ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អគ្គិភ័យ​ឆេះ​កណ្តាប់​ស្រូវ និង​ស្រូវ​មិន​ទាន់​ច្រូត​កាត់​អស់​៤ហិកតា​កន្លះ​នៅ​ស្រុក​ភ្នំស្រុក

9 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​កណ្តាប់​ស្រូវ​ និង​ស្រូវ​មិន​ទាន់​ច្រូតកាត់ចំនួន​៤​ហិកតា​កន្លះ​បាន​ក្លាយជា​ចំណី​អគ្គិភ័យ​ឆេះ​ហ្មត់​ទាំងស្រុង ។​ ហេតុការណ៍​នេះបង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​២១​ ធ្នូ​ ២០១៤ នៅ​ភូមិ​ស្រះ​ឈូក​កើត ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ​​។

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​កណ្តាប់​ស្រូវ​ និង​ស្រូវ​មិន​ទាន់​ច្រូតកាត់ចំនួន​៤​ហិកតា​កន្លះ​បាន​ក្លាយជា​ចំណី​អគ្គិភ័យ​ឆេះ​ហ្មត់​ទាំងស្រុង  ។​ ហេតុការណ៍​នេះបង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាល​ពីវេលា​ម៉ោង​៣​រសៀល​ ថ្ងៃ​ទី​២១​ ធ្នូ​ ២០១៤ នៅ​ភូមិ​ស្រះ​ឈូក​កើត ឃុំ​ស្រះ​ជីក ស្រុក​ភ្នំស្រុក ​​។

តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​ស្រុក​ភ្នំស្រុក បាន​ឲ្យ​ដឹង​ថា​ ​ជន​រង​គ្រោះជា​ម្ចាស់​ស្រូវ​មិន​ទាន់​ច្រូតកាត់​ និង​កណ្តាប់​ស្រូវ ដែល​ត្រូវ​បាន​ភ្លើង​ឆាបឆេះចំនួន​៤​នាក់ ១-ឈ្មោះ​ខុ​ង រូប ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ​ ឆេះ​អស់​ចំនួន​កន្លះ​ហិក​តា​, ២-ឈ្មោះ​ម៉ៅ  ពេជ្រ​ ភេទ​ប្រុស​ អាយុ​៦០​ឆ្នាំ ​ឆេះ​អស់​​​ចំនួន​១​ហិកតា​កន្លះ​, ៣​-​តុ​ន សម្បត្តិ ភេទ​ប្រុស​ អាយុ​៥៤​ឆ្នាំ ឆេះ​អស់​ចំនួន​២​ហិកតា​, ៤-​ប្រាំង ព្រឿ ភេទ​ប្រុស​ អាយុ​៧២​ឆ្នាំ ឆេះ​អស់​ចំនួនកន្លះ​ហិក​តា  សរុប​ចំនួន​៤​ហិកតា​កន្លះ ។ ម្ចាស់​ស្រូវ​ទាំងអស់​នៅ​ភូមិ​ស្រះ​ឈូក​កើត ឃុំ​ស្រះ​ជីក ស្រុក​ភ្ន​ស្រុក​ខេត្តបន្ទាយមានជ័យ​។

ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ នៅ​ពេល​មាន​ហេតុការណ៍​អគ្គិ​ភ័យ​នេះកើតឡើង មាន​កម្លាំង​នគរបាលស្រុកសហការ​ជាមួយ​កម្លាំង​ប្រជាពលរដ្ឋ សរុប​ចំនួន​១០០​នាក់ បាន​ចុះ​ជួយ​អន្តរាគមន៍​ពន្លត់ក្នុង​រយៈពេល១​ម៉ោង​ទើបភ្លើង​​រលត់​អស់ទាំង​ស្រុង ។​

តាម​ការ​សន្និដ្ឋាន​ជំ​ហាន​ដំបូង​របស់​សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា មូល​ហេតុ​​ដែល​បង្ក​ឲ្យកើត​មាន​អគ្គិភ័យ​នេះ គឺ​បណ្តាល​មក​ពី​ការ​ជក់បារី​ចោល​កន្ទុយ​ទៅ​លើ​ជញ្ជ្រាំងស្រូវ ​​​។​ ជាមួយ​គ្នា​នេះ អាជ្ញាធរ​មូលដ្ឋាន​ស្រុក ឃុំ ក៏​ដូច​ជា​សមត្ថកិច្ច​បាន​អំពាវនាវដល់​ប្រជាពលរដ្ឋ​ទាំងអស់ដែល​បាន​ជក់បារី សូមកុំ​ចោល​កន្ទុយបារី​ផ្តេសផ្តាសដែល​នាំ​ឲ្យ​កើត​គ្រោះ​មន្ត​រាយ​អគ្គិភ័យបែប​នេះ ៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព