ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​​អាត់ ខែ​ម ចុះ​ពិនិត្យ​​មើល​ដំណើរការ​​សាងសង់​​សាលាឆាន់​នៅ​វត្ត​ពោធិ​​តា​​បែន ​

9 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ លោក​​អាត់ ខែ​ម សមាជិក​​អចិ​ន្ត្រៃ​គណៈ​កម្មា​ធិការ​បក្ស​​ខេត្តបន្ទាយមានជ័យ រួម​ទាំង​​មន្ត្រី​កាលពី​​វេលា​ព្រឹក​ថ្ងៃ​ទី​២១ ​ធ្នូ ​២០១៤ នេះ

ខេត្តបន្ទាយមានជ័យ ៖ លោក​​អាត់ ខែ​ម សមាជិក​​អចិ​ន្ត្រៃ​គណៈ​កម្មា​ធិការ​បក្ស​​ខេត្តបន្ទាយមានជ័យ រួម​ទាំង​​មន្ត្រី​កាលពី​​វេលា​ព្រឹក​ថ្ងៃ​ទី​២១ ​ធ្នូ ​២០១៤ នេះ បាន​ចុះ​ពិនិត្យ​មើល​ដំណើរ​​​​ការ​សាង់សង់​សាលាឆាន់ ​នៅ​វត្ត​ពោធិ​តា​​បែន​ស្ថិត​នៅ​ឃុំ​តា​បែន និង​​ប្រគេន​បច្ច័យ​ដល់​ព្រះ​ស​ង្ឃ​​នៅ​វត្ត​ស្លរ​​ក្រាម ​​ឃុំ​ស្លរ​​ក្រាម ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ដែល​​ត្រូវ​ជន​មិន​​​ស្គាល់​​មុខ​បាន​ធ្វើ​សកម្មភាព​​គាស់​ក្តា​រកុដិ​ចូល​លួច​លុយ​ព្រះ​ស​ង្ឃ​​អស់​ជិត​២​​លាន​រៀល ខណៈ​ពេល​ដែល​​ព្រះ​ចៅអធិការ​វត្ត​​កំពុង​សូត្រធម៌​នៅ​ព្រះ​វិហារ ​។

ក្នុង​​ដំណើរ​ចុះ​ត្រួតពិនិត្យ​នេះ លោក​អាត់ ខែ​ម ​បាន​ជម្រុញ​ដល់​មេជាង​ទទួល​ការ​សាងសង់​ ធ្វើ​​យ៉ាងឱ្យ​​បាន​ឆាប់​រហ័ស ​ដើម្បី​ឱ្យ​​ពុទ្ធបរិស័ទ​បាន​មក​​គោរព​បូជា និង​ធានា​បាន​នូវ​គុណ​ភាព​ជាប់​យូរអង្វែង​ ។ បន្ទាប់​មក​លោក​​បាន​ប្រគល់​​ថវិកា​ដល់​ព្រះ​ស​ង្ឃ​នៅ​វត្ត​ចំនួន​២​អង្គ​ ក្នុង​១​អង្គ​បច្ច័យ​១ម៉ឺនរៀល និង​មេជាង​កូនជាង​អាជ្ញាធរ​ឃុំ-ភូមិចំនួន​៧​នាក់ ក្នុង​​ម្នាក់​ទទួល​បាន​ថវិកា​១ម៉ឺន​​រៀល​ផង​ដែរ ។