ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន ជនសង្ស័យ​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់​​ក្នុង​ពេល​ចែកចាយ​និង​ប្រើប្រាស់​ថ្នាំ​ញៀន

9 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ​៖​ ​យុវជន​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ពទ្ធ័​ចាប់ខ្លួន គ្រា​ដែលពួក​គេ​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​រួច នៅ​ចំណុចចង្កេះភ្នំ​សន្ទូច ​។ កិច្ចការ​បង្ក្រាប​មុខសញ្ញា​ចែកចាយ

ខេត្តកំពង់ឆ្នាំង ​៖​ ​យុវជន​ម្នាក់​ក្នុង​ចំណោម​បក្សពួក​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ពទ្ធ័​ចាប់ខ្លួន  គ្រា​ដែលពួក​គេ​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​រួច នៅ​ចំណុចចង្កេះភ្នំ​សន្ទូច ​។ កិច្ចការ​បង្ក្រាប​មុខសញ្ញា​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ខាងលើ​នេះ​បាន​ធ្វើ​ឡើង​វេលាម៉ោង​៥ ​និង​១៥​នាទី ​ថ្ងៃ​ទី​២០ ខែធ្នូ ឆ្នាំ​២០១៤ នៅ​ក្នុងភូមិ​សន្ទូច ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង​ ។

លោក ស សា​រិ​ទ្ធ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ស្រែ​ថ្មី បានអោយ​ដឹង​ថា​ ​ជនល្មើស​ដែលសមត្ថកិច្ច​ចាប់ខ្លួន​បាន​នេះ​មានឈ្មោះ អេ​ង រស្មី អាយុ​២៤​ឆ្នាំ រស់នៅ​ភូមិ​ផ្សា​រលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង ចំណែក​បក្សពួក​២​នាក់​ទៀត ​ដែល​រត់​រួច​ មិន​ស្គាល់​អត្តសញ្ញាណឡើយ​ ។ ​មុន​ពេល​បង្ក្រាបសមត្ថកិច្ច​មានការ​សង្ស័យ ក៏បាន​តាមដាន​ឃើញ​ពួក​គេ​កំពុង​ប្រើ​ថ្នាំ​ញៀន​នៅ​ចំណុច​ខាងលើ ពេលនោះ​សមត្ថកិច្ច​បាន​ឡោម​ព័ទ្ធ​ចាប់​បាន​តែ​ម្នាក់​តែ​ប៉ុណ្ណោះ ចំណែកឯ​២​នាក់​ទៀត ​បាន​រត់គេច​ខ្លួន​រួច​ដោយបាន​យក​ទាំង​ថ្នាំ​ញៀន​ម៉ា​ទឹកកក​​មួយ​ចំនួន​ទៅ​ជាមួយ​ផង​ដែរ​ ។

​ក្នុង​ពេល​បង្ក្រាប សមត្ថកិច្ច​​រឹបអូស​បាន​ម៉ូតូ​ម៉ាក​ស្មាស់​រីវូ០១៤ មួយ​គ្រឿង​ពាក់ ស្លាក​លេខ កំពង់ឆ្នាំង​1D-2014 ដែល​ជា​ម៉ូតូ​របស់​ឈ្មោះ អេ​ង រស្មី​ ​និងសម្ភារៈ​សំរាប់ជក់ថ្នាំ​ញៀន​ចំនួន​២​សម្រាប់​ផង​ដែរ ហើយបាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​កាន់​អធិការដ្ឋាននគរបាល​ស្រុក​រលាប្អៀរ ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

សូម​រំ​ឮ​កថា ​ក្នុង​ពិធី​ចែក​អំណោយ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ និង​ជន​រងគ្រោះ​ដោយ​គ្រោះ​ធម្មជាតិចំនួន​៥០០​នាក់ នៅ​សាលាស្រុក​រលាប្អៀរ កាលពី​ថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០១៤ ឯ​ឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាល​ខេត្តកំពង់ឆ្នាំង បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ចំពោះ​ការ​ចរាចរណ៍​ថ្នាំ​ញៀន ​នៅ​តាម​គ្រប់​មូលដ្ឋាន ដោយឯកឧត្តម បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ អាជ្ញាធរ​មូលដ្ឋាន សមត្ថកិច្ច​ពាក់ព័ន្ធ យកចិត្តទុកដាក់ ចូលរួម​សហការ​គ្នា​ក្នុង​ការ​អនុវត្ត​គោលនយោបាយ​ភូមិ ឃុំ​មាន​សុ​វត្តិភាព ​ទាំង​៩​ចំណុច ទប់ស្កាត់ និង​បង្ក្រាប​អោយ​ខាន​តែ​បាន ​នូវ​មុខសញ្ញា​ជួញដូរ​ចែកចាយ​ទាំងអស់​ ដែល​មាននៅ​ក្នុង​មូលដ្ឋាន​របស់​ខ្លួន​អោយ​អស់ ព្រោះថ្នាំ​ញៀន​បាន​ និង​កំពុង​បំផ្លាញ​ធនធានមនុស្ស​គ្រប​ស្រទាប់វណ្ណៈ​ ៕​