ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ី​លី​ចូលរួម​ក្នុង​ការ​ដាំ​កញ្ឆា​ដើម្បី​ព្យ​បាល​មហារីក

9 ឆ្នាំ មុន

​អាជ្ញាធរ​ស៊ី​លី​ចាប់ផ្តើម​ដាំ​កញ្ឆា​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ព្យាបាល​ជំងឺ​ដោយ​ប្រើ​កញ្ឆា និង​ជា​លើក​ដំបូង​កើតឡើង​នៅ​អា​មេ​រិ​កឡា​ទី​ន ។

ក្រុម​អ្នក​ដាំ​ដុះ​នឹង​ប្រមូល​ផល​កញ្ឆា​នៅ​ខេ​មេ​សា​២០១៥ ដើម្បី​យក​ចម្រាញ់​ជា​ប្រេង ផ្សំ​ជា​ឱសថ​បំបាត់​អាការ​ឈឺចាប់​ដល់​អ្នកជំងឺ​មហារីក​ចំនួន​២០០​នាក់

​អាជ្ញាធរ​ស៊ី​លី​ចាប់ផ្តើម​ដាំ​កញ្ឆា​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ ព្យាបាល​ជំងឺ​ដោយ​ប្រើ​កញ្ឆា និង​ជា​លើក​ដំបូង​កើតឡើង​នៅ​អា​មេ​រិ​កឡា​ទី​ន ។

ក្រុម​អ្នក​ដាំ​ដុះ​នឹង​ប្រមូល​ផល​កញ្ឆា​នៅ​ខេ​មេ​សា​២០១៥ ដើម្បី​យក​ចម្រាញ់​ជា​ប្រេង ផ្សំ​ជា​ឱសថ​បំបាត់​អាការ​ឈឺចាប់​ដល់​អ្នកជំងឺ​មហារីក​ចំនួន​២០០​នាក់ ។ ប្រសិនបើ​ទទួលលទ្ធផល​ជោគជ័យ​យក​ទៅ​ប្រើ​សម្រាប់​ព្យាបាល​អ្នកជំងឺ​ផ្សេង​ទៀត ។

គ្រាប់​កញ្ឆា​ដែល​ដាំ​ដុះ​នេះ​នាំ​ចូល​ពី​ប្រទេស​ហូ​ឡង់ ដាក់​ដាំ​នៅ​តំបន់​ជាយក្រុង​សាន​ទី​យា​៉​ហ្គោ ប្រទេស​ស៊ី​លី ។

ទាក់ទិន ​នឹង​គម្រោង​នោះ មាន​ក្រុម​វេជ្ជបណ្ឌិត​ជា​ច្រើន​រូប​បង្ហាញ​ការ​មិន​យល់​ស្រប​យក​កញ្ឆា​ផលិត ​ជា​ឱសថ ព្រោះ​យល់​ថា​កញ្ឆា​គឺជា​គ្រឿងញៀន​អាច​បង្ក​ឱ្យ​កើត​ជំងឺផ្លូវចិត្ត ខណៈ​ពេល​អង្គការ​សុខភាព​ពិភពលោក​បាន​ក្រើនរំលឹក​ថា កញ្ឆា​នឹង​បំផ្លាញ​សមត្ថភាព​ក្នុង​ការ​ស្វែង​យល់ និង​ធ្វើ​ឱ្យ​អ្នក​កើត​មហារីក​មាន​អាការ​ធ្លាក់​ចុះ ។ ចាំបាច់​ត្រូវ​សិក្សា​ស្រាវជ្រាវ​ឱ្យ​បាន​ប្រសើរ​ជាង​នេះ ដើម្បី​ឱ្យ​ដឹង​ថា តើ​កញ្ឆា​មាន​ប្រយោជន៍​លើ​ផ្នែក​ពេទ្យ​ប៉ុនណា ?

ចម្ការ​កញ្ឆា​នៅ​ ស៊ី​លី បាន​ឡោម​ព័ទ្ធ​ដោយ​របង​ភ្ជាប់​ចរន្ត និង​លួស​បន្លា​នៅ​ជុំវិញ​នៅ​ក្នុង​ខណ្ឌ​ឡា​ផ្ល​រី​ដា ជាយក្រុង​សាន​ទី​យា​៉​ហ្គោ ព្រោះ​បារម្ភ​ខ្លាច​មាន​មនុស្ស​ចូល​លួច ។

កន្លង ​មក​ការ​ដាំ​កញ្ឆា​នៅ​ស៊ី​លី គឺជា​រឿង​ខុសច្បាប់ ប៉ុន្តែ​នៅ​អ៊ុយ​រូ​ហ្គា​យ កាលពី​ឆ្នាំ​មុន​ទើប​អនុញ្ញាត​ឱ្យ​ពលរដ្ឋ​ដាំ​កញ្ឆា​លក់ និង​ជក់​ដោយ​ស្របច្បាប់​ជា​លើក​ដំបូង​នៅ​លើ​ពី​ភព​លោក ៕