាតិ​ដែក​មាន​សារសំខាន់​ណាស់​សម្រាប់​ការ​អភិវឌ្ឍ​ខួរក្បាល​ប្រកបដោយ​សុខភាព ។ កង្វះខាត​សារធាតុ​រ៉ែ​ប្រភេទ​នេះ​ចំ​ពេល​ដែល​ខួរក្បាល​ក្មេង​ត្រូវការ​ការ​អភិវឌ្ឍ​ខ្លាំង​និង​យ៉ាង​ឆាប់រហ័ស​គឺ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជាមួយនឹង​ភាព​ខុស​គ្នា​តូច​មួយ ប៉ុន្តែ វា​មាន​សារៈសំខាន់​នៅ​ក្នុង​ការ​បំពេញ​មុខងារ ការ​រៀនសូត្រ ក៏​ដូច​ជា​ឥរិយាបថ​របស់​ខ្លួ​រ​ក្បាល ។

ការ​ពិសោធ​តាមដាន​រយៈពេល​មួយ​ឆ្នាំ​បាន​បាន​រក​ឃើញ​ថា ៧​ភាគរយ​នៃ​ទារក​ទើបនឹង​កើត​ថ្មី​នៅ​ប្រទេស​នូ​វែ​ល​សេ​ឡង់​គឺ​ខ្វះ​ជាតិ​ដែក​និង​ថា សន្និធិ​ជាតិ​ដែក​របស់​ទារក​ដែល​ម្តាយ​របស់​ពួក​គេ​ជា​អ្នក​ទទួលទាន​ទឹកដោះគោ​ក្នុង​បរិមាណ​ខ្ពស់​អំឡុង​ពេល​ពពោះ ស្ថិត​ក្នុង​កម្រិត​មួយ​យ៉ាប​ទាប  ។

ថ្លែង​ក្នុង​របាយការណ៍ សាស្ត្រាចារ្យ Cameron Grant​បាន​បញ្ជាក់​ថា​៖«​ខណៈ​ពេល​ដែល​ទឹកដោះគោ​គឺជា​ប្រភព​ដ៏​សំខាន់​នៃ​ជាតិ​កាល់ស្យូម តែ​វា​ក៏​ជា​ប្រភព​មួយ​ដែល​ខ្សត់​បំផុត​នូវ​ជាតិ​ដែក ។ ទឹកដោះគោ​ក៏​ជា​ប្រភេទ​អាហារ​ដែល​នាំ​ឱ្យ​អ្នក​ទទួលទាន​ឆាប់​ឆ្អែត​ផង​ដែរ ដូច្នេះ វា​ពិតជា​អាច​កាត់​បន្ថយ​ចំណង់​ស្រេកឃ្លាន​អាហារ​ផ្សេង​ទៀត​ដែល​ជា​ប្រភព​នៃ​ជាតិ​ដែក​ដ៏​ល្អ​ប្រសើរ »​។ លោក​សាស្ត្រាចារ្យ​បន្ត​ថា​៖«​ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ខ្វះ​ជាតិ​ដែក​អាច​នឹង​បណ្តាល​ឱ្យ​កូន​កើត​មិន​គ្រប់​ខែ​ឬ​កូន​កើតមក​មាន​ទម្ងន់​ស្រាល​ខុស​ពី​ធម្មតា ។ ជាង​នេះ​ទៅ​ទៀត ពួក​គេ​ក៏​ទំនងជា​ខ្វះ​ជាតិ​ដែក​ខណៈ​ពេល​ដែល​ពួក​គេ​កំពុង​បំបៅ​ដោះ​កូន​» ។

កង្វះ​ជាតិ​ដែក​គឺជា​បញ្ហា​សាមញ្ញ​បំផុត​សម្រាប់​ក្មេង​នូ​វែ​ល​សេ​ឡង់​អាយុ​ចាប់ពី​៦​ខែ​ទៅ​២​ឆ្នាំ ធៀប​ទៅ​នឹង​ក្មេង​អាយុ​ដូច​គ្នា​នៅ​ប្រទេស​អូស្ត្រាលី  សហភាព​អឺរ៉ុប ឬ​សហរដ្ឋអាមេរិក ។

ដើម្បី​ប​ងា្ករ​ផល​ប៉ះពាល់​អវិជ្ជមាន​នានា​ទៅ​លើ​ការ​អភិវឌ្ឍ​លូតលាស់​ពី​ដំបូង​របស់​កូន​សាស្ត្រាចារ្យ Grant​បាន​ផ្តល់​ជា​អនុសាសន៍​ថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​ចូល​ចិត្ត​ផឹក​ទឹកដោះគោ​ច្រើន​គួរតែ​ប្រើ​ថ្នាំ​គ្រាប់​ជាតិ​ដែក ៕