ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារាភាពយន្ត​ថៃ​នាង​ខ្វាន់ យូ​សា​ម៉ា​នី រីករាយ​ក្នុង​ដំណើរមក​សម្តែង​នៅ​កម្ពុជា​លើក​ទី​1​មាន​អ្នកគាំទ្រ​ច្រើន

9 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ថៃ នាង​ខ្វាន់ យូ​សា​ម៉ា​នី រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​មក​ប្រទេស​កម្ពុជា​ជា​លើក​ទី​មួយ ហើយ​មាន​ទស្សនិកជន​ជា​ច្រើន​ចូលរួម​ទស្សនាការ​សម្តែង​របស់​នាង ។

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ថៃ នាង​ខ្វាន់ យូ​សា​ម៉ា​នី រីករាយ​យ៉ាង​ខ្លាំង​ដែល​បាន​មក​ប្រទេស​កម្ពុជា​ជា​លើក​ទី​មួយ ហើយ​មាន​ទស្សនិកជន​ជា​ច្រើន​ចូលរួម​ទស្សនាការ​សម្តែង​របស់​នាង ។

នាង​ក្វា​ន់ យូ​សា​ម៉ា​នី បាន​មក​ភ្នំពេញ ហើយ​ចូលរួម​ច្រៀង​ក្នុង​កម្មវិធី​កម្សាន្ត​ពិសេស​មួយ​នៃ​ខួប​១​ឆ្នាំ​របស់ RCA Club កាលពី​រាត្រី​ថ្ងៃ​ទី​២០ ធ្នូ ២០១៤ ។

កញ្ញា​ខ្វាន់ យូ​សា​ម៉ា​នី ដែល​ស្រស់​ស្អាត​ដូច​កូនកាត់​បារាំង រាង​ខ្ពស់ស្រឡះ​បានឱ្យ​ដឹង​ថា នាង​ទើបតែ​មក​ស្គាល់​ប្រទេស​កម្ពុជា​ជា​លើក​ទី​១​ប៉ុណ្ណោះ តាម​រយៈ​ការ​រៀបចំ​ឱ្យមក​សម្តែង​ពី​ថៅកែ RCA CLUB ជា​កន្លែង​កម្សាន្ត​ដ៏​ល្បី​មួយ​នៅ​ភ្នំពេញ ។ ប្រទេស​កម្ពុជា​នាង​ចង់​មក​សម្តែង​ជា​ថ្មី​ទៀត ប្រសិនបើ​មាន​ពេលវេលា ។

នាង​ខ្វាន់ និយាយ​ថា «​ពេល​មក​កាន់​ទី​នេះ​ខ្ញុំ​រំភើប ព្រោះ​បាន​សួរសុខទុក្ខ​ដល់​កុមារ​កំព្រា​នៅ​មជ្ឈមណ្ឌល​កុមារ​កំព្រា​សំរោង​ក្រោម ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ​។ ស្នាមញញឹម​របស់ ប្អូន​ៗ​ទទួល​រាក់ទាក់​ធ្វើ​ឱ្យ​ខ្ញុំ​រីករាយ ។ កាន់តែ​ពិសេស​ជាង​នេះ​នាង​ខ្ញុំ​រំភើបចិត្ត​នៅ​ពេល​បានឃើញ​ដោយ​ផ្ទាល់​ពី​ការ​រាំ​របាំ​ជូនពរ​របស់ ប្អូន​ៗ​កុមារ​កំព្រា ដែល​របាំ​នេះ​នាង​ខ្ញុំ​ចង់​ទស្សនា​យូរ​មក​ហើយ និង​ធ្លាប់តែ​ឃើញ​តាម​រយៈ​ទូរទស្សន៍ ឬ​សារព័ត៌មាន ទើបតែ​មក​ដល់​ផ្ទាល់​បានឃើញ​ជក់ចិត្ត​មិន​ស្ទើរ​ទេ​» ។

តារា​ល្បីឈ្មោះ​តាម​រយៈ​រឿង​ភាគ​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ថៃ​ប៉ុស្តិ៍​លេខ​៧ នាង​ខ្វាន់ យូ​សា​ម៉ា​នី មិន​នឹក​ស្មានថា​មាន​ភ្ញៀវ​ជា​ច្រើន​រង់ចាំ​ការ​សម្តែង​របស់​នាង​នៅ​ក្នុង​បរិវេណ RCA CLUB បែប​នេះ​ទេ ។ នាង​មក​កម្ពុជា​លើក​ទី​១​នេះ ចង់​ស្ទង់​មើល​ដែរ​ថា តើ​មាន​មហាជន​ស្គាល់​នាង​ច្រើន​ឬទេ ? ជាក់ស្តែង​មាន​អ្នក​ស្គាល់​នាង​ច្រើន ។ ដូច្នេះ​ហើយ​នាង​ខ្វាន់ ថ្លែងអំណរគុណ​ដល់​ថៅកែ RCA CLUB ដែល​បាន​រៀបចំ​ពិធី​គម្រប់​ខួប​១​ឆ្នាំ​នៃ​ការ​កកើត​កន្លែង​កម្សាន្ត​នេះ ហើយ​អញ្ជើញ​នាង​មក​ជួប​ទស្សនិកជន​កម្ពុជា​ជា​លើក​ទី​មួយ ។ លើស​ពី​នេះ​នាង​បាន​ជួប​ផ្ទាល់​តារា​សម្តែង​កម្ពុ​ជាមួយ​ចំនួន សុទ្ធតែ​ស្រស់​ស្អាត​មិន​ចាញ់​តារា​ថៃ​ឡើយ ។

នាង​ខ្វាន់ យូ​សា​មា​៉​នី ប្រាថ្នា​ចង់​ឃើញ​ចំណងមិត្តភាព​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ ស្ថិត​ស្ថិរ​យូរអង្វែង ។

អ្នកសិល្បៈ​ដែល​បាន​ចូលរួម​កម្សាន្ត​ក្នុង​កម្មវិធី​គម្រប់​ខួប​១​ឆ្នាំ​នៃ​ការ​បង្កើត​កន្លែង​កម្សាន្ត​រាត្រី RCA CLUB មាន​ដូច​ជា​កញ្ញា​តូ​តា​, គង់ វង្ស​យ៉ា​ទី​, ព្រះ​កាយ​ច័ន្ទ​, នេ​ត សុ​ចរិយា​, អោ​ក សុម៉ា​វ​ត្តី​, ច័ន្ទ សុធា​រ័​ត្ន​, ដួង ស្រី​ពេជ្រ​, លោក​សុខ សេរី​វ​ឌ្ឍ​នា និង​លោក​បញ្ញា សិទ្ធិ ជាដើម ។

នេះ​ជា​លើក​ទី​២​ហើយ​ដែល RCA CLUB ស្ថិត​នៅ​ខាង​មុខ​ស្ថានីយទូរទស្សន៍​អប្សរា​រៀបចំ​ព្រឹត្តិការណ៍​កម្សាន្ត​ធំ​បំពេញចិត្ត​អតិថិជន​។ លើក​ទី​១ កាលពី​ប៉ុន្មាន​ខែ​មុន RCA CLUB បាន​អញ្ជើញ​តារាភាពយន្ត​ថៃ​ស្រស់​ស្អាត​ល្បីឈ្មោះ​នាង​ផេ​ន​ខេ​ក មក​សម្តែង​ដែរ ។

លើក​ក្រោយ​ទៀត RCA CLUB នឹង​រៀបចំ​កម្មវិធី ពិសេស​ៗ​បំពេញចិត្ត​អតិថិជន​ដែល​និយម​គាំទ្រ ដោយ​អញ្ជើញ​តារា​កូរ៉េ ហ្វ៊ី​លី​ពី​ន និង​សិង្ហ​បុរី ជាដើម មក​សម្តែង ៕