ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធាន​ងាយ​ៗ 3​ចំណុច​ជួយ​ឱ្យ​សុខភាព​បេះដូង​បាន​ល្អ​ប្រសើរ

9 ឆ្នាំ មុន

គឺជា​កិច្ចការ​ល្អ​ប្រសើរ​បំផុត​សម្រាប់​បុគ្គល​ដែល​ចង់​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​សុខភាព​បេះដូង​។ ជា​ជំហាន​មូលដ្ឋាន​គ្រឹះ ការ​ផ្លាស់​ប្តូរ​ទម្លាប់​រស់នៅ​សូ​ម្បី​បន្តិចបន្តួច​ក៏​មាន​ប្រសិទ្ធភាព​បាន​ដែរ ។

គឺជា​កិច្ចការ​ល្អ​ប្រសើរ​បំផុត​សម្រាប់​បុគ្គល​ដែល​ចង់​ធ្វើ​ឱ្យ​ល្អ​ប្រសើរ​ដល់​សុខភាព​បេះដូង​។ ជា​ជំហាន​មូលដ្ឋាន​គ្រឹះ ការ​ផ្លាស់​ប្តូរ​ទម្លាប់​រស់នៅ​សូ​ម្បី​បន្តិចបន្តួច​ក៏​មាន​ប្រសិទ្ធភាព​បាន​ដែរ ។

យើង​ត្រូវ​ដឹង​ថា មូលហេតុ​មួយ​ក្នុង​ចំណោម​មូលហេតុ​ធំ​ៗ​នានា​នៃ​អត្រា​ប្រឈម​នឹង​ជំងឺ​បេះដូង​គឺ​កើត​មាននៅ​ពេល​ដែល​អស់លោក​អ្នក​ចាប់​យក​បែបបទ​រស់នៅ​ប្រចាំ​ថ្ងៃ​ដែល​រាង​កាយ​ទំនេរ មិន​បាន​ធ្វើ​សកម្មភាព​ចេញ​ញើស​ឬ​ធ្វើ​សកម្មភាព​ដែរ ប៉ុន្តែ​តិចតួច​ពេក​។ ជាក់ច្បាស់​ណាស់ រាង​កាយ​របស់​អ្នក​កាន់តែ​មាន​សកម្មភាព នោះ​សុខភាព​បេះដូង​របស់​អ្នក​កាន់តែ​ល្អ​ប្រសើរ​ឡើង​ផង​ដែរ ។ ចំពោះ​អ្នក​ដែល​មមាញឹក​ខ្លាំង​នឹង​ការងារ​ចិញ្ចឹមជីវិត ការ​ធ្វើ​សកម្មភាព​រាង​កាយ​រយៈពេល​ខ្លី​ក៏​អាច​ធ្វើ​ឱ្យ​សុខភាព​បេះដូង​ល្អ​ប្រសើរ​បាន​ដែរ ។ ទោះជា​យ៉ាងនេះ​ក្តី របប​អាហារ​ទទួលទាន​ប្រចាំ​ថ្ងៃ​និង​រយៈពេល​សម្រាក​ពេល​យប់​នៅ​តែ​ជា​កត្តា​មិន​អាច​ខ្វះ​បាន ។

លោកស្រី​វេជ្ជបណ្ឌិត Martha Grogan ឯកទេស​ខាង​បេះដូង​មក​ពី​អង្គការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ Mayo Clinic​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក​បាន​បង្ហាញ​នូវ​វិធាន​ងាយ​ៗ​ដើម្បី​អនុវត្ត​ប្រចាំ​ថ្ងៃ​៣​ចំណុច​ដូច​ខាងក្រោម​នេះ ៖

១-​ធ្វើ​ចលនា​រាង​កាយ​យ៉ាង​ហោច​ណាស់​១០​នាទី ៖
ចូរ​ហាត់ប្រាណ​យ៉ាង​ហោច​ណាស់​១០​នាទី​ឱ្យ​បាន​រៀងរាល់ថ្ងៃ ។ ពិត​ណាស់ គេ​ធ្លាប់តែ​ឮ​ថា ហាត់ប្រាណ​យ៉ាង​ហោច​ណាស់​ពី​៣០​នាទី​ទៅ​៦០​នាទី​ក្នុង​មួយ​ថ្ងៃ ទើប​ធ្វើ​ឱ្យ​សុខភាព​ល្អ​ប្រសើរ ប៉ុន្តែ​១០​នាទី​គឺជា​ចំនួន​ដែល​ទាប​បំផុត ល្មម​អាច​ឱ្យ​មានការ​ផ្លាស់​ប្តូរ​បាន ។ ជាក់ស្តែង ការ​សិក្សា​កន្លង​មក​ធ្លាប់​រក​ឃើញ​ថា ហាត់ប្រាណ​ចាប់ពី​៦០​ទៅ​៩០​នាទី​ក្នុង​មួ​យស​ប្តា​ហ៍ អាច​កាត់​បន្ថយ​ហានិភ័យ​ពី​ជំងឺ​បេះដូង​បាន​ពាក់កណ្តាល ។

២-​ទទួលទាន​៥​ដង​ក្នុង​មួយ​ថ្ងៃ ៖ ទទួលទាន​បន្លែ​និង​ផ្លែ​ឈើ​ឱ្យ​បាន​៥​ដង​ក្នុង​មួយ​ថ្ងៃ​គឺ​ជួយ​ជំរុញ​ដល់​សុខភាព​បេះដូង ។ គួរ​ចាប់ផ្តើម​នៅ​ពេល​ទទួលទាន​អាហារ​ពេល​ព្រឹក​ម្តង និង​បន្ទាប់​មក​ចន្លោះ​ពេលបាយ ។ ចូរ​ព្យាយាម​ដាក់​បញ្ចូល​បន្លែ​ក៏​ដូច​ជា​ផ្លែ​ឈើ​ទៅ​ក្នុង​របប​អាហារ​ប្រចាំ​ថ្ងៃ​របស់​អ្នក ។

៣-​ទទួលទានដំណេក​ឱ្យ​បាន​៨​ម៉ោង​ក្នុង​មួយ​យប់ ៖
ដំណេក​ស្កប់ស្កល់​គឺ​ពិតជា​ផ្តល់​ផល​ល្អ​ចំពោះ​សុខភាព​បេះដូង ។ វា​អាច​ជា​រឿង​ពិបាក​ដើម្បី​ធ្វើ​រឿង​នេះ​បាន  ប៉ុន្តែ វា​ពិតជា​សំខាន់​ខ្លាំង​ណាស់​។ បើ​ទោះ​ណា ដំណេក​របស់​បុគ្គល​ម្នាក់​ៗ​ខុស​គ្នា តែ​ដំណេក​រយៈពេល​៨​ម៉ោង​ក្នុង​មួយ​យប់​គឺជា​ជម្រើស​មួយ​ល្អ ៕