ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រីម្នាក់ទ្រាំ​នឹង​ប្តី​វាយ​ធ្វើបាប និង​បង្ខំ​ឱ្យ​ប្រើ​ថ្នាំ​ញៀន​លែង​បាន​ រត់​មក​ប្តឹង​អង្គ​ការ​អាដ​ហុក​ឱ្យ​ជួយ​

9 ឆ្នាំ មុន

ខេត្ត​បាត់​ដំបង​ ៖ តាម​សេចក្តី​រាយ​ការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​ស្ត្រី​ម្នាក់​ដោយ​ទ្រាំ​នឹង​ប្តី​វាយ​ធ្វើ​ទារុណ​កម្ម​ និង​បង្ខំ​ឱ្យ​ប្រើ​ប្រាស់​ថ្នាំ​ញៀនលែង​បាន​បាន​ជិះ​ម៉ូតូ​ឌុប​មក​ប្តឹង​នៅ​ស្នាក់​ការ​អង្គ​ការ​ការ​ពារ​សិទ្ធិមនុស្ស​​អាដ​ហុកឱ្យ​ជួយ​អន្តរា​គមន៍

ខេត្ត​បាត់​ដំបង​ ៖ តាម​សេចក្តី​រាយ​ការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លង​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា ​ស្ត្រី​ម្នាក់​ដោយ​ទ្រាំ​នឹង​ប្តី​វាយ​ធ្វើ​ទារុណ​កម្ម​ និង​បង្ខំ​ឱ្យ​ប្រើ​ប្រាស់​ថ្នាំ​ញៀនលែង​បាន​បាន​ជិះ​ម៉ូតូ​ឌុប​មក​ប្តឹង​នៅ​ស្នាក់​ការ​អង្គ​ការ​ការ​ពារ​សិទ្ធិមនុស្ស​​អាដ​ហុកឱ្យ​ជួយ​អន្តរា​គមន៍ កាល​ពី​វេលា​ម៉ោង​៨ និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ធ្នូ នេះ​។

ស្ត្រី​​ខាង​លើ​ឈ្មោះ​គុយ ចំរើន អាយុ​៣១​ឆ្នាំ រស់​នៅ​ភូមិ​ព្រែក​កញ្ច្រែង ឃុំ​ព្រែក​នរិន្ទ ស្រុក​ឯក​ភ្នំ បាន​រៀប​រាប់​ទាំង​ទឹក​ភ្នែក​ថា ប្តី​របស់​នាង​ឈ្មោះ​តួន សិលា អាយុ​៣៩​ឆ្នាំ ជា​អ្នក​ប្រើ​ប្រាស់​​ និង​ជួញ​ដូរ​ថ្នាំ​ញៀន​ផង​ដែរ ។ នាង​បាន​រៀប​រាប់​ទៀត​ថា ប្តី​របស់​នាង​បាន​វាយ​ធ្វើ​បាប​នាង​តាំង​ពី​យប់​ថ្ងៃ​ទី​២១ ធ្នូ​ ​និងបង្ខំ​ឱ្យ​នាង​ប្រើ​ប្រាស់​ថ្នាំ​ញៀន​ទៀត​ផង​ទើប​នាង​ទ្រាំ​លែង​បាន​ក៏​រត់​ទៅ​ផ្ទះ​បង​ស្រី ​ហើយ​បង​ស្រី​របស់​នាង​បាន​ប្រាប់​ផ្លូវ​ឱ្យ​មក​ប្តឹង​អង្គ​ការ​អាដ​ហុកនេះ​តែ​ម្តង​។

ស្ត្រី​រង​គ្រោះបាន​បញ្ជាក់ថា ពេល​នាង​រត់​ចេញ​ពី​ផ្ទះ​ នាង​​​​លួចបាន​​​ថ្នាំ​ញៀន​​​មួយ​កញ្ចប់​មក​ជាមួយ​ដែរ​។

ពេល​នេះអង្គ​ការ​អាដ​ហុក​បាន​បញ្ជូន​ស្ត្រី​រង​គ្រោះ​ទៅ​កាន់​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ដើម្បី​សួរ​នាំ​បន្ត​ទៀត​៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព