ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ហិ.ង្សារវាង​អ្នក​យក​ព័ត៌​មាន​ពេលយប់​ជាមួយ​អាណិក​ជន​ខ្មែរ-អាមេរិក​ បង្កឱ្យ​មាន​ស្នូរ​ផ្ទុះ​អាវុធ​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ​ខណៈ​ក្រុមអ្នកកាសែត ក្នុងនោះមានអ្នកយកព័តមាន CNC , CEN និង​ហង្ស​មាស​​ពេលយប់ បាន​ផ្ទុះជម្លោះ​ជាមួយ​អាណិកជន​ខ្មែរ​៣​នាក់

រាជធានីភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយ​ខណៈ​ក្រុមអ្នកកាសែត ក្នុងនោះមានអ្នកយកព័តមាន CNC , CEN និង​ហង្ស​មាស​​ពេលយប់ បាន​ផ្ទុះជម្លោះ​ជាមួយ​អាណិកជន​ខ្មែរ​៣​នាក់ជិះ​រថយន្ត​ម៉ាក​កាមរីបាឡែន ពាក់ស្លាកលេខ​នគរ​បាល​2-827I មួយគ្រឿង រហូតឈាន​ដល់ផ្ទុះអាវុធ៣-៤គ្រាប់ បង្ក​ឱ្យ​ភ្ញាក់​ផ្អើល​កាលពីវេលាម៉ោង​១២ និង​៥០នាទី រំលងអធ្រាត្រ​ឈាន​ចូលថ្ងៃទី​២២ ធ្នូ ២០១៤ នេះ ស្ថិតនៅចំណុច​​​ខាងជើង​រង្វង់​មូល​វត្ត​ភ្នំ ​។ ទោះបីជាយ៉ាងណា មិន​មានអ្នក​រងរបួស ឬ​គ្រោះថ្នាក់​ដល់​អាយុជីវិតនោះឡើយ ។

ប្រភពបានឱ្យ​ដឹងថា ​ខាងអ្នកកាសែត​៣អង្គភាពនោះ ​បានធ្វើការចោទប្រកាន់ទៅលើ​ក្រុម​អាណិក​ជន​ខ្មែរ​៣នាក់​នោះ​ថា បានវាយបំផ្លាញ​​សម្ភាររបស់ពួកគេ ។ ចំណែក​ឯ​ខាង​ភាគី​អាណិកជន​​បាន​បដិសេធមិនបានធ្វើ​រឿងនេះទេ ។

ប្រភពបន្តថា មូល​ហេតុដែលពួកគេ​​ឈ្លោះគ្នាបែបនេះ គឺ​​​​ខាងក្រុមអ្នកកាសែតបានចោទប្រកាន់ខាងអាណិកជនទៀត​ថា បាន​បង្កគ្រោះថ្នាក់ចរាចរណ៍រួចព្យាយាមគេច តែខាងអាណិកជន​បានឆ្លើយថា ពួកគេមិនបានបុកទេ ដោយ​គ្រាន់​តែ​​ឈប់​​​​រថយន្ត​មើលតែ​ប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​បាននាំ​ពួកគេ​ទាំងអស់បញ្ជូនទៅ​ប៉ុស្តិ៍ទន្លេបាសាក់ ដើម្បី​សាកសួរ និង​ដោះ​ស្រាយ​តាមផ្លូវ​ច្បាប់ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព