ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាង​កាយ​ធាត់​ខ្លាំង​បង្កើន​ល្បឿន​ជរាភាព​ដល់​ថ្លើម

9 ឆ្នាំ មុន

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​កើន​ទម្ងន់​ខ្លួន​លើសលប់​បណ្តាល​ឱ្យ​ថ្លើម​វិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់ជរា​យ៉ាង​ឆាប់រហ័ស ហើយ​នេះ​ក៏​ជា​ហេតុផល​នៃ​ការ​ពន្យល់​មួយ​ដែល​ថា សភាព​ធាត់​លើស​ទម្ងន់​បាន​ជាប់​ទាក់ទង​នឹង​ជំងឺមហារីក​ថ្លើម​ក៏​ដូច​ជា រេ​ស៊ី​ស្តង់​អាំង​ស៊ុ​យ​លី​ន ។

ការ​ស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញ​ថា ការ​កើន​ទម្ងន់​ខ្លួន​លើសលប់​បណ្តាល​ឱ្យ​ថ្លើម​វិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់ជរា​យ៉ាង​ឆាប់រហ័ស ហើយ​នេះ​ក៏​ជា​ហេតុផល​នៃ​ការ​ពន្យល់​មួយ​ដែល​ថា សភាព​ធាត់​លើស​ទម្ងន់​បាន​ជាប់​ទាក់ទង​នឹង​ជំងឺមហារីក​ថ្លើម​ក៏​ដូច​ជា រេ​ស៊ី​ស្តង់​អាំង​ស៊ុ​យ​លី​ន ។

ទោះជា​យ៉ាងនេះ​ក្តី គេ​នៅ​មិន​ទាន់​ច្បាស់​១០០​ភាគរយ​ទេ​ចំពោះ​ករណី​ដែល​ភាព​ចាស់​របស់​ថ្លើម អាច​បង្កើន​ហានិភ័យ​កើត​មាន​ជំងឺ​មួយ​ចំនួន​នោះ ។
អ្នក​សរសេរ​អត្ថបទ​សិក្សា Steve Horvath​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​កាលី​ហ្វ័​រ​ញ៉ា សហរដ្ឋអាមេរិក​ថ្លែង​ថា វា​នៅ​ជា​រឿង​ចាំបាច់​សម្រាប់​ជន​ដែល​ថ្លើម​របស់​គេ​វិ​វ​ឌ្ឍ​ទៅ​រក​ភាព​ចាស់ជរា លឿន​ជាង​ការ​រំពឹង​ទុក​ត្រូវ​ទៅ​ថត​ពិនិត្យ​ឱ្យ​បាន​ហ្មត់ចត់​ថែម​ទៀត បើ​ទោះណាជា​ពួក​គេ​បាន​បញ្ចុះទម្ងន់​ខ្លួន​ហើយ​ក្តី ។ លោក​បាន​បន្ត​ថា Epigenetic Aging​គឺជា​អត្រា​នៃ​ភាព​ចាស់​របស់​ជាលិកា​ផ្សេង​ៗ​ក្នុង​រាង​កាយ ។ យោង​ទៅ​លើ​នាឡិកា Epigenetic Aging កោសិកា ក៏​ដូច​ជា​សរីរាង្គ​មួយ​ភាគ​ធំ​ចាប់ផ្តើម​ចាស់​ក្នុង​អត្រា​ដូច​ៗ​គ្នា ។ ប៉ុន្តែ អត្រា​ចាស់​នេះ​អាច​នឹង​ខុស​គ្នា​រវាង​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់ ។ នេះ​គឺ​អាស្រ័យ​លើ​ហ្សែ​ន​របស់​មនុស្ស​ម្នាក់​ៗ ។

ការ​ពិសោធ​ទៅ​លើ​សំណាក​ជាលិកា​របស់​មនុស្ស ១១៩០​រក​ឃើញ​ថា អត្រា​នៃ​ភាព​ចាស់​របស់​ជាលិកា​ថ្លើម​បាន​រីក​ធំ​ដល់​៣,៣​ឆ្នាំ​ក្នុង​លេខ​ស​ន្ទ​ស្សន៍ BMI ១០ ។ លោក​សាស្ត្រាចារ្យ Horvath​ថ្លែង​ថា​៖«​ឧទាហរណ៍ បុរស​ម្នាក់​មាន​កម្ពស់ ១,៧២​ម៉ែត្រ​និង​ទម្ងន់​៥៩​គីឡូក្រាម ។ ដូច្នេះ​បុគ្គល​រាងស្តើង​ម្នាក់​នេះ​អាច​នឹង​មាន​លេខ​ស​ន្ទ​ស្សន៍ BMI ២០ ។ បើ​ប្រៀបធៀប​ទៅ​នឹង​បុរស​ម្នាក់​ទៀត​ដែល​មាន​អាយុ​និង​កម្ពស់​ដូច​គ្នា តែ​មាន​ទម្ងន់​ខ្លួន​១០៤​គីឡូក្រាម នោះ​លេខ​ស​ន្ទ​ស្សន៍ BMI​របស់​គេ​គឺ​៣៥ ។ ដូច្នេះ អត្រា​ភាព​ចាស់​នៃ​ជាលិកា​ថ្លើម​បុរស​ទី​២​គឺ​ច្រើន​ជាង​ដល់​ទៅ​៥​ឆ្នាំ »៕