ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្លោះគ្នា​បែក​ផ្សែង បន្ទាប់ពីជិះម៉ូតូបត់ឆ្វេងអត់មើល បុកជាមួយម៉ូតូមួយគ្រឿងទៀត ​របួសធ្ងន់-ស្រាល២នាក់​

9 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ មានហេតុការណ៍តឹងសរសៃ.កដាក់គ្នា​មួយ បន្ទាប់ពី​មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​កើត​ឡើង​ រវាង​ម៉ូតូ​និងម៉ូតូ​បុកគ្នា ខណៈពេលម៉ូតូ​មួយគ្រឿងបត់ឆ្វេង

រាជធានីភ្នំពេញ ៖ មានហេតុការណ៍តឹងសរសៃ.កដាក់គ្នា​មួយ បន្ទាប់ពី​មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍​កើត​ឡើង​ រវាង​ម៉ូតូ​និងម៉ូតូ​បុកគ្នា ខណៈពេលម៉ូតូ​មួយគ្រឿងបត់ឆ្វេង ក៏វាក់អើជាមួយម៉ូតូ​មួយគ្រឿងទៀត បណ្តាល​ឱ្យ​ម្ចាស់​​ម៉ូតូ​ទាំង២រងរបួសធ្ងន់-ស្រាល ​កាលពី​វេលាម៉ោង​១០ និង១០នាទីយប់​ថ្ងៃទី​២១ ធ្នូ ២០១៤ ស្ថិត​នៅចំណុច​​កែង​ផ្លូវម៉ៅសេទុង ក្នុងសង្កាត់​ទឹកល្អក់១ ខណ្ឌទួលគោក ។

ទោះបីជាយ៉ាងណា យើងមិនបានស្គាល់អត្តសញ្ញាណ​ជនរងគ្រោះទាំង២នាក់នោះទេ ព្រោះត្រូវ​រថយន្ត​សាមុយ​ដឹក​យកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។ ចំណែកឯនៅកន្លែងកើតហេតុវិញ​ ត្រូវបាន​មិត្តភក្តិ​របស់ជនរងគ្រោះ​ទាំង​២ភាគី​ជជែកគ្នារក​ខុសរកត្រូវ​ដោយអួតអាង​ខ្សែរៀងៗខ្លួន ។ កម្លាំងសមត្ថកិច្ចឃើញ​ដូច្នោះ ​ក៏​បាន​យកភាគីទាំង​២​ទៅ​ដោះ​ស្រាយនៅឯខណ្ឌទួលគោកវិញ​ ។

ប្រភពបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញ​ម៉ូតូ​ហុងដាឌ្រីម​ ពាក់ស្លាកលេខភ្នំពេញ 1AZ 8400 ជិះដោយ​បុរស​​ម្នាក់​ ក្នុងទិសដៅ​ពីត្បូងទៅជើងលើផ្លូវម៉ៅសេទុង លុះដល់ចំណុចកើតហេតុក៏បានបត់ឆ្វេង ពេលនោះក៏មាន​ម៉ូតូ​ម៉ាក​ហុង​ដា​អែរប្លេក​មួយគ្រឿង ពណ៌ឈាមជ្រូក​​ ពាក់ស្លាកលេខ​1Z 5405 ជិះមក​ចំពីមុខ ក៏វាក់អើគ្នា​តែម្តង បណ្តាល​​ឱ្យ​ម៉ូតូ​ទាំង២បុកគ្នាយ៉ាងពេញទំហឹង ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព