ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រ៊ី​ត​នី ស្ពៀ​រ បញ្ចេញ​សម្រស់​លើ​ទស្សនាវដ្តី​សុខភាព​ស្ត្រី

9 ឆ្នាំ មុន

គេហទំព័រ​បរទេស Daily Mail ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​ឱ្យ​ដឹង​ថា តារាចម្រៀង​អា​មេ​រិ​ក វ័យ​៣៣​ឆ្នាំ នាង​ប្រ៊ី​ត​នី ស្ពៀ​រ​បញ្ចេញ​សម្រស់​លើ​ទស្សនាវដ្តី​សុខភាព​ស្ត្រី​របស់​អា​មេ​រិ​ក​ក្នុង​លេខ​ថ្មី ។

គេហទំព័រ​បរទេស Daily Mail ចេញផ្សាយ​កាលពី​ពេល ថ្មី​ៗ​ឱ្យ​ដឹង​ថា តារាចម្រៀង​អា​មេ​រិ​ក វ័យ​៣៣​ឆ្នាំ នាង​ប្រ៊ី​ត​នី ស្ពៀ​រ​បញ្ចេញ​សម្រស់​លើ​ទស្សនាវដ្តី​សុខភាព​ស្ត្រី​របស់​អា​មេ​រិ​ក​ក្នុង​លេខ​ថ្មី ។

ក្នុង​ឈុត​សម្លៀក​បំពាក់​ពណ៌​ទឹកក្រូច គួប​ផ្សំ​ជាមួយ​សាច់​សខ្ចី និង​ស្នាមញញឹម​ស្រស់​នាង​ប្រ៊ី​ត​នី​ស្ពៀ​រ និយាយ​ថា «​នាង​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ទស្សនាវដ្តី​សុខភាព​ស្ត្រី​ដែល​ផ្តល់​កិត្តិយស​ឱ្យ​រូប​នាង​ខ្ញុំ​បង្ហាញ​វត្តមាន​លើ​ទំព័រ​មុខ ។ នាង​ខ្ញុំ​ចាប់អារម្មណ៍​លើ​សុខភាព​ណាស់ ពោល​គឺជា​រៀងរាល់ថ្ងៃ​នាង​ខ្ញុំ​តែងតែ​ចំណាយ​ពេលវេលា​សម្រាប់​ការ​ហាត់ប្រាណ លេង​កីឡា ហែល​ទឹក រាំ និង​សកម្មភាព​មួយ​ចំនួន​ដែល​ធ្វើ​ឱ្យ​នាង​ខ្ញុំ​ស្រស់ស្រាយ​ក្នុង​អារម្មណ៍​។ នាង​ខ្ញុំ​ទទួលទាន​ផ្លែ​ឈើ​គ្រប់​ប្រភេទ​ដើម្បី​ទទួល​បាន​ថាមពល និង​តែ​ផ្អែម​ភេសជ្ជៈ​បំបាត់​ការ​ស្រេកទឹក​» ។

នាង​ប្រ៊ី​ត​នី ស្ពៀ​រ ទើបតែ​ប្រារព្ធ​ពិធី​ខួបកំណើត​គម្រប់​៣៣​ឆ្នាំ កាលពី​ថ្ងៃ​ទី​២ ធ្នូ ២០១៤ ជាមួយ​ក្រុម​គ្រួសារ និង​មិត្តភក្តិ ។

នាង​ប្រ៊ី​ត​នី ស្ពៀ​រ កើត​ថ្ងៃ​ទី​២ ធ្នូ ឆ្នាំ​១៩៨១ នៅ​សហរដ្ឋអាមេរិក ។ នាង​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ក្នុង​ឆ្នាំ​១៩៩២ និង​ល្បីល្បាញ​រហូត​មក​ដល់​ពេល​បច្ចុប្បន្ន។

ប្រ៊ី​ត​នី​ស្ពៀ​រ​រៀប​ការ​២​លើក​ក្នុង​នោះ​លើក​ដំបូង​ជាមួយ​លោក​ចេ​សុ​ន អា​ឡិច​ហ្ស​ង់​ឌ័​រ ក្នុង​ឆ្នាំ​២០០៤ និង​ប្រកាស​លែងលះ​នៅ​ឆ្នាំ​ដដែល ។ បន្ទាប់​មក​រៀប​ការ​ជាមួយ​លោក​ខេ​វិ​ន ហ្វេ​ឌើ​ឡាញ ក្នុង​ឆ្នាំ​២០០៤ និង​លែងលះ​ក្នុង​ឆ្នាំ​២០០៧ ៕